កម្មកររោងចក្របិទផ្លូវជាតិលេខ៤ទាមទារឲ្យទទួលយកកម្មករចូលធ្វើការវិញ
កម្មករប្រហែល២.០០០នាក់មកពីរោងចក្រកាត់ដេរ Ghim Li បានបិទផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទាមទារឲ្យរោងចក្រដែលកាន់កាប់ដោយជនជាតិសិង្ហបុរីដំឡើងប្រាក់ឧត្ថម្ភ និងទទួលយកនិយោជិតដែលកម្មករលើកឡើងថា ត្រូវបានបណ្តេញចេញដោយមិនត្រឹមត្រូវនោះ ចូលធ្វើការវិញ”។ … កម្មករបានលើកឡើងថា ពួកគេមានគម្រោងបិទផ្លូវទៀតប្រសិនបើអាជ្ញាធរមិនជួយចរចាសម្របសម្រួលទេនោះ។ តំណាងរោងចក្រ Ghim Li មិនអាចទាក់ទងបានទេ៕
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20816/