រដ្ឋាភិបាល

សេចក្តីជូនដំណឹងស្តីពីការព្យួរជាបណ្តោះអាសន្ននូវការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ

​កាលពី​ថ្ងៃ​ទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តា​ឲ្យ​បាន​ជ្រាប​ថា​ ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ចំពោះ​សេវា​មូលដ្ឋាន​ខាង ...

អគ្គនាយកដ្ឋាន​ពន្ធដារ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ពលករ​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ពលករ​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​ច្របូកច្របល់​នា​ពេល​បច្ចុប្បន្ន​៖អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ...

ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​

​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​អំពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​ ដោយ​យោង​តាម ...

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf

ការ​បំពេញ​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

នៅ​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ ការ​បំពេញ​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ បន្ទាប់​ពី​ក្រសួង​កត់សម្គាល់​ឃើញ​ថា​ មាន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​បទ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​ ធ្វើការ​ជ្រើសរើស​ បណ្តុះបណ្តាល​ បញ្ជូន​ និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​  បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​ ធ្វើការ​ជ្រើសរើស​ បណ្តុះបណ្តាល​ បញ្ជូន​ និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​ ដើម្បី​ជម្រាប​ជូនដំណឹង ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ចំនួន​បណ្តោះអាសន្ន​នៃ​អ្នក​បាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃំុ សង្កាត់​ អាណត្តិ​ទី​៤​ (៤​ មិថុនា​ ២០១៧)

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​ ៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ៨៥.៧៤​ ភាគរយ​ នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ (​ ៧,៨៦៥,០៣៣)​ បាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សម្រាប់​មណ្ឌល ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ តម​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ លី​ ខឹ​ឈាង​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​ សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាខេមរភាសា

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រសួងបរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ សទ្ទានុក្រម​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ខេមរភាសា​ ទាំង​ជា​សៀវភៅ​និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​។​ ដើម្បី​ទាញ​យក​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​,​ សូម ...

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព​ និង ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ទាញយក៖ pdf

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ទូទាំង ២៥ រាជធានី ខេត្ត

កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៧​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ចេញផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ ទូ​ទាំង​ ២៥​ រាជធានី ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​

ទាញយក៖ pdf

ពិធីចុះហត្ថលេខាលើលិខិត​ប្ដូរសារ​ និង​កំណត់ហេតុ​នៃ​ការ​ពិភា​ក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន​​ សម្រាប់​គម្រោងចំនួន០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន​

នៅ​ថ្ងៃ​ទី​ ៣០​ ខែមីនា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ១៦:០០​ នាទី​រសៀល​ នៅ​ទីស្ដីការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​៖​ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្ដម​ ហូ​រី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ (HORINOUCHI​ Hidehisa)​ ឯកអគ្គរាជទូត ...

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​

​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​ ១៨​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ករ​ឥ​ទាន​ជនបទ​ទាំងអស់ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃសុក្រ​ ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​រួម​មាន​៖​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ពី​ស្ថានីយ​វា​រី​អគ្គិសនី ...

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស

ទាញយក៖ pdf

ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណៈជន​ អ្នក​ប្រើប្រាស់​ ដែល​ស្ថិត​នៅ​ក្នុង​ដែន​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ឱ្យ​បាន​ជ្រាប​ថា​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​គ្រោង ...

អាជ្ញាធរ​អគ្គិសនី​កម្ពុជា

ទាញយក៖ pdf

ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត

នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ដល់​សាធារណៈជន​ និង​សិស្សានុសិស្ស​ថា​ ខ្លួន​នឹង​ដាក់​ដំណើរការ​រ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

ប្រទេស​កូរ៉េ​ខាងត្បូង​ផ្តល់ឥណទានសម្បទានអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០១៦-២០១៨ដល់​កម្ពុជា​

នៅថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២៖ កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក និងទឹកប្រាក់ឥណទានសម្បទានចំនួន ៦៧,៤៣៤,០០០ ដុល្លារអាមេរិក​សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ការព្យាករស្ថានភាពអាកាសធាតុលើកទី១ ឆ្នាំ ២០១៧

នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​ ២០១៧​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​ ២០១៧​ រួម​មាន​បាតុភូត​សកល​ ស្ថានភាព​ និង​អាកាសធាតុ​ក្នុង​រដូវប្រាំង​ និង​ដើមរដូវ​វស្សា​ ឆ្នាំ​ ២០១៧​ សម្រាប់​តំបន់​ទំនាប​កណ្តាល​ ខ្ពង់រាប​ និង​មាត់សមុទ្រ​ និង​បាតុភូត ...

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf

ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំ​ដែន​អន្ត​រជាតិ​កម្ពុជា-ឡាវ

នៅថ្ងៃទី ១០ ខែ មករា ​ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​ ថងលូន ​ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃ​សាធារណរដ្ឋ ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ បាន​អញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុង​ពិធី​​សម្ភោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ​​ជាផ្លូវការ​នូវអគារ​ទី​ស្នាក់ការ​​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំ​ដែន​អន្តរជាតិ​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​(ច្រកត្រពាំងក្រៀល – ​ខេត្តស្ទឹងត្រែង) និងសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​(ច្រកណង​​ណុក​ខៀន​- ខេត្តចម្ប៉ាសាក់) ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ចេញផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​

នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​បិទ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ នៃ​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​សរុប​ ៧,៨៦៤,៤២៩ ...

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ​.​ជ​.​ប​)

ទាញយក៖ pdf

​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេសលើក​ទី២​ ​នៃ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​ មេ​គង្គ​-ឡានឆាង​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ឡា​ង​ឆាង​លើក​ទី​២​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ដោយ​មានការ​ចូលរួម​របស់​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ចំនួនសរុបនៃអ្នកចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ គិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦

បន្ទាប់​ពី​រយៈពេល​បី​ខែ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បាន​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បាន​ចេញ​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​. ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​

ទាញយក៖ pdf

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាស​ព័ត៌មាន​ស្តី​ពី កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​ចេញ​សេក្តី​ប្រ​កាស​ព័ត៌មាន ស្តីពី​កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​រៀប​ចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ ក្រោម​អធិបតីភាព​ឯកឧត្តម​ សាយ សំអាល់ រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ ...

ទាញយក៖ pdf

កិច្ចប្រជុំលើកទី១នៃក្រុមការងាររួមកម្ពុជា-រុស្សីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើគោលបំណងសន្តិភាព

នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមជាគណអធិបតីដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចពិភាក្សាពេញអង្គមួយដែលមានតំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើបែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ...

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)

ទាញយក៖ pdf

ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។  ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LMZmy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!