CARE: ស្ត្រីធ្វើការងារធ្ងន់តែទទួលបានប្រាក់កំរៃទាប

កម្មការនីច្រើននៅតែទទួលបានប្រាក់កំរៃទាបជាងបុរសដែលជាអ្នករួមការងារនៅការដ្ឋានសំណង់ ខណៈដែលគ្រប់ហ៊ុនសាងសង់នានាឱ្យតម្លៃកម្មករសំណង់បុរសជាអ្នកមានជំនាញជាងកម្មករស្ត្រី នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយ CARE Cambodia កាលពីថ្ងៃសុក្រ។ ការស្រាវជ្រាវរបស់ CARE បានគូសបង្ហាញពីរូបភាពដែលមានអត្ថន័យទូលំទូលាយមួយស្តីពីស្ថានភាពស្ត្រីកំពុងធ្វើការងារនៅក្នុងវិស័យសំណង់ - ដែលត្រូវបានប៉ាន់ប្រមាណថា កើនដល់ទៅ ៣០ ភាគរយនៃកម្លាំងពលកម្មសរុប។ វារួមបញ្ជូលទាំងការផ្តោតសំខាន់ទៅលើការបែងចែកភេទ ដែលមាននៅក្នុងវិស័យនេះ និងរបៀបដែលវាជះឥទ្ធិពលទៅលើការចំនាយរបស់ស្រ្តី លក្ខខណ្ឌរស់នៅ និងសុវត្ថិភាពជារួម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29596/care--females-slog-but-paid-less/