ក្រុមការងារអូឌីស៊ីចូលរួមបារខែមខេត្តកំពត

1 (9)

ស្តង់របស់ ODC

1 (6)

បារខែមកំពត

 

 

 

 

 

 

 

 

បារ​ខែ​ម​ខេត្តកំពត​ឆ្នាំ​២០១៧​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧-១៨​  ខែមិថុនា​ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេសភូមិភាគតេជោសែន​កំពត​។​ ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃនេះ​ មាន​វត្តមាន​របស់​សិស្ស​ចូលរួម​ជាង​ ២០០​នាក់​ និង​មានការ​ធ្វើ​បទ​បង្ហាញពី​វាគ្មិន​លើ​ប្រធានបទ​ ដូច​ជា​ការ​ចាប់ផ្តើម​អាជីវកម្ម​ និង​ការ​អភិវឌ្ឍ​ ICT​។​

​ក្រុមការងារ​របស់​អូ​ឌី​ស៊ី​ មាន​មោទនភាព​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​ ពួក​យើង​បាន​ធ្វើ​បទ​បង្ហាញ​ពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ និង​អត្ថប្រយោជន៍​របស់​វា​ ដែលជាគេហទំព័រមួយផ្តោតលើការផ្តល់សេវាសាធារណៈ ​សម្រាប់​និស្សិត​ អ្នក​ស្រាវជ្រាវ​ អ្នក​វិនិយោគ​ និង​សង្គម​ទាំងមូល​។ ​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមការងារ​ក៏​បាន​បង្កើត​ស្តង់​ ដើម្បី​ស្វាគមន៍​ និង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ទទួល​បានការ​យល់​ដឹង​អំពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ និង Site Demo ដោយ​អនុញ្ញាតឲ្យពួកគេលើកជាសំណួរផ្សេងៗ។​ ក្រុមការងារ ក៏បានផ្តល់​សម្ភារៈ​ផ្សព្វផ្សាយ​មួយ​ចំនួន ​ដូចជា ​សៀវភៅ ​ស្លាក​ និង​អាវយឺត​ODC ដល់អ្នកចូលរួមផងដែរ​ ។​

​គួរ​ឱ្យ​​កាន់តែរំភើបនោះ គឺ​ក្រុម​អូ​ឌី​ស៊ី​នឹង​ចូលរួម​ព្រឹត្តិការណ៍​បារខែមអាស៊ាន​នៅ​ខែតុលា​នេះ​!​