នាយករដ្ឋមន្ត្រី ណែនាំឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការបំពុលខ្យល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ និងកែលម្អសោភណភាពនៅតាមរាជធានី-ខេត្ត។ សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី ២ ខែមករាឆ្នាំ ២០២០ បានបញ្ជាក់ថា ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិតនៅឡើយ និងមិនទាន់បានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិ។ …
រី សុចាន់
https://bit.ly/36sbmE5