ធនាគារពិភពលោកត្រៀមដកការផ្អាកផ្ដល់មូលនិធិដល់កម្ពុជា
ធនាគារពិភពលោកកំពុងពិចារណាគម្រោងមួយដែលមានទំហំទឹកប្រាក់២៥លានដុល្លារ ដើម្បីបង្កើនសម្បទានដីសង្គមកិច្ចចំនួន១៥នៅទូទាំងប្រទេស ហើយអាចនឹងអនុម័តគម្រោងនេះនៅខែធ្នូ នេះបើយោងតាមសំណើមួយបង្ហោះលើគេហទំព័ររបស់ធនាគារនេះកាលពីចុងខែមុន ជាចំណាត់ការមួយដែលនឹងបញ្ចប់ការផ្អាករយៈពេលបីឆ្នាំរបស់ខ្លួនក្នុងការផ្ដល់មូលនិធិថ្មីៗដល់ប្រទេសនេះ។
កាលពីខែសីហា ឆ្នាំ២០១១ ធនាគារពិភពលោកបានអះអាងថា ខ្លួនបានសម្រេចស្ងាត់ៗមិនអនុម័តការផ្ដល់ឥណទានថ្មីៗដល់ប្រទេសកម្ពុជាឡើយ លុះត្រាតែ ” មានកិច្ចព្រមព្រៀង” រវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ៣.០០០គ្រួសារ ដែលត្រូវបានបណ្ដេញចេញពីផ្ទះសំបែងរបស់ខ្លួននៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់មួយ ដែលមានលោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានៅពីក្រោយ។ …
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/19457/