ដីធ្លី

សហគមន៍​ដី​មាស​ទទួល​យក​ផ្ទះ​និង​តូប​ពី​ក្រុម​ហ៊ុន OCIC

ប្រជា​ពលរដ្ឋ ១៣៧ គ្រួសារ​រស់​នៅ​សហគមន៍​ដី​មាស ក្នុង ភូមិ-សង្កាត់​ព្រែក​លៀប បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន OCIC ទទួល​ផ្ទះ​ថ្ម​មួយ​ល្វែង​និង​តូប​មួយ​ក្នុង​បុរី​រុងរឿង ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ដី​អភិវឌ្ឍន៍​តំបន់​ក្រុង​រណប​ជ្រោយចង្វារ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ ...

គឹម សារុំ
http://bit.ly/1wLsdNd

រដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ជាង ៣,៦ លាន​ប័ណ្ណ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​អនុ​ប្រយោគ​កាត់​ដី​សរុប​ជាង ១ លាន​ហិកតា និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ដៃ​ប្រជា​ពលរដ្ឋ​ជាង ៣,៦ លាន​ប័ណ្ណ ដែល​ក្នុង​នោះ​បាន​កាត់​ចេញ​ពី​ក្រុម​ហ៊ុន​ទទួល​ដី​និង​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​រដ្ឋាភិបាល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9

ឃាត់​រថយន្ត​ស៊ីទែន​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ក្រុម​ហ៊ុន សូគីម៉ិច ផ្ទុក​ឈើ​ជាង ៩ ពាន់​គីឡូ

រថយន្ត​ស៊ីទែន​ដែល​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ក្រុម​ហ៊ុន សូគីម៉ិច និង​មាន​ស្លាក​លេខ​ដដែលៗ​នោះ​ត្រូវ​បាន​មន្រ្តី​អាវុធហត្ថ ស្រុក​អន្លង់វែង ស្ទាក់​ចាប់​នៅ​ពេល​ដែល​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​ជាង ៩ ពាន់​គីឡូក្រាម។ លោក យ៉ាង វ៉ាង មន្រ្តី​អាវុធហត្ថ ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹង​ថា រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លោក​ស្ទាក់ ...

ផាក់ ស៊ាងលី
http://bit.ly/1rJ8Mh4

សកម្មជន​នយោបាយ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា​

​កាលពី​ថ្ងៃ​សៅរ៍​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន​នយោបាយ​លោក​ អ៊ុ​ក​ ពេជ្រ​ សំណាង​ពី​បទ​ប្រើ​អំពើ​ហឹ​ង្សា​ ដោយ​ចេតនា​ បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ រារាំង​ការងារ​ របស់​អាជ្ញាធរ​ បន្ទាប់​ពី​គាត់​បាន​ជិះរ​មក​កង់​បី​ របស់​គាត់ ...

ម៉ិច ដារ៉ា
http://www.cambodiadaily.com/news/political-activist-charged-with-intentional-violence-70999/

ពលរដ្ឋ​ត្រូវ​គេ​បណ្តេញ​ចេញ​ចុះ​កិច្ចព្រមព្រៀង​ទទួល​សំណង​ដែល​ពួកគេ​មិន​អាច​អាន​បាន​និង​គ្មាន​មេធាវី

គ្រួសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​អូស​បន្លាយ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​២​កន្លែង​របស់​ថៃ​ក្នុង​ខេត្ត​កោះកុង និយាយ​ថា ពួកគេ​បាន​រង​គំនាប​កាលពី​ចុង​សប្តាហ៍​ឲ្យ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​ទទួល​សំណង​ជាមួយ​ក្រុមហ៊ុន គឺ​ជា​កិច្ចព្រមព្រៀង​ដែល​ពួកគេ​មិន​ចេះ​អាន ត្បិត ...

អូន ភាពនិង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/20258/

ក្រុមហ៊ុន​បន្ត​ធ្វើ​ចម្ការ​លើ​ដី​ដែលត្រូវ​បាន​ដកហូត

យោងតាម​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​១១​ដែល​ត្រូវ​ក្រសួង​បរិស្ថាន​ដកហូតដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងនោះ​ កាលពី​ថ្ងៃ​សុក្រ​បាន​បន្ត​ធ្វើការ​ដាំដុះ​លើ​អតីត​ដី​របស់​ខ្លួន ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20178/

ក្រុម​ការពារ​បរិស្ថាន៖​ ព្រៃឈើ​កម្ពុជា​ថយចុះ​ ហើយ​ឈើ​ភាគច្រើន​ដឹក​ទៅ​ចិន

ឈើ​ប្រណិត​កម្ពុជា​យ៉ាង​ហោចណាស់​ចំនួន​៥,៥​ម៉ឺនតោន​ត្រូវ​បាន​លក់​ទៅ​កាន់​ប្រទេស​ចិន​ក្នុងរយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​ ស្រប​ពេលដែលកម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​បើយោង​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ​និង​អង្គការក្រៅ​រដ្ឋា ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodian-forest-devastated-most-logs-go-to-china/2492253.html

អ្នកភូមិ​ជា​ច្រើន​គ្រួសារនៅ​ខេត្ត​ពោធិ៍សាត់​​​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ ទ្រី ភាព ដាក់​ញត្តិជូន​អភិបាល​ខេត្ត​

តំណាង​របស់​​អ្នកភូមិ​​ចំនួន​១៤២​គ្រួសារ​មកពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ពាក្យ​បណ្ដឹង​​​ទៅកាន់​អភិបាល​ខេត្ត​កាលពី​ម្សិលមិញ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​របស់​ពួកគាត់​​ជាមួយ​​លោក ទ្រី ភាព ​​ដែល​ជា​​អ្នក​ជំនួញ​ដ៏មាន ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20145/

ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​ ជាមួយ​ក្រុម​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​

​ក្រុម​សិទ្ធិ​មនុស្ស​បានឱ្យ​ដឹង​ថា​ ក្រុម​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ដែល​មក​ពី​ខេត្ត​ ព្រះ​វិហារ​ចំនួន​ដប់​ប្រាំបី​នាក់​ បាន​រង​របួស​ក្នុង​ពេល​មានការ​ប៉ះទង្គិច​ ជាមួយនឹង​ សន្តិសុខ​ខណ្ឌ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​យក​ញត្តិ ...

សេក ឧត្តម
http://www.cambodiadaily.com/news/protesters-clash-with-security-guards-in-phnom-penh-70393/

អ្នក​​ភូមិ​​​ឡពាង​​​ច្រាន​​​ចោល​​​ដំណោះស្រាយ​​​ដោះ​​​ដូរ​​​ដី​​​របស់​​​រដ្ឋ​​​សភា​​​

បន្ទាប់​​​ពី​​​​​​សន្យា​​​កាល​​​ពី​​​ដើម​​​ខែ​​​កញ្ញា​​​ថា នឹង​​​ជួយ​​​​​​ដោះស្រាយ​​​វិវាទ​​​ដី​​ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20112/

ម្ចាស់​អចលន​ទ្រព្យ​នៅ​បុរី​កីឡា​នៅ​តែគ្មានការ​ខ្មាស​អៀន​ បន្ទាប់ពី​ជួប​ប្រជុំជាមួយ​សមាជិក​សភា

អ្នកស្រី ស៊ុយ សុផាន ជាពាណិជ្ជករ​ម្នាក់​នៅ​តែ​គ្មាន​ការ​អៀន​ខ្មាសបន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ ទ្វារ​មួយ​ជាមួយ​សមាជិក​សភា​នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ អំពី​អចលនទ្រព្យ​ដ៏ចម្រូង​ចម្រាស​​​របស់​អ្នកស្រី​នៅ​តំបន់​ បុរីកីឡាស្ថិតក្នុង​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ បន្ត​បដិសេធ​ថា អ្នក​ស្រី​មិន​បាន​រំលោភ​កិច្ច​សន្យា​ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/20084/

ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​រាល​កៃ​កាំភ្លើង​ស្លាប់​ម្នាក់

ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ បាន​រាល​កៃ​កាំភ្លើង​ផ្ទុះ​ចំ​ក្បាល​ស្លាប់​ម្នាក់​ភ្លាម​នៅ​ហ្នឹង​កន្លែង ខណៈ​កំពុង​ដើរ​រក​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​សំកុះ ក្នុង ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​លក់​ឲ្យ​ក្រុម​ហ៊ុន។ ...

ផាក់ ស៊ាងលី
http://bit.ly/1uez7V1

រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ចំនួន ៧

រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​និង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុម​ហ៊ុន​ចំនួន ៧ លើ​ផ្ទៃ​ដី​ជាង ១ ម៉ឺន​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ នៅ​ក្នុង​ខេត្ត​បី​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​ទាំង​នោះ។ ក្រុម​ហ៊ុន​ទាំង​នោះ រួម​មាន ក្រុម​ហ៊ុន វិមាន ...

ផាក់ ស៊ាងលី
http://bit.ly/1rhNVQQ

​មេធាវី​អន្តរជាតិ​ម្នាក់​បាន​ប្តឹង​មន្ត្រី​ខ្មែរ​ពី​បទ​រំលោភ​ដីធ្លី​ទៅ​កាន់​តុលាការអន្តរជាតិ​

មេធាវី​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ដាក់​បញ្ជូន​ឯកសារ​ថ្មីៗ​បន្ថែម​ដើម្បី​ប្តឹង​ប្រឆាំង​និង​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​នៅ​ឯ​តុលាការ​ឧក្រិដ្ឋកម្ម​ អន្តរជាតិ​ ដោយ​ចោទប្រកាន់​ពួក​គេ​ពី​ការ​ រំលោភ​យក​ ដីធ្លី​ជា​ប្រព័ន្ធ​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ ការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​។​ ...

សុខ ខេមរា
http://www.voacambodia.com/content/lawyer-files-complaint-at-international-court-over-land-grabs/2486158.html

ការ​​​ផ្លាស់​​​ប្តូរ​​​មេធាវី​​​ធ្វើ​​​ឲ្យ​​​សវនាការ​​​​​​ស្ករ​​​ស​​​ឈាម​​​នៅ​​​ចក្រ​​​ភព​​​អង់គ្លេស​​​​​​ត្រូវ​​​ពន្យារ​​​ពេល​​​

ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ចំនួន​​​២០០គ្រួសារ​​​ ដែល​​​បាន​​​ប្តឹង​​​ក្រុមហ៊ុន​​​ ថេត អែន លីល (Tate & Lyle) របស់​​​ចក្រ​​​ភព​​​អង់គ្លេស​​ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/20051/

បង្ក្រាប​បាន​ឈើ ២ ឡាន​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ឱរ៉ាល់

អ្នក​បើក​ឡាន​ពីរ​នាក់ និង​ឈើ​ប្រណីត​ជាង ១២ ម៉ែត្រ​គុប ដែល​ត្រូវ​បាន​អះអាង​ថា ជា​របស់​មន្រ្តី​កង​រាជ​អាវុធហត្ថ​ជាន់​ខ្ពស់ ខេត្ត​កំពង់ស្ពឺ ម្នាក់​ត្រូវ​ក្រុម​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​បង្រ្កាប​ពេល​កំពុង​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់។ អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី ...

ផាក់ ស៊ាងលី
http://bit.ly/11yZT3u

ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​កើន

ការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល ៩ ខែ​ដើម ឆ្នាំ​២០១៤ នេះ​មាន​ការ​កើន​ឡើង​ជាង ៨០ ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង ឆ្នាំ​២០១៣ កន្លង​មក។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​បាន​ចេញ​កាល​ពី​សប្តាហ៍​មុន។ ...

ផាក់ ស៊ាងលី
http://bit.ly/1sGh4dD

ទាហាន​ស្រុក​លំផាត់ រារាំង​សង្គម​ស៊ីវិល​មិន​ឲ្យ​ចុះ​អង្កេត​ជម្លោះ​ដីធ្លី

អង្គការ​សង្គម​ស៊ីវិល បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​សឹក​រង ស្រុក​លំផាត់ ខេត្ត​រតនគិរី ថា បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​ថត​រូប និង​រារាំង​ពួក​គេ​នៅ​ពេល​ចុះ​អង្កេត​ជម្លោះ​ដីធ្លី រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​វៀតណាម។ លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក មាន​លោក ព្រហ្ម មុនី និង ...

ផាក់ ស៊ាងលី
http://bit.ly/1wERpkJ

អ្នកដាក់អន្ទាក់សត្វ​នៅខេត្ត​រតនគិរី​ចោទ​ប្រកាន់​អនុរក្ស​ព្រៃឈើពីបទ​ជំរិត​ទារ​ប្រាក់

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​ក្នុង​ខេត្ត​រតនគិរី​ បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែកពី​គ្នា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ សប្ដាហ៍មុន ចោទ​ប្រកាន់មន្ត្រី​មន្ទីរ​បរិស្ថាន​មួយ​ក្រុម​មាន​គ្នា​ប្រាំ​នាក់​ថា បាន​ជំរិត​​ទារ​ប្រាក់​បន្ទាប់ពី​មន្ត្រី​ទាំង​នោះដែល​តាម​ចោទ​ថា បាន​ឃើញ​អ្នក ...

អូន ភាព
http://www.cambodiadailykhmer.com/news/19992/

អ្នក​មាន​ជម្លោះ​ដី​នៅ​បឹង​ឈូក​លើក​គ្នា​មក​តវ៉ា​សុំ​ឲ្យ​សាលា​រាជធានី​អន្តរាគមន៍​ដោះស្រាយ

អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជាង ១០០​នាក់ មក​ពី​សហគមន៍​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ លេខ៦ ខណ្ឌ​ឫស្សីកែវ កាល​ពី​ព្រឹក​ម្សិល​មិញ បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួក​គាត់ ខណៈ​តំណាង​អ្នក​ភូមិ ៦ នាក់​កំពុង​ជាប់​បណ្ដឹង ...

ឃុត សុភចរិយា
http://bit.ly/11i4Ttg

ប្រទេស​កម្ពុជា​ ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ បន្ទាប់​ពី​ការ​សម្លាប់​អ្នកកាសែត​

មន្ត្រី​ប៉ូ​លី​ស​នៅ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ពួក​លោក​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​៣​នាក់​ បន្ទាប់​ពី​អ្នកកាសែត​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​។​ ​លោក​ តាំង​ ទ្រី​ ត្រូវ​បាន​បាញ់​សម្លាប់​ កាលពី​ថ្ងៃអាទិត្យ​នៅ​កន្លែង​កាប់ ...

បុគ្គលិកសារព័ត៌មាន BBC News
http://www.bbc.com/news/world-asia-pacific-29597501

ក្រុម​ការពារ​សិ​ទិ្ធ​មនុស្ស​បាន​អះអាង​ថា​មានការ​បន្ត​យាយី​ពីអាជ្ញាធរ​ ក្នុង​ខេត្តឧត្តរមានជ័យ​

បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​កំពុងធ្វើការ​សម្ភាស​ អ្នក​ត្រូវ​បាន​បណ្តេញ​ចេញពី​ផ្ទះសំបែង​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បាន​និយាយ​ថា​ប៉ូ​លី​សបាន​ឃាត់​រថយន្ត​របស់​ពួក​គេ​​ ​ដោយ​គ្មាន​មូលហេតុ​កាលពី​ថ្ងៃ​សៅរ៍​ ហើយ​បាន​ព្យាយាម​ចាប់​យក​ម៉ាស៊ីន​ថត​មួយ​របស់​ពួក ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadaily.com/news/rights-group-claims-continued-harassment-in-oddar-meanchey-69650/

អ្នក​កាសែត​ស៊ើប​អង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​មន្ត្រី​បាន​និយាយថា អ្នក​កាសែត​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែល​តាម​សេចក្តី​រាយការណ៍​ថា​កំពុង​ស៊ើប​ អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នគរបាល​បាន​ចាប់​ខ្លួន ...

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/19969/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Xahb9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!