ធនាគារ​ពិភព​លោក​ត្រៀម​​ដក​ការ​​ផ្អាក​ផ្ដល់​មូលនិធិ​​​ដល់​កម្ពុជា​

ធនាគារ​ពិភព​លោក​កំពុង​ពិចារណា​គម្រោង​មួយដែល​មាន​ទំហំទឹក​ប្រាក់​២៥​លាន​ដុល្លារ ដើម្បី​បង្កើន​សម្បទាន​ដី​សង្គមកិច្ច​ចំនួន​១៥​នៅ​ទូទាំង​​ប្រទេស​ ហើយ​អាច​នឹង​អនុម័ត​គម្រោង​នេះ​​នៅ​ខែ​ធ្នូ​ នេះ​បើ​យោង​តាម​សំណើ​មួយ​បង្ហោះ​លើ​គេហទំព័រ​របស់​ធនាគារ​នេះ​កាលពី​ចុង​ខែមុន ជាចំណាត់​​ការ​មួយ​​ដែល​នឹង​បញ្ចប់​ការ​​ផ្អាក​​​រយៈ​ពេល​បី​ឆ្នាំ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​មូលនិធិ​ថ្មីៗ​ដល់​ប្រទេស​នេះ។

កាលពី​ខែ​សីហា ឆ្នាំ​២០១១ ធនាគារ​ពិភព​លោក​បាន​អះអាង​ថា ខ្លួន​បាន​សម្រេច​​ស្ងាត់ៗ​មិន​អនុម័ត​ការ​ផ្ដល់​ឥណទាន​ថ្មីៗ​ដល់​​​ប្រទេស​កម្ពុជា​ឡើយ លុះត្រា​តែ​ ” មាន​កិច្ច​ព្រមព្រៀង” រវាង​រដ្ឋាភិបាល​​ និង​ប្រជា​ពល​រដ្ឋ​៣.០០០​គ្រួសារ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីផ្ទះ​សំបែង​របស់​ខ្លួន​​នៅ​ក្នុង​​តំបន់​បឹង​កក់​ រាជធានីភ្នំពេញ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​​លំដាប់​ខ្ពស់​មួយ​ ដែលមាន​​លោក ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ពីក្រោយ​។​ …

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/19457/