កម្មកររោងចក្រជូហ៊ួយ មួយចំនួនលះបង់ការតវ៉ាស្វែងរកការងារថ្មី
មន្រ្តីសហជីពបាននិយាយថា មានកម្មករប្រមាណពី ៧០០ ទៅ ៨០០ នាក់ក្នុងចំណោមកម្មករ ២០០០ នាក់ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ជូហ៊ួយ ក្នុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលត្រូវបានរោងចក្របញ្ឈប់ពីការងារបានសម្រេចចិត្តស្វែងរកការងារធ្វើនៅរោងចក្រផ្សេងហើយ ដោយមិនបន្តធ្វើការតវ៉ាទៀតទេ។ លោក ប៊ុត ប៊ុនឈាន មន្រ្តីច្បាប់នៃសហជីពស៊ីខៅឌូ បាននិយាយកាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីអ្នកជាប់ឃុំត្រូវបានតុលាការធ្វើការដោះលែង ខាងសហជីពបានបន្តធ្វើការដោះស្រាយ ហើយបានដាក់សំណើរបស់កម្មករទៅកាន់ទីផ្សារអន្តរជាតិដើម្បីអន្តរាគមន៍ដោះស្រាយឲ្យពួកគាត់បានចូលធ្វើការវិញ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលពួកគាត់បានធ្វើការទាមទារផងដែរ ប៉ុន្តែ រហូតមកទល់ពេលនេះមិនទាន់មានការឆ្លើយតបណាមួយជាផ្លូវការនៅឡើយទេ។ …
មុំ គន្ធា
http://bit.ly/11A69aX