ព័ត៌មាន
បក្សប្រឆាំងបារម្ភឱកាសសម្រាប់ការបញ្ចុះបញ្ចូលកាតឈ្មោះអ្នកបោះឆ្នោត
គណបក្សសង្គ្រោះជាតិ បានតវ៉ាលើការចែកចាយកាតបោះឆ្នោតដល់អ្នកបោះឆ្នោត ដោយលើកឡើងថាមន្ត្រីជួររដ្ឋាភិបាលអាចនឹងបញ្ចុះបញ្ជូលឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈពេលដែលចែកកាតទាំងនោះ។ ...
ឃួន ណារិម
http://www.khmertimeskh.com/news/37565/opposition-fears-voter-card-chance-for-lobbying/
ជួបជាមួយស្ត្រីដែលអាចធ្វើការងាររបស់បុរសបាន
ដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចឆាប់រហ័ស បម្រែបម្រួលនានាកំពុងចាប់ផ្តើមនៅក្នុងកន្លែងការងារ ដោយសារស្ត្រីកំពុងស្វែងរកភាពលេចធ្លោរក្នុងវិស័យការងាររបស់បុរសៗ។ នេះបើយោងតាម ការវាស់ស្ទង់អន្តរស្ថិតិប្រជាជនកម្ពុជាឆ្នាំ ២០១៣ ស្ត្រីបានបំពេញការងារ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/news/meet-women-making-it-work-in-a-male-dominated-world-128116/
អាកាសធាតុមិនទៀងទាត់ធ្វើឱ្យមានប្រផ្នូលមិនល្អដល់កសិកម្មនាពេលអនាគត
កំណត់ត្រាសីតុណ្ហភាពទាប និងភ្លៀងកក់ខែកាលពីសប្តាហ៍កន្លងទៅ ជាសញ្ញាបង្ហាញពីសក្តានុពល និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា នេះបើតាមប្រសាសន៍របស់អ្នកជំនាញនានាបានឱ្យដឹងថា បាតុភូតមួយ ...
Laurence Stevens
https://www.cambodiadaily.com/news/erratic-weather-portends-future-farming-woes-128065/
Tepco និង Toshiba នឹងសហការគ្នាដើម្បីរៀបចំខ្សែបណ្តាញអគ្គិសនីជាតិនៅកម្ពុជា
ក្រុមហ៊ុន Tokyo Electric Power Co. Holdings នឹងសហការជាមួយនឹងក្រុមហ៊ុន Toshiba ដើម្បីរៀបចំខ្សែបណ្តាញអគ្គិសនីជាតិនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថា នឹងធានាដល់ប្រភពចំណូលថ្មី ដើម្បីប្រើប្រាស់សម្រាប់ការចំនាយលើការបោសសម្អាតនៃគ្រោះមហន្តរាយ ...
Nikkei
http://asia.nikkei.com/Business/Deals/Tepco-Toshiba-to-manage-power-grids-in-Cambodia
ហ៊ែកឃើព្រមានថា បញ្ជីឈ្មោះបោះឆ្នោតតាមអុីនធឺណិតងាយហ៊ែក
ហ៊ែកឃើម្នាក់ នៅពីក្រោយការបែកធ្លាយជាបន្តបន្ទាប់ដែលបង្ខូចឈ្មោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងសាច់ញាតិរបស់ពួកគេនោះ បានព្រមានកាលពីម្សិលមិញថា បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ងាយហ៊ែកចូល ហើយបានជំរុញឱ្យអ្នកជំនាញខិតខំធ្វើឱ្យគេហទំព័រនេះមានសុវត្ថិភាពជាងមុន។ ...
វណ្ណ រើន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37162
ធនាគារពិភពលោកព្យាករថាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងធ្លាក់ចុះនៅឆ្នាំ២០១៩
កាលពីម្សិលមិញ ធនាគារពិភពលោកបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះតិចតួចនៅត្រឹមឆ្នាំ២០១៩ស្របពេលការវិនិយោគបរទេសធ្លាក់ចុះ អតិផរណាកើនឡើង និងការបង្អង់ល្បឿនក្នុងកំណើនផលិតកម្មសម្លៀកបំពាក់ ហើយបានណែនាំឲ្យធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលដើម្បីរក្សាសេដ្ឋកិច្្ចឲ្យនៅរឹងមាំដូចពេលបច្ចុប្បន្ន។ ...
វណ្ណ រើន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37162
អ្នកនយោបាយនៅភូមិផ្លាស់ប្តូរគំនិត
បន្ទាប់ពីបំពេញការងារឲ្យគណបក្សប្រឆាំងអស់រយៈពេល ៦ឆ្នាំមក លោក យឿន យ៉ង់ ជាជំទប់ឃុំ បានសម្រេចចាកចេញ និងមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតឃំុសង្កាត់នៅពេលខាងមុខនេះ។ឈ្មោះរបស់លោក យ៉ង់ ...
វ៉ែន រដ្ឋាវង្ស និង រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37522/village-politician-changes-sides/
បុគ្គលិកស្ថាប័នបោះឆ្នោតរាប់ពាន់នាក់មិនទាន់ទទួលបានប្រាក់ឈ្នួលរាប់សប្តាហ៍មកហើយ
បុគ្គលិកជាប់កិច្ចសន្យារាប់មឺននាក់ ជ្រើសរើសដោយរដ្ឋាភិបាល ដើម្បីត្រៀមប្រទេសកម្ពុជាសម្រាប់ការបោះឆ្នោតឃំុសង្កាត់ នៅខែមិថុនាខាងមុខ ដែលភាគច្រើនរង់ចាំបើកប្រាក់ឈ្នួល ត្រូវរង់ចាំប្រាក់ខែ សម្រាប់ខែកុម្ភៈ និងខែមីនា នៅក្រោយចូលឆ្នាំខ្មែរ។គណៈកម្មាធិការជាតិរៀបចំ ...
ផាន់ ស៊ូមី
https://www.cambodiadaily.com/news/thousands-of-election-body-workers-missing-weeks-of-wages-127966/
នាយករដ្ឋមន្ត្រី៖ ផ្លូវក៏ច្រើន ស្ពានក៏ច្រើន
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ពីសមិទ្ធិផលដែលរដ្ឋាភិបាលលោក សម្រេចបាន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។លោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ប្រវែងផ្លូវជាតិនិងស្ពានសរុប មាន ១៥,៣៧៦ គីឡូម៉ែត្រ ត្រូវ ...
ឃួន ណារីម
http://www.khmertimeskh.com/news/37520/pm--more-roads--bridges/
ថ្ងៃសម្រេចលើជោគវាសនាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកំណត់
គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង នឹងជួបប្រជុំគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាលើសុពលភាពរបស់អនុប្រធានទាំងបី បន្ទាប់ពីក្រសួងមហាផ្ទៃ ទទូចថា ការតែងតាំងអ្នកទាំងបី គឺខុសច្បាប់។លោក ប៉ុល ហំ ម្នាក់ក្នុងចំណោមអនុប្រធានទាំងបី បាន ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/37521/date-set-to-decide-fate-of-the-cnrp-deputies/
ដោយសារតែទេពធីតាឆ្នាំថ្មីសោយផ្លែចេក ធ្វើឲ្យតម្លៃចេកឡើងថ្លៃខ្ពស់ខ្លាំងនៅក្នុងឆ្នាំថ្មីនេះ
បុណ្យចូលឆ្នាំខ្មែរអាចនាំឲ្យមានប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកលក់ចេកដែលទេពធីតាឆ្នាំនេះជ្រើសរើសជាភត្តាហារ ប៉ុន្តែ អ្នកលក់ដូរមួយចំនួនបានលើកឡើងថា ការលក់ដូររបស់ខ្លួននៅមិនទាន់ដាច់ខ្លាំងនៅឡើយទេ។ទេពធីតា កិមិរា ទេវី ដែលនឹងយាងមកគ្រងតំណែងក្នុងឆ្នាំថ្មី សោយចេកជាភត្តាហារសម្រាប់ឆ្នាំ២០១៧នេះ ហេតុដូច្នេះគេព្យាករថា ចេកនឹងលក់ដាច់ខ្លាំងហើយឡើងថ្លៃខ្ពស់ នេះបើយោងតាមលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។ ...
ឆន ភារុណ និង Danielle Keeton-olsen
http://www.cambodiadailykhmer.com/37148
លោក កឹម សុខា លើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនចង់ឲ្យមាន ‘ការផ្លាស់ប្តូរជាវិជ្ជមាន’
កាលពីម្សិលមិញ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅតែលើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនចង់បានការផ្លាស់ប្តូរនយោបាយ ជាការអះអាងដែលអ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ជាការកុហក។ នៅក្នុងវីដេអូរយៈពេល៣នាទីដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ លោក កឹម សុខា បានលើកឡើងថា លោកជឿថា ប្រជាពលរដ្ឋខ្មែរចង់ឲ្យមាន “ការផ្លាស់ប្តូរជាវិជ្ជមាន”។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/37152
ជិត៤០ឆ្នាំក្រោយមក អ្នកសារព័ត៌មានអាមេរិកម្នាក់បញ្ចប់រឿងរ៉ាវដ៏ជូរចត់របស់ប្រជាពលរដ្ឋខ្មែរ
លោក Greg Barron អតីតអ្នកសារព័ត៌មាន និងជាផលិតករកម្មវិធីផ្សាយតាមវិទ្យុចូលនិវត្តន៍ម្នាក់ មានអាយុ៣២ឆ្នាំ នៅពេលដែលលោកបានធ្វើដំណើរជាលើកដំបូងទៅកាន់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ដើម្បីធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពរបស់ជនភៀសខ្លួនខ្មែររាប់ពាន់នាក់ ដែលបានរត់គេចពីរបប ...
ទែន សុខស្រីនិត
http://khmer.voanews.com/a/after-nearly-40-years-american-broadcaster-brings-cambodian-story-to-a-close/3810213.html
កម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ សៀវភៅប្រធានាធិបតីចិន
កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅប្រធានាធិបតីចិន លោក ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន ហើយសៀវភៅនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាមានសារៈសំខាន់សម្រាប់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់ និងដកស្រង់នូវចំណុចល្អៗ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ស្របតាមបរិការណ៍របស់សង្គមសេដ្ឋកិច្ចកម្ពុជា។ ...
ទូច សុខា
http://bit.ly/2o4X0TO
មានការចាប់ខ្លួនអ្នកឆ្លងដែន ទៅវិញទៅមក នៅព្រំដែនឡាវ
កាលពីចុងខែកុម្ភៈ ខណៈភាពតានតឹងរវាងកម្ពុជា និងឡាវ បានកើតមានឡើងពាក់ព័ន្ធនឹងជម្លោះដែនដីដែលកំពុងបន្តមានទាហានឡាវបានចាប់នគរបាលព្រំដែនកម្ពុជាម្នាក់ ដែលផឹកស្រានៅក្នុងភូមិស្រុកកំណើតរបស់ប្រពន្ធជនជាតិឡាវរបស់គាត់នៅជិតព្រំដែន ហើយបាន ...
Shaun Turton និង ម៉ិច ដារ៉ា
http://bit.ly/2nCHqT7
ការធ្វើសវនកម្មគាំទ្របញ្ជីឈ្មោះបោះឆ្នោតថ្មី ប៉ុន្តែមន្ទិលនៅតែមាន
ផ្ទុយពីបញ្ជីឈ្មោះបោះឆ្នោតអាណត្តិមុនៗដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗនាំឲ្យមានការផ្ទុះកំហឹង និងភាពទោមនស្សបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលបានបង្កើតឡើងសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះបានឆ្លងផុតការធ្វើសវនកម្មហើយដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ ខណៈអ្នកធ្វើអត្ថាធិប្បាយនៅតែមានមន្ទិលថា តើប្រទេសកម្ពុជាពិតជាអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី៤ខែមិថុនាបានមែនឬយ៉ាងណា។ ...
Hannah Hawkins និង វណ្ណ រើន
http://www.cambodiadailykhmer.com/37142
រដ្ឋាភិបាលចេញរបាយការណ៍ការពារខ្លួនពីការរិះគន់របស់សហគមន៍ជាតិ និងអន្តរជាតិកន្លងមក
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានចេញរបាយការណ៍ ១៧ ទំព័រដែលមានខ្លឹសាររួមការពារភាពស្របច្បាប់របស់រាជរដ្ឋាភិបាលលើបញ្ហាដែលសហគមន៍ជាតិ និងអន្តរជាតិរិះគន់មកលើកម្ពុជាជាច្រើនឆ្នាំកន្លងមកអំពីការធ្វើយុទ្ធនាការបំភ្លៃព័ត៌មានពាក់ព័ន្ធរឿងប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស គណបក្ស ...
វង្ស សុខេង និង ឆាយ ច័ន្ទនីដា
http://bit.ly/2o4AKt9
SECC: ក្រុមហ៊ុនត្រូវពង្រឹងអភិបាលកិច្ចល្អ
មន្ដ្រីមូលបត្របានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាភាគច្រើន ខ្វះអភិបាលកិច្ចក្រុមហ៊ុន និងការផ្ដល់ព័ត៌មានអាជីវកម្មមិនគ្រប់គ្រាន់ ដែលទាមទារឲ្យបង្កើនការយល់ដឹងកាន់តែច្រើន។ ...
ហ៊ គឹមសាយ
http://bit.ly/2nCMirB
EGA ខាត៦លានដុល្លារដោយសារដកប្រតិបត្តិការនៅកម្ពុជា
ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនហ្គេម Entertainment Gaming Asia (EGA) បានរាយការណ៍ការខាតបង់សុទ្ធចំនួន៦,៦លានដុល្លារនៅត្រីមាសទី៤ឆ្នាំ២០១៦ បើធៀបនឹងការខាតបង់ ២,៧លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមួយផ្នែកធំដោយសារតែការលុបចោលប្រតិបត្តិការរបស់ខ្លួន ...
Kali Kotoski
http://bit.ly/2o4LNm4
ពាណិជ្ជកម្មទ្វេភាគីជាមួយចិនកើនដល់ ៤,៨ពាន់លានដុល្លារ
កាលពីថ្ងៃអង្គារម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយអំពី ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាបានកើនឡើងដល់៤,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ គឺកើនឡើងប្រមាណ២០០លានដុល្លារបើធៀបនិងឆ្នាំមុន ខណៈពេលដែលទីក្រុងប៉េកាំ ...
គុច ណារ៉េន និង Ben Paviour
https://www.cambodiadaily.com/news/bilateral-trade-with-china-jumps-to-4-8-billion-127916/
នាយករដ្ឋមន្ត្រីគាំទ្រតួនាទីសំខាន់របស់ចិន
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យដឹង កាលពីម្សិលមិញថា ប្រទេសចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការវិនិយោគដោយផ្ទាល់ និងជួយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។នៅក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្ម ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37454/pm-backs-china---s-key-role/
ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍
ក្រសួងទេសចរណ៍ បានរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍឧស្សហកម្មនេះ នៅតាមបណ្តាខេត្ត និងក្រុង ដើម្បីទាក់ទាញការវិនិយោគនៅក្នុងវិស័យនេះ និង បង្កើតផលិតផលកាន់តែច្រើនថែមទៀត សម្រាប់ភ្ញៀវទេសចរ។ យ៉ាងនេះក្តី ក្រសួងប្រាប់ឲ្យដឹងថា ប្រទេស ...
សុខ ចាន់
http://www.khmertimeskh.com/news/37450/master-plan-for-tourism-development/
MFI ព្យាករពីការធ្លាក់ចុះប្រាក់ចំណេញឆ្នាំនេះ
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តោតលើការផ្តល់កម្ចីខ្នាតតូចបានព្យាករពីការធ្លាក់ចុះទំហំប្រាក់ចំណេញនៅឆ្នាំនេះ ខណៈការកំណត់ពិតានការប្រាក់ដោយធនាគារជាតិត្រូវបានអនុវត្ត។ការកំណត់ដាក់ពិតានអត្រាការប្រាក់មិនលើស១៨ ភាគរយ ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2omgPsB
ហ៊ុន សែន ជម្រុញការវិនិយោគពីហ្វីលីពីនលើវិស័យស្រូវអង្ករដែលកំពុងមានជម្ងឺ
កាលពីថ្ងៃច័ន្ទនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោកបានជម្រុញប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ឲ្យវិនិយោគបន្ថែមទៀត លើវិស័យស្រូវអង្ករកម្ពុជា ខណៈដែលទទួលស្គាល់ពីតម្រូវការបញ្ចុះតម្លៃចំណាយលើដំណើការ និងស្វែងរក ...
គុច ណារ៉េន
https://www.cambodiadaily.com/news/hun-sen-urges-philippine-investment-for-ailing-rice-sector-127867/