ចលនាសិទ្ធិការងារជួយលើកកម្ពស់ជីវភាពស្ត្រីលក់ស្រាបៀរ
ចលនាសិទិ្ធការងារនៅក្រៅរោងចក្រ មានសារៈសំខាន់ ក្នុងការជំរុញឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមាទ្វេដង ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ ប៉ុន្តែដោយគ្មានការរំពឹងទុក មេដឹកនាំសហជីពម្នាក់បានថ្លែងថា សកម្មភាពនេះក៏បានលើកកម្ពស់ជីវភាពរបស់ក្រុមមួយទៀតផងដែរ គឺអ្នកឃោសនាស្រាបៀរ។ លោក សា មូរ៉ា ប្រធានសហព័ន្ធកម្មករ ក្នុងវិស័យសេវាកម្ម និងចំណីអាហារកម្ពុជា បានថ្លែង កាលពីម្សិលមិញថា ការទាមទារដំឡើងប្រាក់ឈ្នួលដ៏ល្បីនេះ ក៏បានបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការចរចាលក្ខខណ្ឌការងារកាន់តែល្អប្រសើរសម្រាប់កម្មករដែលលក់ស្រាបៀរឲ្យក្រុមហ៊ុនស្រាបៀរធំបំផុតនៅកម្ពុជា។ … របាយការណ៍ចុងក្រោយរបស់ BSIC ដែលនិពន្ធដោយ Indochina Research និងចុះផ្សាយក្នុងឆ្នាំ ២០១៤ បានរកឃើញពីការធ្លាក់ចុះនូវសម្ពាធឲ្យផឹកស្រានៅកន្លែងការងារ ប៉ុន្តែបានកត់សម្គាល់ថា សម្ពាធនេះនៅតែខ្ពស់។ …
Shane Worrell និង មុំ គន្ធា
http://bit.ly/1yj46HA