OI ថា WB បំផ្លាញជីវភាពប្រជាជន
ណៈធនាគារពិភពលោក (WB) ពិចារណាផ្តល់កម្ចីថ្មីឲ្យកម្ពុជា របាយការណ៍ចេញដោយវិទ្យាស្ថាន Oakland Institute ដែលជាវិទ្យាស្ថានរបស់ក្រុមអ្នកវិភាគគោលនយោបាយ បានចង្អុលបង្ហាញថា គោលនយោបាយរបស់ធនាគារនេះ បានបំផ្លាញជីវភាពរបស់ប្រជាជនកម្ពុជា ជាជាងការកាត់បន្ថយភាពក្រីក្រ។
លោក Anuradha Mittal នាយកផ្នែកគោលនយោបាយនៅវិទ្យាស្ថាន Oakland Institute បានថ្លែងថា៖ «ធនាគារពិភពលោក ធ្វើតាមគំនិតសាមញ្ញមួយដែលថា ការវិនិយោគឯកជននឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចនិងនាំឲ្យមានការអភិវឌ្ឍ ខណៈមិនអើពើពីអ្វីដែលកំពុងកើតឡើងនៅមូលដ្ឋានជាក់ស្តែងទៅលើប្រជាជនកម្ពុជារាប់រយពាន់នាក់និងរាប់លាននាក់នៅលើពិភពលោក ដែលជាអ្នកចាញ់ទាំងស្រុងនៅក្នុងល្បែងនេះ»។ …
Laignee Barron
http://bit.ly/1w161en