ព័ត៌មាន
ហ៊ុនសែន៖ ការប្រណាំងទូកងនឹងប្រារព្ធធ្វើឡើងវិញក្នុងឆ្នាំ២០១៦
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឡើងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងប្រារព្ធពីធីបុណ្យអ៊ុំទូកដែលមានរយៈពេលបីថ្ងៃឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីផ្អាកការប្រារព្ធពិធីប្រចាំឆ្នាំនេះបួនដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ...
គុច ណារ៉េន
https://www.cambodiadaily.com/brief/113056-113056/
ប្រជាពលរដ្ឋកំពុងមានក្តីបារម្ភពីការប្រើប្រាស់អាស៊ីដក្នុងចំណីអាហារ
អ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងមានក្តីបារម្ភអំពីទឹកអាស៊ីដអាសេទិកក្នុងដបនាំចូលមកពីប្រទេសថៃ ដែលកំពុងត្រូវបានប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារជំនួសឲ្យយកក្រូចឆ្មារ នៅតាមបណ្តាភោជនីយដ្ឋាននានាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ...
ប៉ាវ ស៊ុយ
http://bit.ly/1U8WKuK
ក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទអាចដំណើរការក្នុងពេលពីរសប្តាហ៍ទៀត
ក្រុមហ៊ុន Golden FX Link (Cambodia) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនឹងក្លាយជាក្រុមហ៊ុនមូលបត្រក្នុងស្រុកទីមួយនៅកម្ពុជាដែលបើកដំណើរការជួញដូរឧបករណ៍និស្សន្ទស្របច្បាប់។ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ៥ លានដុល្លារអាមេរិកលោក Lawrence Kook នាយកក្រុមហ៊ុន Golden FX Link បានឲ្យដឹងថាក្រុមហ៊ុនលោកបានទទួលអាជ្ញាប័ណ្ណជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីប្រតិបត្តិការទាំងជាសមភាគីកណ្ដាល និងជាឈ្មួញជើងសាឧបករណ៍និស្សន្ទ។ ...
Cheng Sokhorng and Kali Kotoski
http://www.phnompenhpost.com/business/new-firm-seeks-enter-gold-trading
នាយករដ្ឋមន្ត្រីប្រកាសបញ្ឈប់យុទ្ធនាការទ្រង់ទ្រាយធំចែកទឹកជូនពលរដ្ឋ
លោកនាយករដ្ឋមន្ត្រីបានប្រកាសបញ្ចប់ការធ្វើយុទ្ធនាការទ្រង់ទ្រាយធំក្នុងការចែកចាយទឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានជួបការលំបាកដោយសារការខ្វះទឹកប្រើប្រាស់ប្រមាណ ២ ខែកន្លងមកនេះ ប៉ុន្តែនៅតែបន្តការជីក ស្តារស្រះ និងអណ្តូងដដែល។ ...
មុំ គន្ធា
http://bit.ly/20EdOxA
មន្ត្រីយោធាពាក់ស័ក្តិ ៤ ម្នាក់ត្រូវចាប់ខ្លួនពីបទជួញគ្រឿងញៀន
មន្ត្រីយោធាពាក់ស័ក្ដិ ៤ ម្នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងស្រុកកំរៀងចាប់ឃាត់ខ្លួនខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀងកាលពីរសៀលថ្ងៃអង្គារ។ ...
ឃុត សុភចរិយា
http://bit.ly/1sAmMko
ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/
លោក ហ៊ុន សែន ប្រកាសឲ្យពន្លឿនការចុះឈ្មោះអ្នកបោះឆ្នោត
បន្ទាប់ពីមានការកំណត់កាលបរិច្ឆេទបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់សុន្ទរកថាកាលពីម្សិលមិញ ដើម្បីជំរុញឲ្យមន្ត្រីពន្លឿនការងារដើម្បីធានាឲ្យបានថា ពលរដ្ឋ២លាននាក់ ដែលគ្មានអត្តសញ្ញាណប័ណ្ណថ្មី ទទួលបានអត្តសញ្ញាណប័ណ្ណមុនថ្ងៃបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31751
រោងចក្រកែច្នៃទឹកដោះគោដំបូងបើកប្រតិបត្តិការផ្លូវការនៅកម្ពុជា
រោងចក្រផលិតកម្មទឹកដោះគោលើកដំបូងរបស់កម្ពុជាដែលមានបំណងគ្របដណ្ដប់លើទីផ្សារផលិតផលទឹកដោះគោក្នុងស្រុកបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSEZ)។ ...
Kali Kotoski
http://bit.ly/22pRPfr
ភាពជោគជ័យសម្រាប់ស្ករត្នោតក្នុងតំបន់
ការនាំចេញផលិតផលស្ករត្នោតធម្មជាតិពីខេត្តកំពង់ស្ពឺបានកើនដល់ ១៣៥ តោនហើយ ខណៈដែលសហគមឧស្សាហកម្មស្ករត្នោតគ្រោងនឹងពង្រីកខ្សែចង្វាក់ផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25400/sweet-success-for-local-palm-sugar/
នគរបាលស្វែងរកជំនួយក្នុងការចាប់ខ្លួនភារវករតាមបណ្តាញសង្គមហេ្វសបុក
នគរបាលខេត្តបាត់ដំបងបានសុំជំនួយពីនាយកដ្ឋានប្រឆាំងភារវកម្មនៃក្រសួងមហាផ្ទៃក្នុងការចាប់ខ្លួនអ្នកបង្កើតវីដេអូមួួយដែលអះអាងថាមន្ត្រីរាជការពុករលួយមួយចំនួនបានលក់អាងស្តុកទឹកដ៏សំខាន់បំផុតប្រចាំខេត្តនេះ។ ...
សេក ឧត្តម
https://www.cambodiadaily.com/second2/police-seek-anti-terrorism-help-with-facebook-113049/
អ្នកភូមិបឹងកក់ថ្លែងទីបន្ទាល់ពីការវាយប្រហារ
អ្នកភូមិសមាគមបឹងកក់ ៥នាក់ក្នងចំនោម ១១នាក់ដែលបានដាក់ពាក្យបណ្តឹងតវ៉ាមន្ត្រីខ័ណ្ឌ បន្ទាប់ពីពួកគេត្រូវបានវាយតប់ដោយមន្ត្រីប៉ូលីសក្នុងអំឡុងពេលនៃការតវ៉ាដោយសន្តិភាពនៅវត្តភ្នំកាលពីឆ្នាំ ២០១៣ ត្រូវបានកោះហៅទៅថ្លែងទីបន្ទាល់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25408/boeung-kak-residents-testify-on-assault/
អ្នកអង្កេតការណ៍ឃើញថាកម្ពុជាកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យ
អ្នកអង្កេតការណ៍នៅក្នុងប្រទេសកម្ពុជានិយាយថា ការបំភិតបំភ័យ ការបង្ក្រាបការបញ្ចេញមតិផ្នែកនយោបាយ និងការរឹតបន្តឹងលើសេរីភាពនៃការជួបជុំប្រមូលផ្តុំបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង។ ...
ឌី កំបូលី
http://www.voacambodia.com/a/observers-see-cambodia-democracy-in-retreat/3343728.html
ប្រទេសសិង្ហបុរី និងកម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាពន្ធ
ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងពន្ធទ្វេរមួយ ដើម្បីជម្រុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែនរវាងប្រទេសទាំងពីរ។ ...
Mary Swire
http://www.tax-news.com/news/Singapore_Cambodia_Sign_Tax_Treaty____71308.html
Amnesty International នឹងដាក់ញាត្តិទៅកាន់រដ្ឋាភិបាលចំពោះករណីមន្រ្តីអាដហុក
មន្ត្រិសិទ្ធិមនុស្សចំនួន៤រូប របស់អង្គការ Amnesty International និងមន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១រូបត្រូវបានជាប់ពន្ធនាគារកាលពីដើមខែនេះក្នុងនាមជា”អ្នកទោសមនសិការ” ដែលអង្គការនេះកំពុងកោះហៅប្រជាជនចំនួនរាប់លាននាក់ទូទាំងពិភពលោកដើម្បីដាក់ញាត្តិទៅកាន់រដ្ឋាភិបាលទាមទារឱ្យមានការដោះលែងពួកគេ។ ...
Colin Meyn
https://www.cambodiadaily.com/second2/amnesty-mobilizes-for-adhoc-five-112985/
សំពាធកើនឡើងក្នុងវិស័យវាយនភណ្ឌ
ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។ ...
May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/
ស្ថាបនាទទួលបានកម្ចី $៣៥ លានពីធនាគារតៃវ៉ាន់
ធនាគារបរទេសចំនួន ៧ ដែលត្រូវបានសម្របសម្រួលដោយធនាគារ First Commercial Bank របស់កោះតៃវ៉ាន់បានផ្ដល់ឥណទានរួមគ្នាចំនួន ៣៥ លានដុល្លារអាមេរិកដល់ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជទើបបង្កើតថ្មីៗនេះដើម្បីពង្រីកប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ និងពង្រីកកម្ចីពាណិជ្ជកម្មរបស់ខ្លួន។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1YXYH1j
ស្ថានីយ៌បូមទឹកថ្មីត្រូវបានរួចរាល់ប្រមាណ៧០ភាគរយ
អាជ្ញាធរក្រុងភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថា កម្មករបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ស្ថានីយ៌បូមទឹកថ្មីនៅអាំងស្តុកទឹកបឹងត្របែកដើម្បីជួយកាត់បន្ថយការប្រឈមនៃទឹកជន់ក្នុងទីក្រុងមុនពេលដែលរដូវវស្សាមកដល់។ ...
សែន ដេវីត
http://www.phnompenhpost.com/national/new-water-pumping-station-70-done
ក្រសួងបានចេញអាជ្ញាប័ណ្ណបូមខ្សាច់សរុបចំនួន ៨៤
បើទោះជារដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើឲ្យកាន់តែមានតម្លាភាពទាក់ទងនឹងបទប្បញ្ញត្តិ និងការចេញអាជ្ញាប័ណ្ណបូមខ្សាច់ក្តីក៏ក្រសួងរ៉ែ និងថាមពល (MME) បានបន្តផ្តល់អាជ្ញាប័ណ្ណថ្មីដោយគ្មានរៀបចំការដេញថ្លៃជាសាធារណៈ ឬមិនទាមទារឲ្យក្រុមហ៊ុនបង្ហាញលទ្ធផលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទៅកាន់សាធារណជន។ ...
Ayanna Runcie
http://bit.ly/1TyHjg4
ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយកំណត់ធ្វើនៅថ្ងៃទី៤ ខែមិថុនា
យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាកាលពីម្សិលមិញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញឲ្យឃើញពីការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ដែលឈានដល់កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31723
តា និងចៅពីរនាក់ស្លាប់ដោយសារយកគ្រាប់មិនទាន់ផ្ទុះទៅដំធ្វើជាស្នឹងគោ
បុរសវ័យ៧៣ឆ្នាំម្នាក់ព្រមទាំងចៅរបស់គាត់ពីរនាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះធុន១០៥មមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញស្ថិតនៅក្នុងភូមិជង្រុះឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះនោះទៅដំធ្វើជាស្នឹងគោ។ ...
ប៊ុត រស្មីគង្គា
http://bit.ly/2478GTu
ការបង្កើតផាប់ស្ទ្រីតថ្មីក្នុងក្រុងព្រះសីហនុកំពុងស្ថិតក្នុងដំណើរការ
មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/31727
ក្រសួងពិនិត្យក្រុមហ៊ុន ១ ជីករ៉ែខុសច្បាប់
ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...
Yesenia Amaro
http://bit.ly/1qIwWhF
ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក
រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/
នាយកដ្ឋាននៃក្រសួងសុខាភិបាលនឹងធ្វើការស៊ើបអង្កេតក្នុងករណីការស្លាប់របស់ទារក
នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death