ក្រុម​អាយ​ធី​របស់​អូ​ឌី​ស៊ី​ចូលរួម​បារ​ឃែ​ម​អង្គរ​

BarCamp Angkor

បារ​ឃែ​ម​អង្គរ

នៅ​ថ្ងៃ​២២ មិ​នា​ ២០១៤​ ក្រុមបច្ចេកទេស​ព័ត៌មាន​របស់​អូ​ឌី​ស៊ី​ លោក​ ស្រេង​ សា​រ៉ែ​ន​ និង​ លោក ​ហេង​ ចំរើន​ បាន​ចូលរួម​ចែករម្លែក​ចំណេះដឹង​នៅ​បារ​ឃែ​ម​អង្គរ​។​ បារ​ឃែ​ម​អង្គរ ​គឺ​ជា​វេទិកា​មួយ​ ដែល​អនុញ្ញាតិ​ឲ្យ​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ អ្នក​វិនិយោគ​ អ្នក​បង្កើត​ថ្មី​ និង​សិ​ស្សា​នុ​ស្សិត​ ជួបជុំ​គ្នា​ដើម្បី​រៀនសូត្រ​ និង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ទាក់ទង​នឹង​ ការ​ អភិវឌ្ឍ​បច្ចេកវិទ្យា​។​ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ នៅ​ក្នុង​សាកលវិទ្យាល័យ​ប៊ី​ល​ប្រាយ​ សាខា​ខេត្តសៀមរាប​។​ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ក្រុម​របស់​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ របៀប​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​(​ប្លក់​)​។​ អ្នកចូលរួម​ ដែល​មាន​ចំនួន​២៦​នាក់​ បាន​បង្ហាញ​ចំណាប់​ អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​បង្ហាញ​នេះ​។​ ​នៅ​ក្នុង​បទ​បង្ហាញ​នេះ​ដែរ​ សា​រ៉ែ​ន​ និង​ ចំរើន​ បាន​និយាយ​អំពី​បទ​ពិសោធន៍​របស់​គេ​ ទាក់ទង​នឹង​ការ​បង្កើត​ទំព័រ​ប្លក់​នៅ​លើ​វេ​ប​សាយ​អូ​ឌី​ស៊ី​។​ ពួក​គេ​ក៏​បាន​សូម​ឲ្យ​អ្នកចូលរួម​ទាំងអស់​ ចូល​ទៅ​មើល​វេ​ប​សាយ​របស់​អូ​ឌី​ស៊ី​។​ អូ​ឌី​ស៊ី​ នឹង​ចូលរួម​ព្រឹត្តិការណ៍​បារ​ឃែ​ម​ នៅបាត់ដំបង​ នៅ​ក្នុង​ខែឧសភា​ខាង​មុខ​នេះ​។​