រោងចក្រ Cambo បញ្ឈប់​កម្មករ​ ៥០ នាក់ ព្រោះ​មិន​គោរព​​ដីកា​បង្គាប់​ឲ្យ​ចូល​ធ្វើ​ការ

កម្មករ​រោងចក្រ Cambo Kotop ប្រមាណ​ជា​ ៥០ ​នាក់​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃចន្ទ​ដោយសារ​ចោទ​ថា​ ពួក​គេ​មាន​កំហុស​ធ្ងន់ធ្ងរ​មិន​គោរព​តាម​ការ​បង្គាប់​របស់​ដីកា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចូល​ធ្វើ​ការ​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៤ ​កន្លង​ទៅ​។ លោក ​ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​មក​ដល់​ពេល​នេះ​មាន​កម្មករ​ប្រមាណ​ជាង​ ៥០ ត្រូវ​រោងចក្រ Cambo Kotop បញ្ឈប់​ពី​ការងារ​បន្ទាប់ពី​ពួកគេ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​តំណាង​ពួក​គេ​ ៥ ​នាក់​ចូល​ធ្វើ​ការ​វិញ​ក្រោយ​ពី​រោងចក្រ​បាន​បណ្តេញ​ចេញ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ធ្នូ នោះ​មក។ …

មុំ គន្ធា
http://bit.ly/14801I5