ក្រុមអាយធីរបស់អូឌីស៊ីចូលរួមបារឃែមអង្គរ
នៅថ្ងៃ២២ មិនា ២០១៤ ក្រុមបច្ចេកទេសព័ត៌មានរបស់អូឌីស៊ី លោក ស្រេង សារ៉ែន និង លោក ហេង ចំរើន បានចូលរួមចែករម្លែកចំណេះដឹងនៅបារឃែមអង្គរ។ បារឃែមអង្គរ គឺជាវេទិកាមួយ ដែលអនុញ្ញាតិឲ្យអ្នកធ្វើការពាក់ព័ន្ធនឹងបច្ចេកវិទ្យា អ្នកវិនិយោគ អ្នកបង្កើតថ្មី និងសិស្សានុស្សិត ជួបជុំគ្នាដើម្បីរៀនសូត្រ និងពិភាក្សាផ្លាស់ប្តូរយោបល់ទាក់ទងនឹង ការ អភិវឌ្ឍបច្ចេកវិទ្យា។ ព្រឹត្តិការណ៍នេះធ្វើឡើង នៅក្នុងសាកលវិទ្យាល័យប៊ីលប្រាយ សាខាខេត្តសៀមរាប។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមរបស់អូឌីស៊ី បានធ្វើបទបង្ហាញអំពី របៀបបង្កើតគេហទំព័រផ្ទាល់ខ្លួន(ប្លក់)។ អ្នកចូលរួម ដែលមានចំនួន២៦នាក់ បានបង្ហាញចំណាប់ អារម្មណ៍យ៉ាងខ្លាំងទៅលើបទបង្ហាញនេះ។ នៅក្នុងបទបង្ហាញនេះដែរ សារ៉ែន និង ចំរើន បាននិយាយអំពីបទពិសោធន៍របស់គេ ទាក់ទងនឹងការបង្កើតទំព័រប្លក់នៅលើវេបសាយអូឌីស៊ី។ ពួកគេក៏បានសូមឲ្យអ្នកចូលរួមទាំងអស់ ចូលទៅមើលវេបសាយរបស់អូឌីស៊ី។ អូឌីស៊ី នឹងចូលរួមព្រឹត្តិការណ៍បារឃែម នៅបាត់ដំបង នៅក្នុងខែឧសភាខាងមុខនេះ។