ព័ត៌មាន
លំនៅដ្ឋានខុសច្បាប់របស់អ្នកភូមិត្រូវបានរុះរើដោយអាជ្ញាធរ
អាជ្ញាធរ និងទាហានកាលពីថ្ងៃសុក្របានរុះរើផ្ទះ និងខ្ទមកសិដ្ឋានជាង ៨០ ខ្នងដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅលើដីសម្បទានសង្គមកិច្ចជាង ២.០០០ ហិកតានៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្លះបានអះអាងថា ពួកគេបានកាប់ឆ្ការ និងកាន់កាប់ដីសម្រាប់ដាំដំណាំអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50116035/villagers-illegal-homes-removed-by-authorities/
ប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងមន្រ្តីរាជការ
ក្រសួងមុខងារសាធារណៈបានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការទំនើបមួយសម្រាប់ក្រសួងសុខាភិបាលដើម្បីគ្រប់គ្រងមន្ត្រីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព។ ...
គ្រាប់មិនទាន់ផ្ទុះត្រូវបានគេរកឃើញ ខណៈពេលកំពុងជីកដី
ប៉ូលិសបាននិយាយថា គ្រាប់បែកមិនទាន់ផ្ទុះចំនួន ១៣ ដែលបានបន្សល់ទុកពីសង្គ្រាមស៊ីវិលត្រូវបានរកឃើញនៅពេលដែលអ្នកភូមិម្នាក់កំពុងជីកដីដើម្បីសាងសង់បង្គន់កាលពីថ្ងៃសុក្រនៅសង្កាត់ប្អេរ នៃក្រុងកំពង់ឆ្នាំង។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50116030/unexploded-ordnance-found-while-excavating-land/
កម្ពុជា-ថៃ បង្កើតកិច្ចព្រមព្រៀងចាប់បញ្ជូនជនភៀសខ្លួន ពាក់ព័ន្ធនឹងផ្លូវច្បាប់ឱ្យគ្នាទៅវិញទៅមក
កម្ពុជា-ថៃ បានជួបពិភាក្សា និងឯកភាពគ្នាជាគោលការណ៍រួចហើយ កាលពីសប្ដាហ៍មុន ដើម្បីចាប់បញ្ជូនជនភៀសខ្លួន ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ឱ្យគ្នាទៅវិញទៅមក ដែលទង្វីនេះធ្វើឱ្យអតីតមន្ត្រីគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅ ...
បែន សុខហ៊ាន
https://www.phnompenhpost.com/national-politics/rcaf-observing-thailand-photos-showing-army-plated-vehicles-bangkok
ជំនួយអាមេរិក ភ្ជាប់លក្ខខណ្ឌនឹងវត្តមានរបស់គណបក្សប្រឆាំង
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសំណើថវិកាចំណាយចំនួន ១,៣ ពាន់ពាន់លានដុល្លារដែលក្នុងនោះដូចជាបានកាត់ជំនួយដល់កម្ពុជា ល្គឹកណាមិនមានការដោះលែងអ្នកទោសនយោបាយ និងឲ្យគណបក្សប្រឆាំងដំណើរការឡើងវិញ ប៉ុន្តែមន្ត្រីគណបក្សអំណាចថានឹងមិនទទួលជំនួយ ...
Erin Handley
https://bit.ly/2Gb8cr6
ចាប់បុរសម្នាក់បញ្ជូនទៅឃុំខ្លួន រឿងបាញ់សម្លាប់ទន្សោង
បុរសម្នាក់ត្រូវបានចាប់ឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោយពេលដែលរូបគេ និងបក្ខពួកប្រមាណជា ៧ នាក់ផ្សេងទៀតឃុបឃិតគ្នាបាញ់សត្វទន្សោង ១ ក្បាល ប្រមាណជា ៣០ គ្រាប់ងាប់នៅក្នុងស្រុកថ្ពង ខណៈនៅខេត្តមណ្ឌលគិរី សមត្ថកិច្ចចាប់បានសាច់សត្វព្រៃ ៩៤ ...
ផាក់ ស៊ាងលី
https://bit.ly/2Gm97bw
ការឆ្លងជំងឺគ្រុនឈាមមានកម្រិតខ្ពស់ ប៉ុន្តែអាចគ្រប់គ្រងការឆ្លងបាន
ចំនួនករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានកត់ត្រានាឆ្នាំនេះ រហូតមកត្រឹមពេលនេះ បន្តកើនឡើងលឿនជាងចំនួនករណីឆ្លង នៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈរដូវនៃការឆ្លងខ្ពស់ជំងឺនេះនឹងនៅតែ ...
Quinn Libson
https://www.phnompenhpost.com/national/dengue-fever-infection-high-controllable-peak-season-still-come
រដ្ឋាភិបាលបានចំណាយ ១,២ លានដុល្លារដល់កម្មកររោងចក្រកាត់ដេរដែលបានសម្រាលកូន
រដ្ឋាភិបាលបានផ្តល់ប្រាក់ប្រហែល ១,២ លានដុល្លារដល់កម្មករកាត់ដេរជិត ១២,០០០ នាក់ដែលមានកូនរហូតមកដល់ឆ្នាំនេះ។ យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយបេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងថា មានកម្មករកាត់ដេរ ...
មុំ គន្ធា
http://www.khmertimeskh.com/50115636/government-pays-1-2-million-to-garment-workers-who-gave-birth/
អ្នកភូមិរកឃើញគ្រាប់បែកនៅខេត្តសៀមរាប
នគរបាលនៅខេត្តសៀមរាបបានប្រគល់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១៤ គ្រាប់ដែលបានបន្សល់ទុកពីសង្គ្រាមទៅដល់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានភារកិច្ចដោះមីន។ លោក ហួត សុបញ្ញា អធិការនគរបាលឃុំស្វាយលើបានថ្លែងកាលពីម្សិលមិញ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50115622/villagers-discover-bombs-in-siem-reap/
លទ្ធភាពប្រើប្រាស់ចរន្តអគ្គិសនីកើនឡើង ប៉ុន្តែគុណភាពនៅមានកម្រិត
ធនាគារពិភពលោកបានដាក់ចេញនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីម្សិលមិញថា ការទទួលបានអគ្គីសនីសម្រាប់ប្រើប្រាស់បានកើនឡើងដល់ ៧១,៥ ភាគរយនៃគ្រួសារសរុប ប៉ុន្តែភាពជឿជាក់នៃការផ្គត់ផ្គង់ថាមពលនេះអាចនឹងត្រូវបាន ...
សុខ ចាន់
http://www.khmertimeskh.com/50115618/power-access-spreads-but-reliability-problem-persists/
ក្រសួងនឹងបំបាត់ភាពផ្តាច់មុខអាជីវកម្មសត្តឃាត
ក្នុងសារាចរមួយស្តីពីការចាត់វិធានការពង្រីកការគ្រប់គ្រងអាជីវកម្មសត្វ និងជលផលក្រសួងបានសង្កេតឃើញថា បច្ចុប្បន្នមានភាពផ្តាច់មុខលើការធ្វើអាជីវកម្មសត្តឃាតដ្ឋាន ការឃុបឃិតគ្នាក្នុងអាជីវកម្មពិឃាតសត្វ អ្នកលក់ដំ និងអ្នកលក់រាយធ្វើការកំណត់ថ្លៃ និងផ្តាច់មុខលើអាជីវកម្មនាំចូល ចែកចាយ ឬការដឹកជញ្ជូនទំនិញដែលកត្តាទាំងនេះ ...
ហ៊ គឹមសាយ
https://bit.ly/2ubcI7B
តុលាការកោះហៅលោក សម រង្ស៊ី បំភ្លឺ ពីរឿងកាត់ដីឲ្យម៉ុងតាញ៉ា
អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីម្សិលមិញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះថ្មីមួយឲ្យបំភ្លឺទាក់ទងនឹងសំណុំរឿងចុះកិច្ចព្រមព្រៀងជាមួយឈ្មោះ កុក ស កាត់ដីឲ្យជនជាតិម៉ុងតាញ៉ា ជាទង្វើដែលរដ្ឋាភិបាលចាត់ទុកថាជាអំពើក្បត់ជាតិ ប៉ុន្តែមេធាវីម្នាក់បាន ...
ឃុត សុភចរិយា
https://bit.ly/2pxOEWK
ជម្លោះដីដ៏រ៉ាំរ៉ៃនៅកោះកុងត្រូវបានដោះស្រាយបញ្ចប់
ករណីវិវាទដីដ៏រ៉ាំរ៉ៃជិត ១០ ឆ្នាំរវាងពលរដ្ឋ ៣៧៥ គ្រួសារជាមួយនឹងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្នុងឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុងត្រូវបានមន្ត្រីអន្តរក្រសួងដោះស្រាយបញ្ចប់កាលពីម្សិលមិញ បន្ទាប់ពីភាគីនីមួយៗព្រមទទួលយកតាមស្មារតីនៃកិច្ចសម្របសម្រួល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ...
សុទ្ធ គឹមសឿន
https://bit.ly/2Gg6gRe
ប្រទេស ៤៥ ថ្កោលទោសកម្ពុជាចំពោះការបង្ក្រាបបក្សប្រឆាំងសង្គមស៊ីវិល និងសារព័ត៌មាន ប៉ុន្តែតំណាងរដ្ឋាភិបាលថាជាក្រុមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
ប្រទេសចំនួន ៤៥ នៅក្នុងពិភពលោកដែលធ្វើការ នៅក្នុងក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិបានថ្កោលទោសដល់ប្រទេសកម្ពុជា ទៅលើអ្វីដែលពួកគេបានចង្អុលចរិតលក្ខណៈដែលបានធ្វើឱ្យរឹតតែខ្លាំងឡើង ក្នុងការបង្ក្រាបទៅលើគណបក្សប្រឆាំង អង្គការសង្គម ...
Leonie Kijewski
https://bit.ly/2GdrsYl
ក្រសួងប្រៃសណីយ៍ប្រកាសចាប់ផ្តើមកម្មវិធីប្រកួតប្រជែងទៅលើវិស័យ ICT
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីម្សិលមិញបានប្រកាសចាប់ផ្តើមទទួលពាក្យសម្រាប់ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ប្រចាំឆ្នាំលើកទី ៤ ដោយបានត្រៀមថវិកាសរុប ២៧ ០០០ ដុល្លារសម្រាប់ការផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីនាឆ្នាំនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2II8cR7
លោកនាយករដ្ឋមន្ត្រី កំណត់វិធានការករណីថៅកែរត់ចោលកម្មករមិនសងប្រាក់
ក្នុងឱកាសជួបជាមួយកម្មករ-កម្មការិនីប្រមាណជាង ១៥ ០០០ នាក់ នៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែមីនា នេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានកំណត់យកវិធានការមួយចំនួន ដើម្បីបញ្ចៀសនូវហានិភ័យករណី ...
យន់ ស៊ីនាត
http://bit.ly/2HUBj2o
ពលរដ្ឋ ២០០ នាក់តវ៉ាគម្រោងធ្វើផ្លូវ និងកាត់ដីផ្លូវរថភ្លើង
ពលរដ្ឋប្រមាណជាង ២០០ នាក់ក្នុងចំណោមច្រើនគ្រួសាររស់នៅអមសងខាងផ្លូវរថភ្លើងនៅព្រឹកថ្ងៃទី ២១ ខែមីនានេះបានប្រមូលផ្ដុំគ្នាដាក់ញត្តិទាមទារឲ្យមន្ត្រីរាជរដ្ឋាភិបាលជួយរកដំណោះស្រាយពីគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ និងកាត់ដីមួយចំណែកទៅឲ្យពលរដ្ឋដទៃ ...
សុទ្ធ គឹមសឿន
http://bit.ly/2FSp3CR
បង្ក្រាប ២ករណី រឹបអូសសាច់សត្វព្រៃជាង ២០០គីឡូ ចាប់មនុស្ស ២នាក់
សាច់សត្វព្រៃជាង ២០០ គីឡូក្រាម ត្រូវបានរឹបអូស ឯមនុស្ស ២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងការបង្ក្រាប ២ករណីផ្សេងគ្នា ក្នុងស្រុកសែនមនោរម្យ និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ពីម្សិលមិញ។ ...
ផាក់ ស៊ាងលី
https://www.phnompenhpost.com/national/over-200-kilograms-wildlife-seized-mondulkiri
EI ទាមទារឱ្យទទួលយកអតីតសមាជិក CNRP ចូលធ្វើការវិញ
សម្ពាធទៅលើក្រសួងអប់រំកំពុងតែកើនឡើងខ្លាំង នៅក្នុងការទាមទារឱ្យក្រសួងនេះទទួលយកអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបណ្ដេញចេញពីតំណែងគ្រូបង្រៀនឱ្យចូលធ្វើការវិញ ខណៈពួកគេអះអាងថា ការបណ្ដេញចេញនេះគឺបណ្ដាលមកពី ...
យន់ ស៊ីនាត
http://bit.ly/2DLo7ue
លោក ហ៊ុន សែន ប្រកាសជំហមិនលើកលែងទោសអតីតមន្ត្រីបក្សប្រឆាំង
ដោយនៅតែមានកំហឹងនយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្ដងទៀតបានប្រកាសឈប់លើកលែងទោសដល់អតីតឥស្សរជននយោបាយគណបក្សប្រឆាំងពីម្សិលមិញដែលកំពុងជាប់ពន្ធនាគារ ដែលលោកហៅថាជា «ពួកអាមេចង្រៃ ព្រហើនពេក» ខណៈពួកគេកំពុង ...
បែន សុខហ៊ាន
http://bit.ly/2GNXk3r
ក្រសួងផ្តល់អំណាចឲ្យខេត្តពីរទៀតក្នុងការសម្រួលការនាំចេញ
ក្រសួងពាណិជ្ជកម្មបានផ្តល់អំណាចឲ្យខេត្តចំនួនពីរទៀតក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ដល់ក្រុមហ៊ុននាំចេញទំនិញដោយខ្លួនឯង ដើម្បីសម្រួលដល់ការនាំចេញឲ្យកាន់តែមានភាពងាយស្រួល។ នេះបើ ...
ចេង សុខហ័ង
http://bit.ly/2FYXzaK
រដ្ឋាភិបាលសម្រេចចិត្តសាងសង់ដំបូលផ្សារ
រដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ដំបូលផ្សារច្បារអំពៅ បន្ទាប់ពីមានការអំពាវនាវពីអ្នកលក់បន្ទាប់ពីមានភ្លើងឆាបឆេះយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ដែលបានបំផ្លាញតូបរបស់ពួកគេ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ កំហុសអគ្គិសនីបានបង្កឱ្យមាន ...
សែន ដាវីត
http://www.khmertimeskh.com/50115347/government-to-rebuild-market-roof/
ការិយាល័យសហគមន៍អារ៉ែងត្រូវបង្ខំឱ្យផ្លាស់ប្តូរទីតាំង
កាលពីម្សិលមិញអាជ្ញាធរឃុំជំនាប់ក្នុងស្រុកថ្មបាំង ខេត្តកោះកុងបានបញ្ជាឱ្យប្រជាជនរស់នៅតំបន់អារ៉ែងផ្លាស់ប្តូរការិយាល័យសហគមន៍របស់ខ្លួនទៅទីតាំងថ្មី ដើម្បីបើកផ្លូវឱ្យពួកគេសាងសង់ការិយាល័យថ្មីរបស់ខ្លួន។ យោងតាមលិខិតមួយដែលចេញផ្សាយ ...
សែន ដាវីត
http://www.khmertimeskh.com/50115265/areng-community-office-forced-to-relocate/
បណ្តាញព្រៃឡង់លុបចោលពិធីប្រចាំឆ្នាំ
បណ្តាញសហគមន៍ព្រៃឡង់បានលុបចោលពិធីបុណ្យព្រះពុទ្ធសាសនាប្រចាំឆ្នាំដែលប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រៃឈើ ថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងលើកកម្ពស់សក្តានុពលនៃព្រៃឡង់ ដោយលើកឡើងថាមកពីអាកាសធាតុមិនល្អ និងការភ័យខ្លាច ...
ប៉ិច សុធារី
http://www.khmertimeskh.com/50115327/prey-lang-network-cancels-annual-ceremony/