ក្រុមការងារអូឌីស៊ីចូលរួមបារខែមខេត្តកំពត
បារខែមខេត្តកំពតឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។ ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ មានវត្តមានរបស់សិស្សចូលរួមជាង ២០០នាក់ និងមានការធ្វើបទបង្ហាញពីវាគ្មិនលើប្រធានបទ ដូចជាការចាប់ផ្តើមអាជីវកម្ម និងការអភិវឌ្ឍ ICT។
ក្រុមការងាររបស់អូឌីស៊ី មានមោទនភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ពួកយើងបានធ្វើបទបង្ហាញពីគេហទំព័ររបស់អូឌីស៊ី និងអត្ថប្រយោជន៍របស់វា ដែលជាគេហទំព័រមួយផ្តោតលើការផ្តល់សេវាសាធារណៈ សម្រាប់និស្សិត អ្នកស្រាវជ្រាវ អ្នកវិនិយោគ និងសង្គមទាំងមូល។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបង្កើតស្តង់ ដើម្បីស្វាគមន៍ និងផ្តល់ឱកាសដល់អ្នកចូលរួមទទួលបានការយល់ដឹងអំពីគេហទំព័ររបស់អូឌីស៊ី និង Site Demo ដោយអនុញ្ញាតឲ្យពួកគេលើកជាសំណួរផ្សេងៗ។ ក្រុមការងារ ក៏បានផ្តល់សម្ភារៈផ្សព្វផ្សាយមួយចំនួន ដូចជា សៀវភៅ ស្លាក និងអាវយឺតODC ដល់អ្នកចូលរួមផងដែរ ។
គួរឱ្យកាន់តែរំភើបនោះ គឺក្រុមអូឌីស៊ីនឹងចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាននៅខែតុលានេះ!