ក្រុម​ការ​ងារ​ដែល​ធ្វើការ​​លើ​ការ​កំណត់​ប្រាក់​ខែ​គោល​​ថ្មី​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​

យោង​តាម​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ប្រាក់​ខែ​គោល​បាន​ឲ្យ​ដឹង​ថា ក្រុម​មេដឹកនាំ​សហជីព​​ ម្ចាស់​រោងចក្រ និង​តំណាង​រដ្ឋាភិបាល​​​ ដែល​ធ្វើ​ការ​លើ​ការ​​ពិភាក្សា​អំពី​​ប្រាក់​ខែ​គោល​ថ្មី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​នឹង​មក​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​បោះ​ឆ្នោត​លើ​​សេចក្ដី​សម្រេច​ចុង​ក្រោយ​មួយ​។ តំណាង​ចំនួន​ប្រាំបួន​រូប​ដែល​មកពី​សហជីព រោងចក្រ និង​រដ្ឋាភិបាល ​ត្រូវ​បានដាក់​ឲ្យ​​ធ្វើ​ការ​រួម​​គ្នា​នៅ​ក្នុង​ខែ​នេះ​ ដើម្បី​ជួយ​គណៈកម្មាធិការ​​ប្រឹក្សា​ការ​ងារ​នៅ​ក្នុង​ការ​កំណត់​ប្រាក់​ខែ​គោល​ថ្មី​​ ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ខែ​មករា និង​​ដែល​ភាគី​ទាំង​អស់​អាច​ទទួល​យក​បាន។​ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20321/