ការប្រើគ្រឿងញៀនក្នុងចំណោមយុវវ័យកម្ពុជាកើនឡើង
កម្ពុជាមានបញ្ហាគ្រឿងញៀន ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសប្រើប្រាស់ថ្នាំមេតំហ្វេតាមីនក្នុងចំណោមយុវវ័យនៅក្នុងពិភពលោកនិងមានតម្រូវការកើនឡើង ចំពោះការប្រើប្រាស់ថ្នាំញៀនប្រភេទអេស្តាស៊ីក្នុងចំណោមយុវវ័យដែលមានប្រាក់ច្រើន។ នេះបើតាមរបាយការណ៍មួយចេញនាពេលថ្មីៗដោយអង្គការឃ្លាំមើលគ្រឿងញឿនរបស់អង្គការសហប្រជាជាតិ។ របាយការណ៍ប្រចាំឆ្នាំចេញកាលថ្ងៃអង្គារដោយ គណៈកម្មាធិការគ្រប់គ្រងគ្រឿងញៀនអន្តរជាតិ (INCB) បានឲ្យដឹងថា ការប្រើប្រាស់ថ្នាំបង្កើនកម្លាំងប្រភេទអំហ្វេតាមីន (Amphetamine) ត្រូវបាននិយាយថាជា «ក្តីបារម្ភធំបំផុត» នៅក្នុងបណ្តាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ។ បញ្ហារីករាលដាលនេះគឺកើតមានឡើងច្រើនបំផុតក្នុងចំណោមមនុស្សវ័យ ១៥‑២៩ ឆ្នាំ ដែលជាធម្មតាប្រើប្រាស់ថ្នាំគ្រាប់ប្រភេទយ៉ាម៉ា ដែលជាថ្នាំគ្រាប់ផ្សំពីសារធាតុ មេតំហ្វេតាមីននិងជាតិកាហ្វេអ៊ីន។ …
Sarah Taguiam
http://bit.ly/1E2vwy6