មេបក្សប្រឆាំងថា លោក ហ៊ុន សែន កំពុងប្រើវិធីស្រដៀងពួក ហ្វាស៊ីស
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកំពុងប្រើវិធីស្រដៀងពួក ហ្វាស៊ីស និងហាក់បីដូចជាចង់រកលេសធ្វើឲ្យមានអធម្មនុញ្ញដើម្បីកុំឲ្យមានការបោះឆ្នោតនាពេលខាងមុខ ដោយបង្កើតឲ្យមានអំពើហិង្សាកាន់តែច្រើន ខណៈដែលក្រសួងមហាផ្ទៃកាលពីម្សិលមិញក៏បានប្រកាសបង្កើតគណៈកម្មការពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតទៅលើអំពើហិង្សាវាយដំតំណាងរាស្រ្តគណបក្សប្រឆាំងពីររូបបណ្តាលឲ្យរងរបួសធ្ងន់នៅពេលមានការតវ៉ាមួយនៅមុខរដ្ឋសភាកាលពីថ្ងៃចន្ទ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានចាត់ទុកការវាយដំបណ្តាលឲ្យរងរបួសជាទម្ងន់ទៅលើអ្នកតំណាងរាស្ត្រពីររូបរបស់លោកគឺលោក ញ៉យ ចំរើន និងលោក គង់ សភា នេះថាជាការសងសឹកពីសំណាក់គណបក្សប្រជាជនចំពោះបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យខណៈពេលដែលលោក ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចផ្លូវការនៅទីនោះ។ …
មាស សុខជា
http://bit.ly/1P3V6vy