ចលនា​សិទ្ធិ​ការ​ងារ​ជួយ​លើក​កម្ពស់​ជីវភាព​ស្ត្រី​លក់​ស្រាបៀរ

ចលនា​សិទិ្ធ​ការ​ងារ​នៅ​ក្រៅ​រោងចក្រ មាន​សារៈ​សំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទ្វេ​ដង​ ក្នុង​រយៈ​ពេល ៣ឆ្នាំ​កន្លង​មក​នេះ។ ​ប៉ុន្តែ​ដោយ​គ្មាន​ការ​រំពឹង​ទុក ​មេ​ដឹក​នាំ​សហជីព​ម្នាក់​បាន​ថ្លែង​ថា សកម្មភាព​នេះ​ក៏​បាន​លើក​កម្ពស់​ជីវភាព ...

Shane Worrell និង មុំ គន្ធា
http://bit.ly/1yj46HA

សម្បទាន​របស់​រោងចក្រ​កាត់​ដេរនៅ​តាកែវ​ ​​បាន​បញ្ចប់​កូដកម្ម​រយៈពេលពីរ​ថ្ងៃ​

កម្មករ​ប្រហែល​១.០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​​ក្នុង​ខេត្ត​តាកែវ ដែល​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក នឹង​ត្រូវ​វិល​ត្រឡប់​ចូល​​ធ្វើ​ការ​វិញ​​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ការ​ចរចា​រវាង​តំណាង​សហជីព​ និង​រោងចក្រ​បាន​បញ្ចប់ទៅ​ដោយ​ជោគ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/21907/

រោងចក្រ Cambo បញ្ឈប់​កម្មករ​ ៥០ នាក់ ព្រោះ​មិន​គោរព​​ដីកា​បង្គាប់​ឲ្យ​ចូល​ធ្វើ​ការ

កម្មករ​រោងចក្រ Cambo Kotop ប្រមាណ​ជា​ ៥០ ​នាក់​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃចន្ទ​ដោយសារ​ចោទ​ថា​ ពួក​គេ​មាន​កំហុស​ធ្ងន់ធ្ងរ​មិន​គោរព​តាម​ការ​បង្គាប់​របស់​ដីកា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចូល​ធ្វើ​ការ​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ ...

មុំ គន្ធា
http://bit.ly/14801I5

ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ មាន​កំណើន​១៦​ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​១១​ខែ​

ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ ជាមួយ​បរទេស​ បាន​កើនឡើង​១៦​ ភាគរយ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ នៅ​ក្នុង​រយៈពេល​១១​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៤​ យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ កាលពី​ថ្ងៃ​អង្គារ​។​ ​កម្ពុជា​ បាន​នាំ​ចេញ​ផលិតផល​ស្មើនឹង​ ៧.០៥​ ពាន់​លាន​ដុល្លារ ...

បុគ្គលិកសារព័ត៌មាន EastDay.com
http://english.eastday.com/auto/eastday/business/u1ai8467542.html

ក្រុម​ហ៊ុន​ Adidas សរសើរ​ការ​ដំឡើង​ប្រាក់​ខែកម្មករ

ប្រព័ន្ធ​ឃោសនា​រដ្ឋ បាន​រាយការណ៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា តំណាង​ម្នាក់​មក​ពី​ក្រុម​ហ៊ុន Adidas ដែល​ផលិត​សម្លៀក​បំពាក់​កីឡា បាន​សរសើរ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា។ ...

Sean Teehan
http://bit.ly/1yFIrXu

កម្មករ​រោងចក្រ​ជូហ៊ួយ មួយ​ចំនួន​លះបង់​ការ​តវ៉ា​ស្វែង​រក​ការងារ​ថ្មី

មន្រ្តី​សហជីព​បាន​និយាយ​ថា មាន​កម្មករ​ប្រមាណ​ពី ៧០០ ទៅ ៨០០ នាក់​ក្នុង​ចំណោម​កម្មករ ២០០០ នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង ជូហ៊ួយ ក្នុង ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម ដែល​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​បាន​សម្រេច​ចិត្ត​ស្វែង​រក​ការងារ​ធ្វើ​នៅ​រោងចក្រ​ផ្សេង​ហើយ ដោយ​មិន​បន្ត​ធ្វើ​ការ​តវ៉ា​ទៀត ...

មុំ គន្ធា
http://bit.ly/11A69aX

កម្មករ​រោង​ចក្រ​បិទផ្លូវ​ជាតិ​លេខ៤​ទាមទារឲ្យ​ទទួលយកកម្មករ​​ចូលធ្វើការ​វិញ

កម្មករ​​​ប្រហែល​​​២.០០០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Ghim Li បាន​​​បិទ​​​ផ្លូវ​​​ជាត​​​ិ​​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20816/

ឈ្នួល​ផ្ទះ​ឡើង​ថ្លៃ​មុន​ពេល​ប្រាក់​ខែ​ថ្មី​មក​ដល់

បើទោះបី​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែគោល​ខ្លះ​ដល់​ក្រុម​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់យ៉ាង​ណា​ក៏​ដោយក៏​ក្រុម​កម្មករ​នៅ​តែ​ត្អូញត្អែរ​ថា​មិន​ទាន់​ដោះស្រាយ​ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅឡើយ។ ភាគ​ច្រើន​បាន​អះអាង​ថា​ប្រាក់​ខែ​ទាំង​នេះ​នៅ​មិន​ទាន់ ...

ហេង រស្មី
http://khmer.voanews.com/content/workers-say-128-per-month-is-not-enough-to-live-on/2529618.html

GMAC ថា​ឆ្នាំ​ថ្មី​កម្មករ​អាច​រក​ចំណូល​សរុប​រហូត $២៥០

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នា​សប្តាហ៍​នេះ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា តាម​រយៈ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី កម្មករ​ម្នាក់​អាច​រក​ចំណូល​បាន​រហូត​ដល់ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​អ្នក​ខ្លះ​ថា តួលេខ​ប៉ាន់​ប្រមាណ​នេះ​គឺជា​ការ​បំប៉ោង​យ៉ាង​ខ្លាំង។ ក្រសួង​ការងារ​កាល ...

មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz

សហជីព​ និង​ថៅកែរោងចក្រ​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​​វិវាទ​នៅ​​រោងចក្រ​ SL

រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​​ការ​ប៉ះទង្គិច​​ហិង្សា​បាន​ផ្ទុះ​ឡើង​​រវាង​កម្មករ​មកពី​រោងចក្រ​កាត់​ដេរ SL និង​កង​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​​​ ដែល​បាន​បណ្ដាល​ឲ្យ​​អ្នក​ឈរ​មើល​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់​​មក​នោះ​ តំណាង​កម្មករ និង ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/20706/

ប្រទេស​កម្ពុជា​ នឹង​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​ សម្រាប់​កម្មករ​កាត់ដេរ​ ១២៣​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០១៥

រដ្ឋមន្ត្រីក្រសួង​ការងារ​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​កម្ពុជា​បាន​សម្រេច​លើ​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ បាន​ដល់​១២៣​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​កើនឡើង​២៣​ ភាគរយ​ ពី​១០០​ដុល្លារ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-11/12/c_133784394.htm

សហជីព​ពីរ​ព្រម​ចូល​រួម​ពិភាក្សា​រឿង​ប្រាក់​ឈ្នួល​កម្មករ

សហជីព​ឯករាជ្យ​ចំនួន​ពីរ ដែល​ជា​សមាជិក​គណៈកម្មកា​ប្រឹក្សា​ការងារ (LAC) នៃ​ក្រសួង​ការងារ​បាន​សម្រេច​ចូល​រួម​ការ​ប្រជុំ​ពិភាក្សា ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ក្រសួង​ការងារ បាន​យល់​ព្រម​ដាក់​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល ១៤០ ដុល្លារ​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ពិភាក្សា។ ...

មុំ គន្ធា
http://bit.ly/1v1NTow

កម្មករ​រោងចក្រ Grand Twins នឹង​តវ៉ា​ជាថ្មី

កម្មករ​ប្រមាណ​ជា ៥០០០ នាក់​ធ្វើ​ការ​នៅ​រោងចក្រ Grand Twins នៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​បន្ត​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដោយ​សារ​ចំណុច​ដែល​ពួក​គេ​ទាម​ទារ​មិន​ទាន់​បាន​ទទួល។ ...

មុំ គន្ធា
http://bit.ly/14bxAJS

កម្ពុជា​ នឹង​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​ នៅ​ស​ប្តា​ហ៍​ក្រោយ​

គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ (LAC)​ នឹង​សម្រេច​លើ​ប្រាក់​ឈ្នួល​ប្រចាំខែ​អប្បបរមា​ថ្មី​ សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ នៅ​កិច្ចប្រជុំ​ស​ប្តា​ហ៍​ក្រោយ​ យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​ just-style​។​ ​គណៈកម្មាធិការ​ កំណត់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ​ ទី​១២​ ខែវិច្ឆិកា​ ដែល​គ្រោង​នឹង​ពិភាក្សា​ថា ...

Poorna Rodrigo
http://www.just-style.com/news/cambodia-to-discuss-garment-sector-wages-next-week_id123496.aspx

កម្មករ​រោងចក្រ​ Grand Twins ត្រឡប់​ទៅ​ធ្វើ​កូដកម្ម​វិញ ទោះបី​តុលាការ​​​​ចេញដីកា​ ហាម​​​ឃាត់

កម្មករ​ប្រហែល​៥.០០០​នាក់មកពី​រោងចក្រ​កាត់​ដេរ​ Grand Twins International (GTI) ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ធ្វើ​កូដកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការ​ងារ​ បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គោរព​តាម​ដីកា​បង្គាប់របស់​តុលាការ​ ប៉ុន្តែ​បាន​​​​តវ៉ា​​ ...

កង សុធា និង ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/20402/

បុរស​ម្នាក់​ សន្លប់​ បន្ទាប់​ពី​មានការតក់ស្លុតចំពោះការ​ចោទប្រកាន់​

​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​ប្រឈម​មុខ​នឹង​ ការ​ចោទប្រកាន់​ពី​តុលាការ​ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ ជាមួយនឹង​កងកម្លាំង​ សន្តិសុខ​ និង​កម្មករ​ ផ្សេង​ទៀត​នៅ​ រោងចក្រ​ ស្បែកជើង​មួយ​ក្នុង​ ខេត្តកំពង់ចាម​ កាលពី​ខែ​មុន​ ត្រូវ​បាន​គេ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ ...

ម៉ុម គុន្ធា
http://www.phnompenhpost.com/national/factory-fight-man-faints-after-shock-charges

តុលាការ​ដាក់​មេដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ក្រោម​ការ​ឃ្លាំមើល​

មេដឹកនាំ​​ប្រាំរូប​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ប្រាំមួយរូប​ ដែល​ជាប់​ចោទ​ពី​បទ​មាន​សកម្មភាព​​ដែល​នាំ​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ​អំឡុង​កូដកម្ម​កម្មករ​កាត់​ដេរ​ និង​បាតុកម្ម​ទូទាំង​ប្រទេស​​កាលពី​ខែ​ធ្នូ និង​ខែ​មករា ឥឡូវ​នេះ​​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20374/

GMAC ចុះMOU បង្កើន​សមត្ថភាព​ច្នៃ​ម៉ូដ

សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​(GMAC) ​បាន​ចុះ​ហត្ថ​លេខា​​លើ​អនុ​ស្សរ​ណៈ​នៃ​ការ​យោគ​យល់​ជាមួយ EVALLIANCE ​ជា​សមាគម​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​បារាំង​​ស្ដីពី​ការ​បណ្ដុះ​បណ្ដាល​​ការ​រចនា​ម៉ូដសម្លៀក​បំពាក់​និង​វាយ​ន​ភ័ណ្ឌ​​សម្រាប់​កម្មករ​កាត់ ...

ចាន់ មុយហុង
http://bit.ly/1E7QJZM

អ្នក​បើក​បរ​រថយន្ត​អះ​អាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារប្រាក់​ចំពោះ​កា​រដឹក​គ្រឿង​សង្ហារិម

អ្នក​បើក​បរ​រថយន្ត​មួយ​ក្រុម​បានបិទ​ផ្លូវ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​អង្គារ តវ៉ា​ទៅ​នឹង​អ្វី​ដែល​ពួកគេ​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​គ្រឿង​សង្ហារិម​កែច្នៃ​រួច​។ លោក​បាន​និយាយ​ថា “មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​បួន​ទៅ​ប្រាំ​កន្លែង​ឯណោះ ហើយយើង​ត្រូវ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/20327/

ក្រុម​ការ​ងារ​ដែល​ធ្វើការ​​លើ​ការ​កំណត់​ប្រាក់​ខែ​គោល​​ថ្មី​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​

យោង​តាម​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ប្រាក់​ខែ​គោល​បាន​ឲ្យ​ដឹង​ថា ក្រុម​មេដឹកនាំ​សហជីព​​ ម្ចាស់​រោងចក្រ និង​តំណាង​រដ្ឋាភិបាល​​​ ដែល​ធ្វើ​ការ​លើ​ការ​​ពិភាក្សា​អំពី​​ប្រាក់​ខែ​គោល​ថ្មី​នៅ​ក្នុង​វិស័យ​កាត់​ដេរ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20321/

សហជីព, សមាគម ១៣ ស្នើ​ឲ្យ​មាន​ការ​ចរចា​បញ្ហា​ប្រាក់​អត្ថ​ប្រយោជន៍​កម្មករ

ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព និង​សមាគម​ដែល​ជា​សមាជិក​របស់​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​បាន​ដាក់​សំណើ​ទៅ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ការ​ចរចា ស្តី​អំពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។ ...

មុំ គន្ធា
http://bit.ly/10AuBcs

កិច្ច​ចរចា​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ ឆ្នាំ​២០១៥ បាន​ជាប់​គាំង​ជា​ថ្មី

ក្រុម​ការងារ​ត្រីភាគី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចរចា​និង​ផ្តល់​អនុសាសន៍​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​នៃ​ក្រសួង​ការងារ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ក្រោយ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា​បាន​ឈប់​ប្រជុំ​បន្ទាប់​ពី​ឈាន​ដល់​ភាព​ជាប់​គាំង។ ក្រុម​ការងារ​នេះ​ដែល​មាន ...

Sean Teehan និង មុំ គន្ធា
http://bit.ly/1tgzjqE

តុលាការ​សម្រេច​ឃុំ​ខ្លួន​កម្មករ​តវ៉ា​នៅ​កំពង់ចាម ៥​នាក់

មនុស្ស ៥ នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ជន​ទាំង​នោះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ...

មុំ គន្ធា
http://bit.ly/1wBP7nN

កម្មករ​បិទ​ផ្លូវ​ជាតិ​តវ៉ា​ទាមទារ​ប្រាក់​ខែ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ

កម្មករ​រាប់ពាន់​នាក់​មក​ពី​រោង​ចក្រ​កាត់​ដេរ​ ហ្គ្រែន​ ធ្វីន អីុនធើ​ណេសិនណល​ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ពីរ​ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​ប័ត្រ​កម្ពុជា​ (CSX) បាន​បិទ​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ចេញ​ពី​រាជ​ធានី​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​តវ៉ា ...

អ៊ួច សូនី និង ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/20241/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dWvAe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!