រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ការ​ចុះ​បញ្ជី​តាម​អនឡាញ​នៅ​តែ​មាន​កម្រិត​ទាប

ក្រសួងពាណិជ្ជកម្មបានប្រកាសពន្យារពេលជាលើកទីពីរដល់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (តាមអនឡាញ) ខណៈមានតែជាង ២០ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុនសរុប ៥ ម៉ឺនដែលបានមកចុះបញ្ជីគិតត្រឹមដំណាច់ខែមិថុនា។ ...

ហ៊ គឹមសាយ
http://bit.ly/29dGaLs

ក្រសួង​បង្ហាញ​ពី​ក្រុមការងារ​សម្រាប់​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីសមាជិកកូនក្រុមចំនួន២៧ក្នុងការដោះស្រាយករណីជម្លោះដីធ្លី ដែលក្រុមនេះត្រូវបានអះអាងថាបង្កើតឡើងតាំងពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ ឱ្យបានកាន់តែរហ័ស។    ...

បុិច សុធារី and Donna M Airoldi
http://www.phnompenhpost.com/national/land-dispute-resolution-teams-unveiled

គម្រោង​គេហដ្ឋាន​សាធារណៈក្នុង​តម្លៃ​សមរម្យ​សម្រាប់ជនគ្រប់រូប

គម្រោងគេហដ្ឋានសាធារណៈមួយដែលចង់ផ្តល់គេហដ្ឋានក្នុងតម្លៃសមរម្យទៅកាន់ក្រុមគ្រួសារដែលមានជីវភាពក្រោមមធ្យម អ្នករកបានកម្រៃទាបនិងបុគ្គលិករដ្ឋ ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះបន្ទាប់ពីបានបញ្ចប់ការសិក្សាអំពីផលប៉ះពាល់ធម្មជាតិ។   ...

Sum Manet
http://www.khmertimeskh.com/news/26739/affordable-houses-for-all/

នាយករដ្ឋមន្ត្រី៖ គ្មានការប្រមូលពន្ធតាមរយៈឯកជននោះទេ

ក្នុងសន្ទរកថានៅខួបអនុស្សាវរីយទី៦៥នៃការបង្កើតនាយកដ្ឋានពន្ធដារ នាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថាសំណើរនៃការប្រមូលពន្ធដារតាមរយៈឯកជនជាការដាក់សំពាធទៅលើរដ្ឋាភិបាលដោយមានគោលបំណងនយោបាយនៅក្នុងនោះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26679/pm--no-customs-privatization/

អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់

អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/

ក្រសួង​ការងារ​រំឭក​ពី​ការ​អនុវត្ត​ច្បាប់​សហជីព​ថ្មី​ដែល​បាន​​ចូល​ជា​ធរមាន

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...

មុំ គន្ធា
http://bit.ly/2973iw4

កម្ពុជា​ស្វែងរក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ហុងកុង​

ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong

ក្រសួង​នឹង​រឹតបន្តឹង​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​ផ្តោត​លើ​គុណភាព

រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...

ចេង សុខហ័ង
http://bit.ly/299QGXb

សវនាការ​លើ​សកម្មជន​បរិស្ថាន​ធ្វើ​ឡើង​ដោយ​រឹតបន្តឹង

សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...

ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww

ការ​ស៊ើបអង្កេត​ករណី​សង្ស័យ​ជម្ងឺ​ក​ញ្ជ្រិ​ល​ពីរ​នៅ​ក្រុងភ្នំពេញ​និង​ខេត្តស្វាយរៀង​

មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...

Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​តភ្ជាប់​ពី​ផែ​ទៅ​ផ្លូវ​ដែក

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...

Kali Kotoski
http://bit.ly/293YNnG

កូរ៉េខាងត្បូង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​បន្ថែម​ក្នុង​ឆ្នាំ ២០១៦

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...

គង់ មេត្ដា
http://bit.ly/290kOSy

អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ

អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...

Yonhap
http://www.koreaherald.com/view.php?ud=20160627000628

មន្ត្រី​កំពុង​រៀបចំ​ប្រព័ន្ធ​បង់​ប្រាក់​ពិន័យ​ចរាចរណ៍​តាម​ធនាគារ

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/28XZEVn

ការនាំចេញឈើប្រណិតបានបំពានលើច្បាប់ការពាររបស់អង្គការសហប្រជាជាតិ

ប្រទេសកម្ពុជាបាននាំចេញឈើប្រណិតដែលមានតម្លៃរាប់រយលានដុល្លារក្នុងរយៈពេល១៨ខែកន្លងមក បន្ទាប់ពីបានផ្តល់សច្ចាប័នទៅកាន់ច្បាប់អន្តរជាតិឆ្នាំ២០១៣ស្តីអំពីការការពារប្រភេទឈើកម្រពីការបំផ្លិចបំផ្លាញតាមរយៈការជួញដូរ នេះបើយោងតាមរបាយការណ៍មួួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ...

Ben Paviour
https://www.cambodiadaily.com/news/rosewood-exports-undercut-un-protections-114612/

ក្រសួងសុខាភិបាលទទួលស្គាល់បញ្ហាអំពើពុករលួយក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់

នៅសប្តាហ៍នេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យមានការត្រួតពិនិត្យល្អិតល្អន់អំពីបញ្ហាកង់ត្រាបុគ្គលិកនិងបាននិយាយថានេះជាកត្តាមិនប្រក្រតីក្នុងការប្រតិបត្តិការនៃឯកសារផ្លូវការដោយមន្ត្រីថ្នាក់កណ្តាល ។នេះជាការទទួលស្គាល់ដែលបានចេញផ្សាយប្រមាណមួយខែកន្លងមកបន្ទាប់ពីមានភស្តុតាងអំពីការប្រព្រឹត្តអំពើពុករលួយជាច្រើនក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់។ ...

ប៊ុន​ សេងគង់់និងStuart White
http://www.phnompenhpost.com/national/health-ministry-acknowledges-complications-nod-cnm-graft

ក្រុមហ៊ុន​កំពុង​ចែចូវ​គម្រោង​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​សៀមរាប

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...

ហ៊ គឹមសាយ
http://bit.ly/28RwLsG

ហ្វូង​ដង្កូវ​បំផ្លាញ​ដំណាំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាដង្កូវដែលស៊ីដំណាំក្នុងខេត្តជាច្រើនកាលពីប៉ុន្មានសបា្តហ៍មុន ឥឡូវនេះបានស្ថិតនៅក្រោមការគ្រប់គ្រងបាន ខណៈដែលសណ្តែកសៀងត្រូវបានគេប្រកាសថា រងការខូចខាតច្រើនបំផុត។ ...

ជា វណ្ណៈ
http://bit.ly/28PKnWu

ការ​រំលោភ​បំពាន​ពលកម្ម​កុមា​នៅ​កម្ពុជា ប្រហែល​ប្រទេស​ជិត​ខាង

ការរំលោភបំពានពលកម្មកុមារនៅក្នុងប្រទេសតូចប្រជាជនតិចដូចកម្ពុជានៅតែមានស្ថានភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃនិងវៀតណាមដែលមានប្រជាជនច្រើនជាងកម្ពុជា។ ...

ជា វណ្ណៈ
http://bit.ly/28S4Efp

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រួល​នីតិវិធី​បង់​ពន្ធ​បន្ថែម

រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...

ស៊ន សារ៉ាត
http://bit.ly/28Se1vP

អគ្គិសនី​ និង​អូសចូល​បណ្តាភូមិ​ទាំងអស់ទូទាំង​ប្រទេស​នៅ​ឆ្នាំ ២០២០

បណ្ដាញអគ្គិសនីជាតិបានគ្រប់ដណ្តប់ប្រមាណជាង៦៨ភាគរយហើយនៅទូទាំងប្រទេសដែលអូសឆ្លងកាត់ភូមិប្រមាណ៩,៦០៦ភូមិក្នុងចំណោមភូមិសរុប ១៤,០៧៣នៅទូទាំងប្រទេសនៅខែមិថុនា ឆ្នាំនេះ ហើយរំពឹងថា ការតបណ្ដាញអគ្គិសនីថ្នាក់ជាតិដែលអូសចូលចូលដល់បណ្តាភូមិទាំងអស់ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងឲ្យដឹងកាលពីម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/28RUoUD

អ្នក​ទិញ​នឹង​អាច​បង់​​ថ្លៃ​បន្ថែម​ ៥០០ ​រៀល​សម្រាប់​ថង់​ប្លាស្ទិក​ ១ ដាក់​អីវ៉ាន់

អ្នកដើរផ្សារទិញអីវ៉ាន់អាចនឹងត្រូវកំណត់យក ៥០០ រៀលក្នុងមួយថង់ប្លាស្ទិកសម្រាប់ដាក់អីវ៉ាន់ទៅតាមសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងមួយដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សេចក្តីព្រាងប្រកាសនេះត្រូវបានពិនិត្យកាលពីម្សិលមិញនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថានជាមួយនឹងតំណាងមកពីក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងទេសចរណ៍អភិបាលរាជធានីភ្នំពេញអភិបាលខេត្តសៀមរាប និងអភិបាលខេត្តព្រះសីហនុ និងម្ចាស់ហាងនានា។ ...

គង់ មេត្ដា
http://bit.ly/28OP6qe

នាយក​រដ្ឋមន្រ្តី​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​៤០០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ដល់​សព​អតីត​យុទ្ធជន កងកម្លាំង​ នគរ​បាល​ និង​យោធិន​ពិការ​​នៅ​ក្នុង​ពិធី​រំឭក​ខួប​ទិវា​អតីត​យុទ្ធជន​កម្ពុជា លើក​ទី​៩ នា​សាល​មហោ​ស្រព​កោះ​ពេជ្រ កាល​ពី​ព្រឹក​ម្សិល​មិញ។ រូបភាពពី​ហ្វេសប៊ុក

រដ្ឋាភិបាលបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភបន្ថែមដល់អតីតយុទ្ធជនបន្ទាប់ពីលោកបានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនជួយដល់សពអតីតយុទ្ធជនចំនួន១០០សពក្នុងមួយឆ្នាំៗដែលគិតថាថវិកាសរុបចំនួន៤០០លានរៀល។ ...

មុំ គន្ធា
http://bit.ly/28NJjp4

ក្រសួង​រ៉ែ បន្ត​ព្យួរ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​មាស​​​ក្រុមហ៊ុន​របស់​វៀតណាម

ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...

ជា វណ្ណៈ
http://bit.ly/28NLjhp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

L2Dex
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!