លោក​ ​សាយ​ ​សំអាល់​ ​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ផ្តល់​ថវិកា​ដល់​មូលនិធិ​អាកាសធាតុ​បៃតង​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​ ​លោក​ ​សាយ​ ​សំអាល់​ ​កាលពី​ថ្ងៃពុធ​ ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​បង្កើន​ការ​ផ្តល់​ថវិកា​ហិរញ្ញវត្ថុ​លើ​មូលនិធិ​អាកាសធាតុ​បៃតង​ ​មូលនិធិ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​និង​មូលនិធិ​បន្សាំ​ ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​ដែល​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ ​និង​ពិភពលោក​។​ ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​លើក​ទី២៥​ ​នៃ​អ​នុញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​នៅ​ទីក្រុង​ម៉ាឌ្រីដ​ ​ប្រទេស​អេស្ប៉ាញ​។​ ​សន្និសីទ​នេះ​ ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២​ ​ដល់​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ដោយមាន​ប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ជិត ២០០ប្រទេស​ ​រួម​ទាំង​កម្ពុជា​ ​ដៃ​គូរ​អភិវឌ្ឍន៍​ ​អង្គការ​មិនមែន​អន្តរ​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​សរុប​ប្រមាណ​ ​២៦០០០​នាក់​។​ …

ប៉ិច សុធារី
https://bit.ly/35hqi7p