ភ្នំពេញប៉ុស្តិ៍
អាជ្ញាធរភូមិប្តឹងឧត្តមសេនីយ៍រឿងវាយពលរដ្ឋសន្លប់
លោក ម៉ុត មន មេភូមិថ្នល់កែង និងលោក ឡុង ប៊ុនថេងអនុភូមិអូរតាម៉េងបានដាក់ពាក្យប្តឹងឈ្មោះ ដួង ស៊ីណា ជាមន្ត្រីយោធា ពាក់ផ្កាយមួយម្នាក់ ដោយចោទថា មន្ត្រីយោធារូបនេះបាននាំកងកម្លាំងប្រដាប់អាវុធ ទៅវាយដំលើរូបលោកទាំងពីរ និងប្រជាពលរដ្ឋពីរនាក់រហូតដល់សន្លប់ នៅបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វវែង កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។ ...
សុទ្ធ គឹមសឿន
http://bit.ly/2sAGlOm
អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព
មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...
នៀម ឆេង
http://bit.ly/2sAvwMj
ចំណូលពីអង្គរកើនដល់$៥២លាននៅឆមាសទី១
ចំនួនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ នៅតែរក្សាបានកំណើននៅឆមាសទីមួយឆ្នាំនេះទោះបីមានការដំឡើងថ្លៃសំបុត្រជិតពីរដងក៏ដោយ ដែលកំណើននេះបានផ្តល់ចំណូលពីការលក់សំបុត្រចូលអង្គរសរុបជាង៥២លានដុល្លារក្នុងរយៈពេល៦ខែនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2sGYJAg
អាជ្ញាធរគ្រោងបង្កើត គណៈកម្មការរុះរើសំណង់នៅក្នុងតំបន់អង្គរ
អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាបនឹងបង្កើតក្រុមការងារចម្រុះមួយដើម្បីពិនិត្យលើការរុះរើសំណង់ដែលអាជ្ញាធរហៅថាខុសច្បាប់ក្នុងតំបន់អាជ្ញាធរអប្សរាជាអ្វីដែលថាដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានចំពោះបេតិកភណ្ឌអង្គរ។ ...
ទូច សុខា
http://bit.ly/2shhnzg
ក្រុមហ៊ុនចិនគ្រោងវិនិយោគលើឃ្លាំងស្តុកដ៏ធំនៅកម្ពុជា
ក្រុមហ៊ុនចិននឹងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Soma Group ក្នុងការបង្កើតឃ្លាំងស្តុកស្រូវដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងការជំរុញការនាំចេញអង្កររបស់កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/2tCdEQx
ទូកបូមខ្សាច់ត្រូវបានប្រទះឃើញនៅកោះកុង
កាលពីម្សិលមិញ សកម្មជន និងអ្នកភូមិបាននិយាយថា ពួកគេបានបានប្រទះឃើញទូកបូមខ្សាច់នៅលើឆ្នេរសមុទ្រកោះកុងដែលនាំឱ្យមានការភ័យខ្លាចថានឹងមានការចាប់ផ្តើមប្រតិបត្តិការបូមខ្សាច់ ទោះបីជាមានការហាមឃាត់ការនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/dredging-boats-spotted-koh-kong
បុរស ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងដឹកឈើខុសច្បាប់
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីម្សិលមិញបានបញ្ជូនខ្លួនបុរស ៣ នាក់ដែលជាប់ជនសង្ស័យក្នុងករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាង ១៦ តោនទៅកាន់តុលាការខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ ...
ឃុត សុភចរិយា
http://bit.ly/2tGFoUO
ពលរដ្ឋចោទអាជ្ញាធរថា មិនទទួលស្គាល់ខ្លួនជាអ្នកនៅក្នុងមូលដ្ឋាន
ពលរដ្ឋ ១៥ នាក់មកពីខេត្តសៀមរាបតំណាងឲ្យ ២០ គ្រួសារដែលមានជម្លោះដីធ្លីនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមបានចោទអាជ្ញាធរថាមិនទទួលស្គាល់ពួកគាត់ជាអ្នករស់នៅក្នុងមូលដ្ឋាន និងបានរើសអើងចំពោះការជួយដោះស្រាយទំនាស់ដីធ្លី ប៉ុន្ដែអាជ្ញាធរថាពួកគាត់មិនដឹងមកពី ...
សុទ្ធ គឹមសឿន
http://bit.ly/2ugbP9Q
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សអស់ជាង ៩០០ នាក់
យ៉ាងហោចណាស់មានមនុស្សរហូតដល់ ៩១៩ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៧ នេះគឺមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ទូច សុខា
http://bit.ly/2sCMd4S
អាជ្ញាធរថៃនៅតែបន្តចាប់បញ្ជូនពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់មកស្រុកវិញ
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ប្រមាណជាជិតមួយពាន់នាក់ត្រូវបានក្រុមមានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញបន្ថែមទៀតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីរដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្ដីអំពីការគ្រប់គ្រងការធ្វើការ ...
យុន ស៊ីនាថ និង Leonie Kijewski
http://bit.ly/2ufCNOy
Emirates បានចាប់កម្ពុជាជាទីផ្សារថ្មីរបស់ខ្លួន
ជើងហោះហើរដឹកអ្នកដំណើរប្រចាំថ្ងៃជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅទីក្រុង ឌូបៃ ដោយមានការឈប់សំចតនៅទីក្រុងយ៉ាំងហ្គោនបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍មុន។ ...
Kali Kotoski
http://bit.ly/2sAqpM0
អាកាសចរណ៍តម្លៃទាបម៉ាឡេស៊ីហោះត្រង់មកកម្ពុជា
Malindo Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមដំណើរការជើងហោះហើរប្រចាំថ្ងៃពីទីក្រុងគូឡាឡាំពួរមកទីក្រុងភ្នំពេញពីថ្ងៃទី ១ ខែសីហាជាមួយនឹងការចាប់ផ្ដើមតម្លៃសំបុត្រ ១៨១ ដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសនៅលើគេហទំព័រ ...
Kali Kotoski
http://bit.ly/2sXFt4I
TRC ឲ្យក្រុមហ៊ុនទូរស័ព្ទពិនិត្យបញ្ហាកាត់លុយអ្នកប្រើ
និយតករទូរគមនាគមន៍កម្ពុជាបានចេញសេចក្ដីប្រកាសដល់ក្រុមហ៊ុនទូរស័ព្ទក្នុងការត្រួតពិនិត្យលើបញ្ហាទាក់ទងទៅនឹងតម្លៃសេវា បន្ទាប់ពីអ្នកប្រើប្រាស់បានការត្អូញត្អែរពីគិតតម្លៃបន្ថែមពីក្រុមហ៊ុនទូរស័ព្ទទៅលើសេវាផ្សេងៗដែលភាគច្រើនអតិថិជនមិនបានដឹង។ ...
ចេង សុខហ័ង
http://bit.ly/2tvUjkO
GDT មិនបញ្ឈប់ការយកកម្រៃផ្ទាំងផ្សព្វផ្សាយទេ
អគ្គនាយដ្ឋានពន្ធដារ (GDT) កាលពីម្សិលមិញបានចេញសេចក្តីស្រាយបំភ្លឺមួយដោយលើកឡើងថា GDT មិនបានប្រកាសឲ្យសាលារាជធានីភ្នំពេញបញ្ឈប់ការប្រមូលកម្រៃលើការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬ ស្លាកយីហោនោះទេ ហើយបានបញ្ជាក់ថានេះមិនមែនជាការយកពន្ធត្រួតគ្នារវាង GDT និង ...
ហ៊ គីមសាយ
http://bit.ly/2tsjqDU
ទំនប់ឧត្តរមានជ័យនឹងត្រូវបង្ហូរទឹកដើម្បីចៀសវាងការបាក់
ការព្រួយបារម្ភថាភ្លៀងធ្លាក់ខ្លាំងនឹងធ្វើឱ្យអាងស្តុកទឹកតាម៉ុកនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហៀរទឹកចេញឬធ្លុះធ្លាយ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកំពុងតែត្រៀមលក្ខណៈបង្ហូរអាងទឹកដោយប្រឡាយ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/oddar-meanchey-dam-be-drained-avoid-breach
តំណាងស្ត្រីនៅក្នុងនយោបាយបានធ្លាក់ចុះក្នុងការបោះឆ្នោតឃុំ សង្កាត់
ថ្វីបើមានការប្តេជ្ញាម្តងហើយម្តងទៀតដោយគណបក្សនយោបាយធំៗ ទាំងពីររបស់ប្រទេសកម្ពុជាក្នុងការបង្កើនតំណាងស្ត្រីក៏ដោយ ក៏ចំនួនបេក្ខជនស្ត្រីដែលត្រូវបានជាប់ឆ្នោតរាប់បញ្ចូលទាំងការបោះឆ្នោតឃុំសង្កាត់កាលពីពេលថ្មីៗនេះបាន ...
Leonie Kijewski
http://www.phnompenhpost.com/national/female-representation-politics-decreased-commune-elections
ការនាំចេញស្វាយបន្ថែមទៅកាន់ប្រទេសបារាំងក្រោមកិច្ចព្រមព្រៀង
ក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុបដែលជាពហុកសិកម្មធំជាងគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនថា ក្រុមហ៊ុនបានធានាលើកិច្ចព្រមព្រៀងលើការនាំចេញស្វាយដាំក្នុងស្រុកបន្ថែមទៅកាន់ប្រទេសបារាំង។ ...
Post Staff
http://www.phnompenhpost.com/business/more-mangoes-going-france-under-deal
ភរិយាហុង សុខហួរក្លាយជាសមាជិកព្រឹទ្ធសភា
ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ កាលពីម្សិលមិញ ហើយបានសម្រេចបោះឆ្នោតទទួលស្គាល់ លោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភា ជំនួសស្វាមីរបស់លោកស្រីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-វៀតណាមដ៏ចម្រូងចម្រាស។ ...
សុទ្ធ គឹមសឿន
http://bit.ly/2tvLKq6
មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គជប ៥ រូបត្រូវបានដោះលែង
សមត្ថកិច្ចបានដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកចំនួន ៤ រូបនិងមន្ត្រី គជប ១ រូបពីពន្ធនាគារវិញហើយ កាលពីយប់មិញ បន្ទាប់ពីចាប់បានឃុំខ្លួនអស់រយៈពេល ៤២៧ ថ្ងៃក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ...
ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2ts5tpS
ការកើនឡើងនៃគម្រោងវិនិយោគជប៉ុន នៅកម្ពុជា
កម្ពុជាបានផ្តល់សិទ្ធិដល់គម្រោងវិនិយោគជប៉ុនសរុប ១២៥ គម្រោងចាប់ពីឆ្នាំ ១៩៩៤ ដល់ខែឧសភាឆ្នាំនេះ ដោយមានទុនវិនិយោគសរុប ១,៥ ពាន់លានដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចប្រជុំរវាងអគ្គលេខាធិការ CDC លោក សុខ ចិន្តាសោភា និងតំណាងពាណិជ្ជករជប៉ុន ...
ហ៊ គីមសាយ
http://bit.ly/2trYQnr
ការខ្វែងគំនិតគ្នាចំពោះកំរិតគុណភាពខ្យល់នៅភ្នំពេញ
លោក ធីវ សុភារិទ្ធប្រធានការិយាល័យគ្រប់គ្រងគុណភាពខ្យល់ សម្លេងនិងរំញ័រ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថាការអានការកម្រិតបំពុល PM2.5 ដែលជាសន្ទស្សន៍វាស់គុណភាពខ្យល់ បានបង្ហាញឲ្យឃើញថាបញ្ហាប៉ះពាល់នៅមានកម្រិតទាបនៅឡើយ ទោះបីជាអ្នកជំនាញខាងបរិស្ថានមានទស្សនៈផ្សេងចំពោះការអាននេះកាលពីម្សិលមិញ ...
Jovina Chua
http://www.phnompenhpost.com/national/phnom-penh-air-quality-levels-disputed
ពលរដ្ឋ ៣ នាក់ប្ដឹងមន្ត្រីនគរបាលជាកូនលោកស្នងការខេត្តកណ្ដាល
អធិការរងក្រុងតាខ្មៅម្នាក់ឈ្មោះ ចំរើន បញ្ញា ដែលជាកូនលោកស្នងការខេត្ត អ៊ាវ ចំរើន ត្រូវបានស្រី្ត ៣ នាក់ប្តឹងទៅក្រសួងមហាផ្ទៃពីបទរារាំងមិនឲ្យពួកគេដាក់ពាក្យបណ្តឹង និងបានកសាងសំណុំរឿងបំភ្លៃខុសការពិត ក្រោយពីពួកគាត់ត្រូវមនុស្សមួយក្រុមវាយឲ្យរបួស ...
សុទ្ធ គឹមសឿន
http://bit.ly/2sp2Oc2
ពលរដ្ឋ ៣ ស្រុកនាំគ្នាទម្លាយខ្នងទំនប់សង្គ្រោះដំណាំពីជំនន់ទឹកភ្លៀង
ពលរដ្ឋប្រមាណ ១០០ នាក់រស់នៅស្រុកចំនួនបីនៃខេត្តព្រៃវែងដែលមានព្រំប្រទល់ជាប់គ្នារួមមានស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកកញ្ច្រៀច កាលពីម្សិលមិញបាននាំគ្នាជីកខ្នងទំនប់អូរក្រចាបដើម្បីរំដោះទឹកចេញពីស្រែដោយសារបារម្ភ ...
ឃុត សុភចរិយា
http://bit.ly/2u05LSH
រកឃើញពងសត្វក្រពើភ្នំជិតផុតពូជនៅខេត្តកោះកុង
អង្គការអភិរក្សសត្វព្រៃមួយបានរកឃើញពងក្រពើភ្នំចំនួនជិត ២០ គ្រាប់នៅស្រុកស្រែអំបិល ខេត្តកោះកុងដែលនេះជាការប្រទះឃើញលើកទី១ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ។ ...
ទូច សុខា
http://bit.ly/2sjFKAm