ពល​កម្ម

កម្មករ​ប្រមាណ ៨០០ ​នាក់​នៅ​កំពង់ស្ពឺ និង​កណ្ដាល​បាត់បង់​ការងារ

កម្មករបណ្តុះកូនឈើម៉ៃសាក់របស់ក្រុមហ៊ុន Grandis ស្ថិតនៅខេត្តកំពង់ស្ពឺប្រមាណ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារក្រុមហ៊ុនគ្មានការងារឲ្យធ្វើខណៈកម្មករនៅរោងចក្រ Great Honor ជិត ៥០០ នាក់នៅខេត្តកណ្តាលបាននាំគ្នាតវ៉ាបិទផ្លូវដោយសារថៅកែរត់ចោលរោងចក្រ។ ...

សែន ដាវីត
http://bit.ly/2d0N9KQ

លោក ស ខេង ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...

មុំ គន្ធា
http://bit.ly/2cj5WTS

សហជីព​ទម្លាក់​តួលេខមក​​ ១៧៧.៥៩​ដុល្លារសម្រាប់ប្រាក់​ខែ​គោល​

ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...

មុំ គន្ធា
http://bit.ly/2d4g8Qb

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...

ឡាយ សាមាន
http://bit.ly/2d1ks2z

អាជ្ញាធរថៃបញ្ជូនពលករកម្ពុជាត្រលប់មកវិញជាង ១០០ នាក់ជារៀងរាល់ថ្ងៃ

ជាមធ្យមក្នុងមួយថ្ងៃ មានពលរដ្ឋកម្ពុជាជាង ១០០ នាក់ត្រូវបានបញ្ជូនពីប្រទេសថៃត្រលប់មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតក្នុងអំឡុងពេលនៃការបង្ក្រាបពលករបរទេសខុសច្បាប់របស់រដ្ឋាភិបាលថៃ នេះបើយោងតាមប្រសាសន៍អភិបាលខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/29765/thais-deporting-more-than-100-daily/

ក្រសួង​ ឲ្យ​ពលករ​ខ្មែរធ្វើការ​នៅ​​ថៃ​ដក​លិខិត​ឆ្លង​​ដែន ​ចុង​ខែ​កញ្ញា

ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...

មុំ គន្ធា
http://bit.ly/2cdrQWY

រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា

ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage

ក្រសួង​អាច​ឲ្យ​កម្មករ​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...

ប៊ុន សេងគង់
http://bit.ly/2cCcJ8S

CARE: ស្ត្រីធ្វើការងារធ្ងន់តែទទួលបានប្រាក់កំរៃទាប

កម្មការនីច្រើននៅតែទទួលបានប្រាក់កំរៃទាបជាងបុរសដែលជាអ្នករួមការងារនៅការដ្ឋានសំណង់ ខណៈដែលគ្រប់ហ៊ុនសាងសង់នានាឱ្យតម្លៃកម្មករសំណង់បុរសជាអ្នកមានជំនាញជាងកម្មករស្ត្រី នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយ CARE Cambodia កាលពីថ្ងៃសុក្រ។ ការស្រាវជ្រាវរបស់ CARE បានគូសបង្ហាញពីរូបភាពដែលមានអត្ថន័យទូលំទូលាយមួយស្តីពីស្ថានភាពស្ត្រីកំពុងធ្វើការងារនៅក្នុងវិស័យសំណង់ – ដែលត្រូវបានប៉ាន់ប្រមាណថា កើនដល់ទៅ ៣០ ភាគរយនៃកម្លាំងពលកម្មសរុប។ វារួមបញ្ជូលទាំងការផ្តោតសំខាន់ទៅលើការបែងចែកភេទ ដែលមាននៅក្នុងវិស័យនេះ និងរបៀបដែលវាជះឥទ្ធិពលទៅលើការចំនាយរបស់ស្រ្តី លក្ខខណ្ឌរស់នៅ និងសុវត្ថិភាពជារួម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29596/care--females-slog-but-paid-less/

ការ​ចរចា​ប្រាក់​ខែ​អប្បបរមា​កម្មករ​ចាប់​ផ្ដើម ​តែ​គ្មាន​លទ្ធផល

កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...

មុំ គន្ធា
http://bit.ly/2cC2a5w

GMAC​កំណត់​ប្រាក់​ខែ​គោល​ដើម្បី​ចរចា​ត្រឹម​១៤៤.២០​ដុល្លារ​

បន្ទាប់ពីភាគីសហជីពដែលតំណាងឲ្យកម្មករនិយោជិកបានប្រកាសពីតួលេខរបស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧ខាងភាគីនិយោជកក៏បានបង្ហាញតួលេខរបស់ខ្លួនផងដែរកាលពីថ្ងៃពុធ ម្សិលមិញនេះដែលមានចំនួនត្រឹមតែ ១៤៤.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេងកាលពីថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមទាំង៧ចំនុច សមាគមយល់ឃើញថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលសមាជិករបស់សមាគមមានលទ្ធភាពអាចផ្តល់ជូនសម្រាប់ឆ្នាំ២០១៧នេះគឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣ភាគរយតែប៉ុណ្ណោះ។ ...

មុំ គន្ធា
http://bit.ly/2cqflXt

ក្រសួងផ្តាំទៅក្រុមអ្នកហ្វឹកហាត់ការនៅក្នុងប្រទេសជប៉ុន

ក្រុមអ្នកហ្វឹកហាត់ការកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុនក្នុងលក្ខខណ្ឌ កម្មវិធីបណ្តុះបណ្តាលអ្នកហ្វឹកហាត់បច្ចេកទេស (TITP) មិនត្រូវរត់ចេញពីនិយោជកដែលពួកគេបានចុះកុងត្រាជាមួយ ឬស្វែងរកការងារជាមួយក្រុមហ៊ុនដទៃទៀតនោះទេ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន។ ក្រសួងក៏បានបន្តទៀតថា មាននិយោកជិកក្នុងស្រុកដែលមិនមានសីលធម៌បានប៉ុនប៉ងដើម្បីអូសទាញពលករកម្ពុជាជាមួយនឹងការសន្យារថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ និងធ្វើការដោយស្របច្បាប់នៅជប៉ុន។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29372/ministry-tells-interns--in-japan-to-behave/

ពលរដ្ឋកម្ពុជាបានទទួលសេរីភាពពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ

ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បត្តិ៍បានធានាពលរដ្ឋកម្ពុជា ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីខែមុនក្នុងករណីដែលទិដ្ឋការស្នាក់នៅរបស់ពួកគេហួសកំណត់ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ ពលរដ្ឋកម្ពុជា ១៦ នាក់ទៀត ត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃពីបទមិនមានលិខិតឆ្លងដែន ក៏ត្រូវបានដោះលែងផងដែរ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29331/cambodians-freed-from-malaysia--thailand/

ក្រុមសហជីព​​​ព្រមព្រៀង​​​លើ​​​ប្រាក់ខែ​​​គោលថ្មី​​​សម្រាប់​​​កម្មករ​​​កាត់ដេរ

ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។ ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/34055

រដ្ឋមន្ត្រី​ថា​ការ​កំណត់​ប្រាក់​ឈ្នួល​មិន​ត្រូវ​យក​បាតុកម្ម​ទាមទារ​ទេ

រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...

សែន ដាវីត
http://bit.ly/2bXnlQz

របាយការណ៍មួយលើកឡើងថា ភាពក្រីក្រជាមូលហេតុបណ្តាលឱ្យមានការជួញដូរមនុស្សទៅប្រទេសចិន

របាយការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយ UN-ACT បាននិយាយថា មូលហេតុចម្បងដែលបណ្តាលឱ្យមានការជួញដូរមនុស្សពីប្រទេសកម្ពុជាទៅប្រទេសចិន គឺដោយសារខ្វះការងារធ្វើ និងប្រាក់ឈ្នួលតិចតួច ដែលបង្ខំឱ្យស្ត្រីវ័យក្មេងជាច្រើនស្វែងរកឱកាសចេញទៅរកក្រៅប្រទេស។   ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29214/poverty-causes-trafficking-to-china--says-report/

ការ​ចាប់​ពលករ​ខុស​ច្បាប់ ​មិន​ប៉ះពាល់​ដល់​ការ​សាងសង់​នោះ​ទេ

ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...

ស៊ីវ ម៉េង
http://bit.ly/2bnDLTo

មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33845

កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​

អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/33804

ចៅក្រម​អាមេរិកាំង​បញ្ជា​ឱ្យ​ក្រុម​មេធាវី​ចូល​បំភ្លឺ​ករណី​បង្ខំ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​

ចៅក្រមនៅរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាឱ្យមេធាវីដើមបណ្តឹងនិងមេធាវីចុងចម្លើយនៅក្នុងសំណុំរឿងប្តឹងដោយអតីតជនរងគ្រោះខ្មែរដែលធ្លាប់ធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រថៃចូលជួបមុខគ្នាដើម្បីសម្រេចកំណត់ពេលដោះស្រាយសំណុំរឿងនេះនិងត្រូវបើកសវនាការកាត់ទោសឬយ៉ាងណា។ ...

ម៉ែន គឹមសេង
http://khmer.voanews.com/a/us-judge-summons-lawyer-to-testify-about-cambodia-migrant-laborors-in-thailand/3472464.html

ថៃ​ដោះលែង​ពលករ​​កម្ពុជា​ចំនួន​ ២៨ ​នាក់​នៅ​ក្នុង​ចំណោម​ ៣៤ ​នាក់

មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។ លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ ...

សែន ដាវីត
http://bit.ly/2baM6be

រដ្ឋាភិបាល​​បញ្ជា​ឱ្យ​​​ស្ថានទូត​ស្រាវជ្រាវ​​រក​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត​ ដែលជាប់ពន្ធនាគារ​នៅ​ម៉ាឡេស៊ី​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាឱ្យមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀតដែលកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងផ្សេងៗរបស់ប្រទេសនេះ បន្ទាប់ពីពលរដ្ឋខ្មែរចំនួន១៨នាក់ត្រូវបានដោះលែងពីពន្ធនាគារមួយក្នុងក្រុងគូឡាឡាំពួ កាលពីសប្ដាហ៍មុន។ ...

ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/33605

ស្ថានទូត​កម្ពុជា កំពុងអន្តរាគមន៍​​ជួយ​​​ពលករ​ខ្មែរ ជិត​៦០​នាក់​ដែលជាប់​​ឃុំ​​ក្នុង​ប្រទេស​ថៃ

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកំពុងតែធ្វើអន្តរាគមន៍ជួយដល់ពលករខ្មែរ ដែលកំពុងតែជាប់ក្នុងមន្ទីរឃុំឃាំងដោយផ្តល់នូវមេធាវីក្នុងការដោះស្រាយជូនពួកគាត់។ ជាមួយនេះដែរស្ថានទូតខ្មែរ ក៏បានប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះខ្មែរ ម្នាក់ដែលបានស្លាប់កាលពីចុងខែកក្កដា កន្លងមកនេះ។ ...

មុំ គន្ធា
http://bit.ly/2aNLggU

សេវាធានារ៉ាប់រងបន្តកើនឡើង

សេវាធានារ៉ាប់រងបានកើនឡើង ៣៧ ភាគរយនៅឆមាសដំបូងឆ្នាំនេះ ដែលមានចំនួនសរុប ៥៦ លានដុល្លារ នេះបើយោងតាមការប្រកាសនៅក្នុងរបាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា (IAC)កាលពីថ្ងៃអង្គារ។ ការកើនឡើងនេះ កើនពី ៤០.៩ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ បានបន្តកើនឡើង ១៦.២% នៅក្នុងការលក់សេវាធានារ៉ាប់រងទូទៅ ដែលរួមបញ្ជូលការកំណើន ១១៣.២ % នៅក្នុងវិស័យធានារ៉ាប់រងជីរិត នេះបើតាមការលើកឡើងក្នុងរបាយការណ៍។ ...

សុខ ចាន់
http://www.khmertimeskh.com/news/28318/insurance-continues-to-grow/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Gwy5S
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!