បរិស្ថាន និងធនធានធម្មជាតិ

នាយករដ្ឋមន្ត្រី​ ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ការបំពុល​ខ្យល់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដើម្បី​គ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​ឱ្យបាន​កាន់តែ​ប្រសើរ​សំដៅ​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ និង​កែលម្អ​សោភណភាព​នៅតាម​រាជធានី-​ខេត្ត​។ សារាចរ​ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដែល​ចុះហត្ថលេខា​ដោយ​លោក ...

រី សុចាន់
https://bit.ly/36sbmE5

សមាគម​ធាងត្នោត​រក​ឃើញថា​ការ​លុប​បឹង​ធម្មជាតិ២៦នៅ​ភ្នំពេញ​ បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ និង​បរិស្ថាន​

អង្គការ​សមាគម​ធាងត្នោត​ស្នើ​រដ្ឋាភិបាល​អភិរក្ស​បឹង​ដែល​នៅ​សេសសល់​ ក្រោយពី​រក​ឃើញថា ​ការ​ចាក់​លុប​បឹង​ធម្មជាតិ​ចំ​នូន២៦ និង​តំបន់ដីសើម​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កន្លងទៅ​នេះ​ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ និង​បរិស្ថាន​។ ...

ឃុត សុគន្ធ
https://vodkhmer.news/2019/12/27/found-that-eradication-phnom-penh-had-social-environmental-impacts/

រដ្ឋាភិបាល​ចេញ​សេចក្តី​ណែនាំ​មួយ​ដើម្បី​ទប់ស្កាត់​ការ​បំពុល​បរិយាកាស​នៅក្នុង​ប្រទេស​កម្ពុជា​

ដោយមាន​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នៃ​ការ​បំពុល​បរិយាកាស​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ណែនាំ​អោយ​ស្ថាប័ន​ទាំងអស់​ធ្វើការ​ការពារ​ និង​កាត់បន្ថយ​កា​របំ​ភាយ​។ យោង​តាម​សេចក្តី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ...

សែន ដាវិដ
https://www.khmertimeskh.com/50676086/government-issues-a-directive-to-curb-air-pollution-in-kingdom

សមត្ថកិច្ច ​និង​អង្គការ​សត្វ​ព្រៃ ​រឹប​អូស​រទេះ​គោ​ដឹក​ឈើ ​១០ គ្រឿង

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល ដោយ​រឹប​អូស​រទេះ​​គោ​ចំនួន ១០ ​គ្រឿង រណារ​យន្ត​ចំនួន ១១ គ្រឿង និង​ឧបករណ៍​ជាច្រើន​ប្រភេទ ...

សុទ្ធ គឹមសឿន
https://bit.ly/35goLOf

កម្រិត​ទឹកទន្លេ​មេគង្គ​នឹង​ធ្លាក់ចុះ​នៅពេល​ប្រទេស​ចិន​ធ្វើ​តេ​ស្តិ៍​ទំនប់​វារីអគ្គិសនី​

គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ថ្ងៃអង្គារ​បាន​រាយការណ៍​ថា​ ការ​ធ្វើតេស្ត​ឧបករណ៍​នៃ​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ចិន​នឹង​ប៉ះពាល់​ដល់កម្រិត​ទឹកទន្លេ​នៅ​កម្ពុជា​ ថៃ​ និង​ឡាវ​នៅ​ពាក់កណ្តាល​ខែ​នេះ​។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​ MRC​ បាន​និយាយ​ថា​ការសាកល្បង​កំពុង​ត្រូវ ...

មុំ គន្ធា
https://www.khmertimeskh.com/50675730/mekong-levels-to-drop-as-china-conducts-equipment-tests

ក្រសួង​ធនធាន​ទឹកនឹង​ស្ដារ​ធារាសាស្ត្រ និង​ជីក​ស្រះ​ក្នុង​ខេត្ត​ ៤

ក្រសួង​ធនធានទឹក និង​ឧតុនិយម​តាមរយៈ​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកប​ដោយ​ភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹង​ចាប់ផ្ដើម​ជួសជុល​ស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ដ្រ​ចំនួន ៣២ ​កន្លែង​ និង​ជីក​ស្រះ​ចំនួន​ ៨០០ ក្នុង​ខេត្ដ​តាកែវ កំពង់ចាម កំពត​ និង​ត្បូងឃ្មុំ​។ ...

វ៉ន ដារ៉ា
https://bit.ly/2t4LSOk

ក្រសួង​ផ្តោត​លើ​ផែនការ​តំបន់ដីសើមបឹងស្នេហ៍​

នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​ខេត្តព្រៃវែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រសួងបរិស្ថាន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ខេត្ត​ដើម្បី​ប្រែក្លាយ​តំបន់ដីសើមបឹងស្នេហ៍លែ​ក្នុង​ឃុំ​បាធាយ​ ស្រុក​បាភ្នំ​ ទៅជា​តំបន់​ការពារ​។ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/ministry-throws-weight-behind-wetlands-plan

ផ្សោត​សមុទ្រ ១ ​ក្បាល និង​កូន​ផ្សោត​មេគង្គ ១ ​ក្បាល​ ​ត្រូវគេ​ប្រទះឃើញ​ងាប់

ត្រីផ្សោត​សមុទ្រ​ ១ ​ក្បាល​ ទម្ងន់​ប្រហែល​ ២០០ ​គីឡូក្រាម ​ត្រូវ​បាន​ក្រុម​ប្រជានេសាទ​ប្រទះឃើញ​ងាប់​អណ្ដែត​ទឹក​មក​ទើរលើ​តំបន់ឆ្នេរ​ក្រោម​ស្ពាន​កោះពស់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ សម្រេច​ជីក​កប់​សត្វ​សមុទ្រ​ដ៏ធំ​ ១ ​ក្បាល​នេះ​ ទុក​នៅ ...

ឃុត សុភចរិយា
https://bit.ly/364zrR6

អ្នក​ឈូស​ឆាយ​ព្រៃ​សហគមន៍​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​រាន​ព្រៃ​

រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​បញ្ជា​ឱ្យ​មនុស្ស​ ៤ នាក់​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បញ្ឈប់​ការ​ឈូស​ឆាយដី​ព្រៃ​សហគមន៍​មួយ​កន្លែង​ក្នុង​ឃុំ​រវិល​លើ​ស្រុក​រវៀង​។ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/preah-vihear-community-forest-clearers-sign-contract-end-practice

ក្រសួង​បរិស្ថាន​រៀបចំ​ផ្សព្វផ្សាយ​ឯកសារ​គម្រោង​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ (WB) ​បាននិង​កំពុង​រៀបចំ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ​ដោយ​ផ្សព្វផ្សាយ​ឯកសារ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​បំណង​ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ក្នុង​ខេត្ដ​គោលដៅ​​នៅ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://bit.ly/368bQiF

លោក​ ហ៊ុន​ សែន​ ចង់​អោយ​មាន​តំបន់ឆ្នេរ​សមុទ្រ​ស្អា​តៗ​ត្រូវ​បាន​អភិរក្ស​

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ផ្តាំផ្ញើ​ដល់​អភិបាលខេត្ត​តំបន់ឆ្នេរ​ទាំងអស់​ត្រូវការ​ពារ​ និង​ថែរក្សា​សោភ័ណភាព​ឆ្នេរ​ ធ្វើ​យ៉ាងណា​ការពារ​កុំ​អោយ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ និង​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​វិស័យ​ទេសចរណ៍​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50672722/hun-sen-wants-pristine-coastal-areas-preserved

នាយក​រដ្ឋមន្រ្តី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​លើ​ឧត្តមសេនីយ៍​ផ្កាយ​ ២ នៅ​ខេត្តកោះកុង​

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃសៅរ៍​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​បើក​ការស៊ើបអង្កេត​ការ​រឹបអូស​យក​ដីធ្លី​ដែល​ត្រូវ​បាន​ចោទប្រកាន់​ប៉ះពាល់​ដល់​មន្រ្តី​យោធា​ម្នាក់​នៅក្នុង​ខេត្តកោះកុង​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50672752/pm-orders-probe-on-two-star-general-in-koh-kong

សហគមន៍ និង​ក្រសួង​បរិស្ថាន​ ចុះ​កិច្ចព្រមព្រៀង​គ្រប់គ្រង​ធនធាន​ធម្មជាតិ

តំណាង​សហគមន៍​មកពី​តំបន់​ការពារធម្មជាតិ​ចំនួន​ ១២ ក្នុងចំណោម​ ១៩ ​មកពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ស្រែពក និង​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​បរិស្ថាន​ស្តីពី​ការគ្រប់គ្រង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដោយ​មាន​មនុស្ស​ជិត​ ១៣ ០០០ ​នាក់​ ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។ ពិធី​ចុះ ...

សុទ្ធ គឹមសឿន
https://bit.ly/2sRa8mS

រដ្ឋមន្ត្រី​បរិស្ថាន​ គាំទ្រ​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​សហគមន៍

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​ប្រកាស​គាំទ្រ​កញ្ចប់​ថវិកា​មូលនិធិ​បរិស្ថាន និង​សង្គម​ដល់​តំណាង​សហគមន៍​ទាំង​ ១៦៨ ​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ដែល​ជា​ផ្នែក​នៃ​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ខណៈ​តំណាង​សហគមន៍​ថា ជា​ឱកាស​ល្អ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ឱ្យមាន​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន និង​លើកស្ទួយ​សង្គម​ផងដែរ​។ ការប្រកាស ...

រី សុចាន់
https://bit.ly/2EIWLYq

ប្រជាសហគមន៍​សា​អន្ទាក់​ជាង ​២០០ ដើម្បី​សង្គ្រោះ​សត្វព្រៃ

ប្រជាសហគមន៍​បាន​ចុះ​ល្បាត​ព្រៃរបស់​ពួកគេ​នៅក្នុង​ខែធ្នូ​នេះ ដោយ​បាន​សា​អន្ទាក់​ជាង​ ២០០ ​អន្ទាក់​​​ ដែល​ក្រុម​ព្រាន​បាន​លួច​ដាក់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ប្រាំបី​មុម​នៅក្នុង​ភូមិ​ត្រពាំងក្រើញ ឃុំ​ប្រាំបីមុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​ជា​តំបន់​ការពារ​ព្រៃឈើ​ត្រូវបាន​អនុញ្ញាត​ដោយ​ក្រសួងកសិកម្ម ...

ឡុង គីមម៉ារីតា
https://bit.ly/2Q6OvqE

អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដីព្រៃ និង​ព្រមាន​ចាត់ការ​ផ្លូវច្បាប់​បើ​ជន​ណា​នៅ​បន្ត

អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កាលពី​សប្ដាហ៍​មុន​បាន​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​ចំនួន​ ២ ​គ្រឿង និង​ព្រមាន​អនុវត្ដ​វិធានការ​ច្បាប់ ក្រោយពី​ម្ចាស់​គ្រឿងចក្រ​ត្រូវ​បាន​ជនខិលខូច​មួយ​ក្រុម​ជួល​ឱ្យ​ឈូសឆាយ​ដីព្រៃ​នៅ​តំបន់​មាត់​ប្រឡាយ​ព្រៃ​ក្បាលទឹក​ជប់​ក្នុង​ភូមិ​ហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ដើម្បី​បង្កើត​ជា​ផ្លូវ​ចូល ...

វ៉ន ដារ៉ា
https://bit.ly/2Qcz7c9

កម្ពុជា​ស្វាគមន៍​កូន​ផ្សោត​ចំនួន​ ១៣​ ក្បាល​នៅ​ឆ្នាំ​២០១៩

យោង​តាម​មូលនិធិ​សត្វព្រៃ​ពិភពលោក​បានឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​កូន​ផ្សោត​ចំនួន​ ១៣​ ក្បាល​នៅ​ខេត្តក្រចេះ​ និង​ខេត្តស្ទឹងត្រែង​។​ កាលពី​ម្សិលមិញ​អង្គការ​ WWF​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ក្រុម​ស្រាវជ្រាវ​របស់​ខ្លួន​បាន​ប្រទះ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50669819/kingdom-welcomes-13-newborn-irrawaddy-dolphins-in-2019/

លោក​ ​សាយ​ ​សំអាល់​ ​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ផ្តល់​ថវិកា​ដល់​មូលនិធិ​អាកាសធាតុ​បៃតង​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​ ​លោក​ ​សាយ​ ​សំអាល់​ ​កាលពី​ថ្ងៃពុធ​ ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​បង្កើន​ការ​ផ្តល់​ថវិកា​ហិរញ្ញវត្ថុ​លើ​មូលនិធិ​អាកាសធាតុ​បៃតង​ ​មូលនិធិ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​និង​មូលនិធិ​បន្សាំ​ ​ដើម្បី​ឆ្លើយតប​នឹង ...

ប៉ិច សុធារី
https://bit.ly/35hqi7p

ក្រុមហ៊ុន Think Biotech បដិសេធ​ការរិះគន់​ពី​ការកាប់បំផ្លាញ​ព្រៃឈើ

នាយក​ក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុក​សេចក្ដីរាយការណ៍​របស់​ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយចំនួន ដែល​បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់លោ​ នៅ​ពីក្រោយ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ និង​ព្រៃ​សហគមន៍​មួយចំនួន​ទៀត​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រុមហ៊ុន Think Biotech និង​ក្រុមហ៊ុន Angkor Plywood បានធ្វើ​សកម្មភាព​ប្រមូល​ទិញ ...

ឃុត សុភចរិយា
https://bit.ly/2PaW00D

អន្តរក្រសួង​រួមគ្នា​ ពិភាក្សា​ស៊ីជម្រៅ​ពី​ការអភិរក្ស​ទន្លេមេគង្

អន្ដរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​រួម​គ្នា​ពិភាក្សា​ស៊ីជម្រៅ​អំពី​សារៈសំខាន់​នៃ​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែកលើ​ទស្សន​គោលនយោបាយ និង​វិធីសាស្ដ្រ​ដែល​រដ្ឋាភិបាល​អាច​ធ្វើការ​រួមគ្នា​ក្នុង​ការអភិរក្ស ដើម្បី​ធានា​អនាគត​ភ្លឺស្វាង​សម្រាប់​ទន្លេមេគង្គ​។ កិច្ចពិភាក្សា​រយៈពេល​ ២ ​ថ្ងៃ​ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃទី ៦-៧ ខែ​ធ្នូ ក្រោម​ប្រធានបទ «​កម្មវិធី​អច្ឆរិយ ...

វ៉ន ដារ៉ា
https://bit.ly/38o1wo2

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

លោក សៅ សុខា ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថែ​វត្ថុតាង​​ ដែល​រឹបអូស​ពី​ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ឲ្យ​អភិបាល​ខេត្ត​/​ក្រុង ត្រូវ​ថែរក្សា​គុណភាព និង​បរិមាណ​វត្ថុតាង​ដែល​ចាប់ពី​បទល្មើស​ផល អនុផល​ព្រៃឈើ ដើម្បី​ទុកដាក់​ដេញថ្លៃ​លក់ និង​បង្វិល​ជា​ថវិកាជាតិ ដោយ​មន្ត្រី​សន្យា​គោរព​តាម​បទបញ្ជា​នេះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/36iEAoz

ពិព័រណ៍ ​«ព្រៃ​ឈើ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ» ឆ្លុះ​បញ្ចាំង​ពី​ការងារ​អភិរក្ស​សត្វ និង​ព្រៃ​ធម្មជាតិ ​របស់​អតីត​អ្នក​ប្រមាញ់​

កម្រង​រូបថត​ជា​ច្រើន​សន្លឹក​ដែល​រៀប​រាប់​អំពី​កិច្ចការ​អភិរក្ស​បរិស្ថាន​របស់​ឆ្មាំ​ព្រៃ​ក្នុង​ខេត្ដ​កោះកុង​ នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃទី ៧ ខែ​ធ្នូ នេះ ​នៅ 5DrunkMen ជាន់​ដំបូល​ក្នុង​ទីក្រុង​​​ភ្នំពេញ។ រូបថត​ទាំង​អស់​ក៏​ត្រូវ​ដាក់​លក់​សម្រាប់​ទ្រទ្រង់​គម្រោង​​របស់ ...

ហុង រស្មី
https://bit.ly/2qvwBoQ

អ្នក​លួច​រុករាន​ដី​តំបន់​អភិរក្ស​សំឡូត​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្ដសញ្ញាណ

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បានកំណត់​អត្តសញ្ញាណ​ជនខិលខូច​រួចហើយ​ករណី​លួច​កាប់​រុករាន​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ «​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​» នៅ​ភូមិ​អូរតាតឹង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង​​បន្ទាប់ពី​សមកិច្ច​បាន​ដក​បំផ្លាញ​ដើម​ទុរេន និង​ដើម​ដូង​សរុប​ប្រមាណ​ ៣០០ ​ដើម​ ដែល​ជន​ឱកាស​ ...

សុទ្ធ គឹមសឿន
https://bit.ly/2DOSr9E

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mLMNz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!