រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួង​កសិកម្ម​ គ្រោង​បង្កើត​ប្រព័ន្ធ E-Certification ស្ដីពី​ភូតគាម​អនាម័យ

ក្រសួង​កសិកម្មរុក្ខាប្រមាញ់និង​នេសាទគ្រោង​នឹង​បង្កើត​ប្រព័ន្ធ​អេឡិចត្រូនិកE-Governmentដែល​នឹង​ជួយ​សម្រួល​ដល់​ដំណើរការស្នើសុំ​លិខិត​បញ្ជាក់​ភូតគាម​អនាម័យ​លើ​ផលិតផល​នាំចេញ និង​នាំចូល។ ...

ជា វណ្ណៈ
http://bit.ly/2gXjtT6

រដ្ឋាភិបាល​ ជំរុញ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ​និង​ទំនិញ​តាម​ទន្លេ​នៅ​ឆ្នាំ​ក្រោយ

រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​និង​ទំនិញ​តាម​ទន្លេ​នៅ​ឆ្នាំ​ក្រោយ​និង​គម្រោង​សាង​សង់​ស្ថានីយ​អ្នក​ដំណើរ​តាម​ទន្លេ​និង​កំពង់​ផែ​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​ការ ...

សុខ ចាន់
http://bit.ly/2ix0s7R

បរិមាណ​ត្រី​ប្រហុក​ឆ្នាំ​នេះ​ រំពឹង​ថា​នឹង​កើន​ឡើង​

រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ថា ឡូត៍​នេសាទ​សរុប​ជាង​៩០​កន្លែង​ទូទាំង​ប្រទេស​នឹង​ត្រូវ​បើក​ឲ្យ​ធ្វើ​ការ​នេសាទ​សម្រាប់​រដូវ​ត្រី​ប្រហុក​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែក្រោយ​។ នេះ​បើតាម​លោក អ៊ួច វុត្ថា ប្រធាន​នាយកដ្ឋាន​កិច្ចការ​ជល​ផល នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​ ...

ចេង សុខហ័ង
http://bit.ly/2fx8he0

ធនាគារ​​ចិន-​កម្ពុជា​​សហការ​​គ្នា​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឥណទាន

ធនាគារ​ជាតិ​នៃ​កម្ពុជា​គ្រោង​នឹង​ធ្វើការ​ជាមួយ​នឹង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ចិនក្នុង​ការ​បង្កើត​យន្តការ​មួយ​ដើម្បី​រួម​បញ្ចូល​គ្នា​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​និង​ចិនលើ​ការ​ចែក​រំលែក​របាយការណ៍​ឥណទាន​របស់​អតិថិជន​ក្នុង​គោល​បំណង​សម្រួល​ដល់​ការ​វិនិយោគ​នៃ​ប្រទេស​ទាំង ...

ម៉ៃ គុណមករា
http://bit.ly/2gFADUS

ខេត្ត​មួយ​ចំនួន​នឹង​ទទួល​​រង​ព្យុះភ្លៀង ចាប់​ពី​សបា្តហ៍​ក្រោយ​រហូត​ដល់​​ខែ​ធ្នូ

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយមបាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ពុធ​ថាខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជាជាពិសេស​តំបន់​មាត់​សមុទ្រនឹង​ទទួល​នូវ​រង​ឥទ្ធិពល​ព្យុះភ្លៀងចាប់​ពី​សបា្តហ៍​ក្រោយ​រហូត​ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ។​ ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង ...

មុំ គន្ធា
http://bit.ly/2gFDZax

ប្រាក់​រៀល​ចាស់ៗ​ជាង​ ៣ ​ពាន់​លាន​រៀល ​ត្រូវ​បាន​ប្តូរ​ក្នុង​រយៈ​ពេល ​៥ ​ថ្ងៃ​

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​ទិន្នន័យ​ស្តីពី​ក្រដាស​ប្រាក់រៀល​ចាស់ៗ​ដែល​ត្រូវបាន​ប្តូរ​ក្នុងអំឡុង​យុទ្ធនាការ​រយៈពេល​ ៥ ​ថ្ងៃ​កាលពី​ចុងខែ​កញ្ញា ដោយ​បង្ហាញថា ក្រ​ដាស​ប្រាក់រៀល​ចាស់ៗ​មាន​តម្លៃ​សរុប ៣,៧៦ ពាន់​លាន​រៀល (៩៣ ម៉ឺន​ដុល្លារ​) ត្រូវបាន​ប្តូរ​។ ...

ហ៊ គឹមសាយ
http://bit.ly/2fnZ2tb

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បី​ឈ្នះ​ការ​ដេញ​ថ្លៃ LPOC ទឹក​ប្រាក់​៨​ពាន់​លាន​រៀល​

NBC កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ថ្មី (LPCO) ជា​លើក​ទី​ពីរ​ដោយ​បង្ហាញ​ថា​ទឹកប្រាក់ ៨,៤ ពាន់​លាន​រៀល (២,០៧ លាន​ដុល្លារ​) ត្រូវបាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៣ ដេញថ្លៃ​បាន​ក្នុង​កិច្ចព្រម​ព្រៀង​អត្រា​ការប្រាក់​៣​ភាគរយ​ក្នុង​មួយឆ្នាំ​។ ...

ហ៊ គឹមសាយ
http://bit.ly/2gjCFaW

រាជ​រដ្ឋាភិបាល​កម្ពុជា ​​សម្រេច​បង្កើត​គណៈ​កម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ

រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ ដែល​មាន​សមាសភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ដើម្បី​ពិនិត្យ ផ្តល់​យោបល់ និង​អប់រំ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ។​ ​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គណៈ​កម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ (គ.ជ.ស.ក.) ត្រូវ​បាន​បង្កើត​ឡើង ...

មុំ គន្ធា
http://bit.ly/2gei71H

រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុមហ៊ុនអាមេរិក​ ដើម្បី​អភិវឌ្ឍ​​ថាមពល

ក្នុង​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​តម្រូវការ​ថាមពល​ឲ្យ​បាន ​២០​ភាគរយ​នៅ​ឆ្នាំ​២០៣៥ និង​កាត់​បន្ថយ​កាបូន ​(CO2)​ ឲ្យ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០៣៥និង​ធានា​ឲ្យ​បាន​១០០​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​នៅ​តាម​ជនបទ ...

សុខ ចាន់
http://bit.ly/2gzZ869

រក​ឃើញ​ទីតាំង​​​ឡ​រមៀត ដែល​ផលិត​សារធាតុ​គ្រឿងញៀន

បណ្ដាញ​និស្សិត​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន ដែល​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា​ចំនួន​៦ បាន​រក​ឃើញ​ទីតាំង​រោងចក្រ​ផលិត​ម្សៅ​រមៀត ដែល​សង្ស័យ​ជា​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន មួយ​ទំហំ​ប្រមាណ ១០០​ហិកតារ ដែល​មាន​ឡ​រំលាយ​វល្លិ​រមៀត​ចំនួន​៣៧ នៅ​ក្នុង​ចំណុច​ចំណោត​ផ្តាច់​ជីវិត ស្ថិត​នៅ​ក្នុង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2gewGCe

ក្រសួង​រ៉ែ​ និង​ថាមពល​ បើក​ចំហ​កិច្ច​សហការ​លើ​វិស័យ​រ៉ែ​ជាមួយ​​​​សង្គម​ស៊ីវិល

ក្រសួង​រ៉ែនិង​ថាមពលបាន​ប្រកាស​​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិលធ្វើការ​សហការនិង​ផ្តល់​ភស្តុតាង​ជាក់​លាក់​បន្ថែម​ទៀតលើ​ភាព​មន្ទិលសង្ស័យ​របស់​ខ្លួន​ចំពោះ​របាយការណ៍​នៃ​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ​លោក ឌិត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្វាគមន៍​ចំពោះ​តំណាង​អង្គការ​ចំនួន​ ១៣ ក្នុង​ចំណោម​ ៤៧ ដែល ...

វ៉ែន រដ្ឋាវង្ស និង រស់​ ចាន់វាសនា
http://bit.ly/2fu5T4f

រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា​យក​ពន្ធ​លើ​ការ​ហោះហើរ​ពី​កម្ពុជា​

ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា​ កម្ពុជា​កំពុង​ពិចារណា​ការ​អនុវត្ត​ពន្ធ​អាកាសចរណ៍​សម្រាប់​​ជើង​ហោះ​ហើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​។ ​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ខណៈ​លោក ​សាយ​ សំអាល់​ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​​បាន​ថ្លែង​សុន្ទរក​ថា នៅ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2eM55MQ

ក្រសួង​ពាណិជ្ជកម្ម​ ចល័ត​ម៉ាស៊ីន​ត្រួត​ពិនិត្យ​សារធាតុ​គីមី ​និង​ជាតិ​ពុល

ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​ពិសោធន៍​ចល័ត (Mobile Lab) លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ វិភាគ ​និង​ពិនិត្យ​មើល​សារធាតុ​គីមី​ និង​ជាតិ​ពុល ដែល​មាន​នៅ​ក្នុង​អាហារ បន្លែ​ និង​ផ្លែឈើ​ដែល​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ដើម្បី​ការពារ​សុខភាព​ប្រជាជន។ ...

សុខ ចាន់
http://bit.ly/2f5YSqc

ក្រសួង​អប់រំ​គ្រោង​ដាក់​បញ្ចូល​មុខ​វិជ្ជា​សហគ្រិនភាព​ក្នុង​កម្មវិធី​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា​គ្រោង​បញ្ចូល​មេរៀន​ផ្នែក​សហគ្រិនភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ ចាប់ពី​កម្រិត​អនុវិទ្យាល័យ​ក្នុង​គោលដៅ​បញ្ជ្រាប​ការ​យល់​ដឹង​របស់​យុវ​សិស្ស​កម្ពុជា​ស្តីពី​ជំនាញ​គន្លឹះ​សម្រាប់​អនុវត្ត​លើ​កិច្ចការ​អាជីវកម្ម និង​ការងារ​។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ដែល​ត្រូវ​បាន​ស្រង់ ...

Post Staff
http://bit.ly/2fmGPg9

លោក ជា សុផារ៉ា៖ លោកស្រី​ ស៊ុយ សាផាន ជា​អ្នក​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿលើ​រដ្ឋាភិបាល​

)រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់គ្រោង​នឹង​សើរើ​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ជាង​១០០​រឿង ដែល​លោកស្រី ស៊ុយ សាផាន ម្ចាស់​ក្រុមហ៊ុន​ផានអុីម៉ិច កំពុង​មាន​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ថា​ ម្ចាស់​ក្រុមហ៊ុន​រូប​នេះ មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​បុរី​កីឡា និង​ទីតាំង​មួយ​ចំនួន​ទៀត ធ្វើ ...

ប៉ិច សុធារី
http://bit.ly/2fg7Sg2

ការ​នាំចេញ​របស់​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ ​មាន​ការ​កើន​ឡើង​ខ្លាំង​

ការ​នាំចេញ​សរុប​របស់​កម្ពុជាទៅ​កាន់​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​នេះ​ដែល​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ...

ម៉ៃ គុណមករា
http://bit.ly/2eEeOjj

ក្រសួងរៀបចំ​ដែន​ដី​ បង្កើត​គណៈកម្មការ​ពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​អគារ​ប៊ូឌិ

ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់បង្កើត​គណៈកម្មការ​ដើម្បី​រៀបចំ​ផែនការ និង​ពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​អគារ​ប៊ូឌិញ​«ស»ដ៏​វ័យ​ចំណាស់ខណៈ​ដែល​អគារ​នេះត្រូវ​បាន​បង្កក​មិន​ឲ្យ​មាន​ការ​លក់ដូរឬ​ផ្ទេរ​កម្មសិទ្ធិ​ជា​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​គណៈកម្មការ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ជាក់​ស្តែង។ ...

ប៉ិច សុធារី
http://bit.ly/2elzd14

មន្ត្រី​ជាន់​ខ្ពស់​ថា៖ Brexit មិន​ប៉ះពាល់​​ប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា-​អង់គ្លេស​

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​អង់គ្លេស អះអាង​ថា ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ស្ដីពី​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​អង់គ្លេស នឹង​មិន​ប្រែប្រួល​ដោយសារ​ការ​ដើរ​ចេញ​របស់​អង់គ្លេស​ ចេញពី​តំបន់​អឺរ៉ុប​ ឡើយ។ ...

ជា វណ្ណៈ
http://bit.ly/2eUYLOZ

កម្ពុជា​ត្រូវការ​ប្រាក់​ $៦០០ លាន​បន្សាំ​ការ​ប្រែប្រួល​អាកាសធាតុ

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​កម្ពុជា​ត្រូវការ​ថវិកា​ជាង ៦០០ ​លាន​ដុល្លារ​ទៀត​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០១៨​ សម្រាប់​អនុវត្ត​គម្រោង​បន្សាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​ខណៈ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ងាយ​រងគ្រោះ​ពី​ការ ...

ទូច សុខា
http://bit.ly/2fnjs6S

រដ្ឋាភិបាល ​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ជាមួយ ​KrisEnergy

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ភាព​ជា​ម្ចាស់​ភាគហ៊ុន​ទាំង​មូល​នៃ​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរីKrisEnergyដែល​កាន់កាប់​អណ្ដូងរ៉ែ​ប្រេងកាត​ប្លុក A នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា ​នឹង​បង្កើន​ល្បឿន​ការងារ​សម្រាប់​ការ​ទាញ​យក​រ៉ែ​របស់ ...

ម៉ៃ គុណមករា
http://bit.ly/2fB0kGC

អគារ​អ្នក​ដំណើរ​ថ្មី​គ្រោង​សាងសង់​នៅ​ប៉ោយប៉ែត​ ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ

អគារ​អ្នក​ដំណើរ​ថ្មីគ្រោង​សាងសង់​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចេញ​ចូលនិង​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃកើន​ឡើង​ជា​បន្តបន្ទាប់ជា​ពិសេស​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​កម្ពុជា និង​ថៃ​ ចុង​ឆ្នាំ​នេះ។​ ​សំណង់​អគារ​អ្នក​ដំណើរ​នេះ គ្រោង ...

ជា វណ្ណៈ
http://bit.ly/2fhWoXx

ការពពោះ​ជំនួស​ផ្អាក​បណ្តោះអាសន្ន​ ខណៈរដ្ឋាភិបាល​ព្រាង​ច្បាប់

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/35175

សិក្ខាសាលាពិភាក្សាពីសុវត្ថិភាព

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កំពុង​រៀបចំ​បើក​សិក្ខាសាលា​នៅ​ស​ប្តា​ហ៍​ក្រោយ​ស្តី​ពី​សំណង់​ ដែល​នឹង​ពិភាក្សា​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ចេញ​លិខិតអនុញ្ញាត​សាងសង់​ និង​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការដ្ឋាន​សាងសង់​ផង​ដែរ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31661/seminar-to-discuss-safety/

កម្រៃ​លើ​ការ​ត្រួត​ពិនិត្យ​នាំចេញ​អង្ករ​ត្រូវ​បាន​កាត់​បន្ថយ​

រាជ​រដ្ឋាភិបាល​បាន​សម្រេចតម្លៃ​ថ្មី​ជា​បណ្ដោះអាសន្ន​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ស្គែន​លើ​មុខ​ទំនិញ​អង្ករ​នាំចេញ​ដឹក​ជញ្ជូន​ក្នុង​កុងតឺន័រ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដែល​បាន​ចូល​ជា​ធរមាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ​ក្នុង​គោល ...

ម៉ៃ គុណមករា
http://bit.ly/2eWJrnY

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jpzTa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!