រដ្ឋាភិបាល

សេចក្តី​ប្រកាស​ព័ត៌មាន លេខ ០៥២ ៖ ថ្ងៃ​ទី៨ នៃ​ការ​ចុះ​បញ្ជីគណ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​

នៅ​ថ្ងៃ​ទី​ ​០៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​បាន​ប្រកាស​ពី​ចំនួន​គណបក្ស​ដែល​បានចុះបញ្ជីជាផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ​ជាមួយ​នឹង​ចំនួន​មណ្ឌល​រាជ​ធានី​-ខេត្ត​របស់​ខ្លួន​ រួម​មាន ...

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បើក​តំបន់​សម្បទាន​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ ការ​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០១​ ទីតាំង​ ដើម្បី​ឱ្យ​បណ្តា​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា ...

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការបើកតំបន់សម្បទានរ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ

នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ ការ​សម្រេច​ប្រកាស​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០៤​ ទីតាំង​ ដើម្បី​ឱ្យ​បណ្តា​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​ ដូច​មាន ...

ក្រសួងរ៉ែ​ និងថាមពល

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)

​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​កម្មវិធី​ចំនួន​៣​ ស្តី​ពី​ ​បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ច័ន្ទ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​សម្រេច​អនុញ្ញាត​ឱ្យ​ អង្គការ​សមធម៌​កម្ពុជា​ បន្ត​ធ្វើ​សកម្មភាព​ឡើង​វិញ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ លេខ​ ៣៧២​ ជូន​ដល់​លោក​ អៀង​ វុ​ទ្ធី​ ប្រធាន​អង្គការ​សមធម៌​កម្ពុជា​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​ធ្វើ​សកម្មភាព​ឡើង​វិញ​ បន្ទាប់​ពី​អង្គការ​នេះ​បាន​បំពេញ​កាតព្វកិច្ច ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​ព្រៃ​ឈើ​​តំបន់​ព្រៃ​ឡង់

នៅ​ថ្ងៃ​ទី​០២ ខែ​​មិនា ឆ្នាំ​២០១៨ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌​មាន ​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​តំបន់​ព្រៃ​ឡង់​ រវាង​ក្រសួងបរិស្ថាន​ អង្គការ​អភិរក្ស​អន្តរជាតិ (Conservation International)​ និង​ក្រុមហ៊ុន​ Mitsui & Co.,LTD​ ដែលនឹង​ប្រ​ព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៥ ខែ​មី​នា ឆ្នាំ​២០១៨​ វេលា​ម៉ោង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៧​ លាន​ដុល្លារ​អា​មេ​រិ​ក​

​នៅ​ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្ដម​ ហូ​រី​ណូ​អ៊ូ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ (HORINOUCHI​ Hidehisa)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ ...

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​

​ថ្ងៃ​ទី​ ០៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃ​ទី​០១-០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩

​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩​ ថ្ងៃ​ទី​ ២៥-២៦​ ខែមករា​ ឆ្នាំ​ ២០១៨ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដំណើរការ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ ដែល ...

ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

​នៅ​ថ្ងៃ​ទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តព្រះវិហារ​។​ គិត​ចាប់ពី ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពី លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង

នៅថ្ងៃទី ២០ ខែ​ ធ្នូ ឆ្នាំ ២០១៧​ នៅទីស្ដីការក្រសួង ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី​ ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា​ នឹងចុះហត្ថលេខា​លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីជូនព័ត៌មានស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង

សេចក្ដី​ជូន​ព័ត៌មាន​ស្ដី​ពី​ កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​​នៅ​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការក្រសួង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​ ឯកឧត្តម​ ស្យុ​ង​ ប៉​ ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ នឹង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីណែនាំ​​សម្រាប់​ការ​រៀបចំ​ "​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​”

​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​លើ​សេចក្តីណែនាំ​មួយ​សម្រាប់​ការ​រៀបចំ​បង្កើត​ សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ ដែល​ជា​យន្តការ​មួយ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការ​ពង្រឹង​ការងារ​ ការពារ​ និង​កា​អភិរក្ស​ធនធានធម្មជាតិ​ និង​ជីវៈចម្រុះ​នៅ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការបើក​តំបន់​សម្បទាន​រ៉ែសម្រាប់​ការ​ដាក់ពាក្យ​សុំ​អាជ្ញាបណ្ណស្វែង​រុករក​រ៉ែលោហៈនៅខេត្តបាត់ដំបង

នៅ​ថ្ងៃ​ទី​ ២១​ ខែ​ សីហា​ ឆ្នាំ​ ២០១៧​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង​មួយ​ពី​ការ​ប្រកាស​បើក​ តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០១​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ឃុំ​តា​សាញ​ និង​ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ មាន​ផ្ទៃដី​សម្រាប់ ...

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការចុះផ្សាយលើគេហទំព័រសារព័ត៌មានវិទ្យុអន្តរជាតិបារាំង (RFI) ស្តីពី “ពលរដ្ឋនៅភូមិស្រែគរថា មិនទាន់ឃើញអាជ្ញាធរមកសួរសុខទុក្ខក្រោយលិចមូលដ្ឋាន”

នៅ​ថ្ងៃ​ទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​សារព័ត៌មាន​វិទ្យុ​អន្តរជាតិ​បារាំង​ ស្តី​ពី​ “​ពលរដ្ឋ​នៅ​ភូមិ​ស្រែ​គរ​ថា​ មិន​ទាន់​ឃើញ​អាជ្ញាធរ​មក​សួរសុខទុក្ខ​ក្រោយ​លិច​មូលដ្ឋាន ...

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាករៀបចំសេចក្ដីព្រាងច្បាប់ស្តីពីដីកសិកម្ម

នៅ​ថ្ងៃ​ទី​ ​០៨​ ​វិច្ឆិកា​ ​២០១៧​ ​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​​ប្រកាស​ជូន​​ជាព័ត៌មាន​​​ដល់​​សាធារណៈ​ជន​ឱ្យ​បាន​ជ្រាប​ថា​ ​ការ​រៀប​ចំ​​តាក់​តែង​​សេចក្តី​ ...

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​​នៃ​​ក្រសួង​​មហាផ្ទៃ​​នឹង​​ជួយ​​សម្រួល​​​​ដល់​ប្រជា​ពលរដ្ឋ​​​​ដើម្បី​កែ​​​តម្រូវ​​ទិន្នន័យ​​អត្ត​​សញ្ញាណ​​របស់​​ខ្លួន​

នៅ​ថ្ងៃ​ទី​ ​០៨​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៧​  ​ដោយ​យោង​តាម​សេចក្តី​ណែនាំ​ថ្មី​ ​លេខ​ ​០៣៥​ ​ចុះ​ថ្ងៃ​ទី​ ​២០​ ​ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៧​ ​ស្តី​ពី​ការ​កែ​តម្រូវ​ ...

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លិខិត​ជម្រាប​ជូន​ពី​ការ​រក​ឃើញ​អាវុធ​គីមី​នៅ​កម្ពុជា​ និង​ស្វែងរក​ជំនួយ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​

​នៅ​ថ្ងៃ​ទី​០១​ ខែ​វិ​ច្ជិ​កា​ ឆ្នាំ​២០១៧​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ លិខិត​មួយ​ច្បាប់​ដែល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​សរសេរ​កាលពី​ថ្ងៃ​ទី​ ១៦​ ខែតុលា​ ឆ្នាំ​២០១៧​ ផ្ញើ​ជូន​ឯកឧត្តម​ Ahmet​ Üzümcü ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ជូនដំណឹង​ ស្ដីពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី​៤ ឆ្នាំ​២០១៨

នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៧​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ជូនដំណឹង​ជា​សាធារណៈ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ ហើយ​ដែល​មាន​បំណង​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ "​ នៅ​ខេត្ត​ចំនួន​ ៤​ គឺ​ ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ ខេត្តព្រះវិហារ​ និង​ខេត្តឧត្តរមានជ័យ​

​​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ “​ដំណោះស្រាយ​ករណី​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​”​ នៅ​ខេត្ត​ចំនួន​ ៤​ គឺ​ ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ ខេត្តព្រះវិហារ ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​ ណែនាំ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ស្តី​ពី​ការ​ធ្វើ​សកម្មភាព​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

​នៅ​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០២​ ខែតុលា​ ឆ្នាំ​ ២០១៧​ និង​បាន​ចុះហត្ថលេខា​ដោយ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ កម្មវត្ថុ​នៃ​សេចក្តីជូនដំណឹង​នេះ​ គឺ​ស្តី​ពី ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ពិធីសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

នៅ​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៧​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​លេខាធិការដ្ឋាន​ជាតិ​កម្ពុជា​ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ...

ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​កម្មករ​និយោជិក​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និងផលិត​ស្បែកេជើង សម្រាប់​ឆ្នាំ២០១៨

នៅ​រសៀល​ថ្ងៃ​ទី​ ០៥​ ខែតុលា​ ឆ្នាំ​២០១៧​ គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៨​ លើក​ទី​១៧​ នៅ​ទីស្តីការក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​បន្ត​ពិនិត្យ​ និង​ពិភាក្សា​លើ​លទ្ធផល​របស់​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ និង​ធ្វើការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់ ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2mrFc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!