កម្ពុជា​ស្វាគមន៍​កូន​ផ្សោត​ចំនួន​ ១៣​ ក្បាល​នៅ​ឆ្នាំ​២០១៩

យោង​តាម​មូលនិធិ​សត្វព្រៃ​ពិភពលោក​បានឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​កូន​ផ្សោត​ចំនួន​ ១៣​ ក្បាល​នៅ​ខេត្តក្រចេះ​ និង​ខេត្តស្ទឹងត្រែង​។​ កាលពី​ម្សិលមិញ​អង្គការ​ WWF​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ក្រុម​ស្រាវជ្រាវ​របស់​ខ្លួន​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ចុង​ក្រោយបង្អស់​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទៅ​អន្លង់​ផ្សោត​កាំ​ពី​នៅ​ក្នុងភូមិ​សំបុក​ ខេត្តក្រចេះ​។​ សេចក្តីរាយការណ៍​បាន​និយាយ​ថា​ “​កូន​ផ្សោត​ដែល​បាន​ប្រទះ​ឃើញ​ថ្មី​នេះ​ គឺជា​កូន​ផ្សោ​តទី​ ១៣​ ហើយ​ ដែល​ត្រូវ​បាន​កត់ត្រា​ថា​បាន​កើត​នៅ​ក្នុង​ឆ្នាំ​២០១៩​ ចាប់ពី​ ខែមករា​ រហូត​ដល់​ ខែធ្នូ​ នេះ​ ដោយ​ក្នុង​នោះ​កូន​ផ្សោត​ចំនួន​ប្រាំមួយ​ក្បាល​ត្រូវ​បាន​កត់ត្រា​ថា​បាន​កើត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ និង​កូន​ផ្សោត​ចំនួន​ប្រាំពីរ​ក្បាល​ត្រូវ​បាន​កត់ត្រា​ថា​បាន​កើត​នៅ​ក្នុង​ខេត្តក្រចេះ​”​។​ …​

ប៉ិច សុធារី
https://www.khmertimeskh.com/50669819/kingdom-welcomes-13-newborn-irrawaddy-dolphins-in-2019/