បច្ចុប្បន្នភាព​អំពី​វីរុស​កូ​វី​ដ​-១៩​ បំប្លែង​ថ្មី​ឈ្មោះ​ អូ​មី​ក្រុង​ (Omicron)

នៅ​ថ្ងៃ​ទី​ ០៩​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​រួម​គ្នា​រវាង​ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ ស្តី​ពី​បច្ចុប្បន្នភាព​អំពី​វីរុស​កូ​វី​ដ​-១៩​ បំប្លែង​ថ្មី​ឈ្មោះ​ អូ​មី​ក្រុង​ (Omicron)​។​

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​អនុវត្តន៍​វិធានការ​ ៣​ ការពារ​ និង​ ៣​ កុំ​ បូក​នឹង​ការ​ចាក់​វ៉ាក់សាំង​ កូ​វី​ដ​-១៩​ គឺជា​ចំណុច​គ​ន្លឺះ​ដែល​មាន​ប្រសិទ្ធភាព​ ហើយ​នៅ​តែ​ជា​ការ​ការពារ​ដ៏​រឹង​មាំ​បំផុត​របស់​យើង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ រួម​ទាំង​ដែល​តា​ និង​អូ​មី​ក្រុង​ (Delta​ and​ Omicron)​ ផង​ដែរ​ និង​ការពារ​ជន​ដែល​ងាយ​រង​គ្រោះ​ ប្រសិនបើ​អនុវត្ត​បាន​ត្រឹមត្រូវ​ និង​ទៀងទាត់​នូវ​វិធានការ​ទាំងនេះ​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf