លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រទេស​ G7​ នៅ​ទីក្រុង​លី​វឺ​ភូ​ល​ ចក្រភព​អង់គ្លេស​

នៅ​ថ្ងៃ​ទី​ ១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រទេស​ G7​ នៅ​ទីក្រុង​លី​វឺ​ភូ​ល​ ចក្រភព​អង់គ្លេស​ នៅ​ថ្ងៃ​ទី​ ១២​ ខែធ្នូ​ ឆ្នាំ​២០២១​។​ កិច្ចប្រជុំ​បាន​គូសបញ្ជាក់​អំពី​តម្រូវការ​ដើម្បី​ជំរុញ​អោយ​កាន់​ខ្លាំង​ថែម​ទៀត​នូវ​ចំណងទាក់ទង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​ និង​ក្រុម​ប្រទេស​ G7​ សម្រាប់​ផល​ប្រ​យោ​ជ​ន៏​ទៅ​វិញ​ទៅ​មក​របស់​ប្រជាជន​សម្រាប់​សន្តិភាព​ និង​វិបុលភាព​រូ​ម​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf