អន្តរក្រសួងរួមគ្នា ពិភាក្សាស៊ីជម្រៅពីការអភិរក្សទន្លេមេគង្
អន្ដរក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានរួមគ្នាពិភាក្សាស៊ីជម្រៅអំពីសារៈសំខាន់នៃទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើទស្សនគោលនយោបាយ និងវិធីសាស្ដ្រដែលរដ្ឋាភិបាលអាចធ្វើការរួមគ្នាក្នុងការអភិរក្ស ដើម្បីធានាអនាគតភ្លឺស្វាងសម្រាប់ទន្លេមេគង្គ។ កិច្ចពិភាក្សារយៈពេល ២ ថ្ងៃដែលរៀបចំឡើងកាលពីថ្ងៃទី ៦-៧ ខែធ្នូ ក្រោមប្រធានបទ «កម្មវិធីអច្ឆរិយភាពនៃទន្លេមេគង្គ» នេះមានការចូលរួមពីតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរួមនឹងអង្គការជាតិ អន្តរជាតិមួយចំនួនទៀតដោយបានសន្ទនាគ្នាមានលក្ខណៈស៊ីជម្រៅអំពីសារៈសំខាន់នៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ផ្អែកលើទស្សនគោលនយោបាយ និងវិធីសាស្ដ្រដែលរដ្ឋាភិបាលអាចធ្វើការរួមគ្នាដែលល្អបំផុតដើម្បីធានាអនាគតភ្លឺស្វាងសម្រាប់ទន្លេមេគង្គ។ …
វ៉ន ដារ៉ា
https://bit.ly/38o1wo2