ការពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២២
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២២។
ម្ចាស់ ឬនាយករោងចក្រ សហគ្រាសមួយចំនួននៅមានភាពយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២២ ដូចនេះក្រសួងពន្យាពេលសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២២ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២២។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ