ការ​ប្រើ​គ្រឿង​ញៀន​ក្នុង​ចំណោម​យុវវ័យ​កម្ពុជា​​​កើន​ឡើង

កម្ពុជា​មាន​បញ្ហា​គ្រឿងញៀន ហើយ​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ប្រើ​ប្រាស់​​ថ្នាំ​មេតំ​ហ្វេតាមីន​ក្នុង​ចំណោម​យុវវ័យ​នៅ​ក្នុង​ពិភព​លោក​និង​​មាន​តម្រូវ​ការ​កើន​ឡើង​ ចំពោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ប្រភេទ​អេស្តាស៊ីក្នុង​ចំណោម​យុវវ័យ​ដែល​មាន​ប្រាក់​​ច្រើន​។​ នេះ​បើ​តាម​​របាយការណ៍មួយ​​ចេញនា​ពេល​ថ្មី​ៗ​ដោយ​​​អង្គការ​ឃ្លាំ​មើល​គ្រឿង​ញឿន​​របស់​អង្គការ​សហប្រជា​ជាតិ​។ ​​​របាយការណ៍​ប្រចាំ​ឆ្នាំ​​ចេញ​កាល​ថ្ងៃ​អង្គារ​ដោយ​​​ គណៈ​កម្មាធិការ​គ្រប់​គ្រង​​គ្រឿង​ញៀន​​អន្តរជាតិ ​(INCB) បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​​​ថ្នាំ​​បង្កើន​កម្លាំង​ប្រភេទ​អំហ្វេតាមីន (Amphetamine)​ ត្រូវ​បាន​និយាយ​ថា​ជា ​«​ក្តី​បារម្ភ​​ធំបំផុត​​»​​ នៅ​ក្នុង​បណ្តា​ប្រទេស​​នៅ​មហា​អនុតំបន់​ទន្លេ​មេគង្គ​។ ​បញ្ហា​រីក​រាល​ដាល​នេះ​​គឺ​កើត​​​មាន​ឡើង​ច្រើន​បំផុត​ក្នុង​ចំណោម​មនុស្ស​វ័យ​​​​ ១៥‑២៩​ ឆ្នាំ​ ​ដែលជា​ធម្មតា​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​​ប្រភេទ​យ៉ាម៉ា​ ​​ដែល​ជា​ថ្នាំ​គ្រាប់​ផ្សំ​ពី​សារធាតុ ​​មេតំ​ហ្វេតាមីន​និង​ជាតិ​កាហ្វេអ៊ីន។​ …

Sarah Taguiam
http://bit.ly/1E2vwy6