រដ្ឋាភិបាល

សេចក្តីប្រកាសព័ត៌មានរួម៖ កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្ដីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី​​​កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ ...

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ឈ្លានពាន​យោធា​ខុសច្បាប់​របស់​ប្រទេស​ថៃ​ លើ​ការ​រៀនសូត្រ​របស់​កុមារ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ដោយសារ​ការ​ឈ្លានពាន​យោធា​ខុសច្បាប់​របស់​ប្រទេស​ថៃ​ សាលារៀន​សរុប​ ៥១៤​ កន្លែង​ បាន​បិទទ្វារ​ គិត​ត្រឹម​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​៖​ ការ​បន្ត​ការ​ឈ្លានពាន​របស់​កងកម្លាំង​យោធា​ថៃ​មក​លើ​កម្ពុជា​ គឺជា​ការ​បំផ្លាញ​សន្តិភាព​ និង​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​

​នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​អមនុស្សធម៌​ ព្រៃផ្សៃ​ គ្មាន​ច្បាប់ទម្លាប់​ និង​ជា​ឧក្រិដ្ឋកម្ម​ ដែល​កង​កម្លាំងយោធា​ថៃ​បាន​ប្រព្រឹត្ត​មក​លើ​បូរណភាព ...

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ជា​បណ្តោះអាសន្ន​ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តពោធិ៍សាត់​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ត្រូវ​ ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ជា​បណ្ដោះអាសន្ន​ ចាប់ពី​ម៉ោង​ ៥:៣៦​ នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ ...

មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តពោធិ៍សាត់

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ជា​បណ្តោះអាសន្ន​សម្រាប់​គ្រឹះស្ថានសិក្សា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តព្រះវិហារ​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ គ្រឹះស្ថានសិក្សា​ទាំងអស់​ដែល​ស្ថិត​នៅ​ជាប់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងស្រុក​ជាំ​ក្សាន្ត​ នៃ​ខេត្តព្រះវិហារ​ ត្រូវ​ ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ជា​បណ្ដោះអាសន្ន​ ចាប់ពី​ម៉ោង ...

មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តព្រះវិហារ​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាជំរុញការជួញដូរមូលបត្រលើកទី៣ ស្តីពី “ការសន្សំមូលបត្រ”

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥​ និយ័តករមូលបត្រកម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដីពី សិក្ខាសាលាជំរុញការជួញដូរមូលបត្រលើកទី៣ ស្តីពី «ការសន្សំមូលបត្រ»។​ គោលបំណងនៃសិក្ខាសាលានេះ គឺការអនុវត្តការជួញដូរជាក់ស្តែងក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈកម្មវិធី CSX Trade និងការប្រែក្លាយចំណេះដែលទទួលបានក្នុងសិក្ខាសាលានេះទៅជាឧបករណ៍សម្រាប់ការរៀបចំយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួននាពេលអនាគត។ ...

និយ័តករមូលបត្រកម្ពុជា

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការ​ណ៌​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ថ្កោលទោស​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ​មក​លើ​ប្រាសាទព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ​

នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់ប្រហារ​ដោយ​អាវុធ​ជា​ថ្មីៗ​ម្តងទៀត​របស់​យោធា​ថៃ​ ដែល​បាន​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ វេលា​ម៉ោង​ប្រមាណ​ ៥:០០​ នាទី​ នៅ ...

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ ជា​បណ្តោះអាសន្ន​ ក្នុង​ខេត្តឧត្តរមានជ័យ​

​នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តឧត្តរមានជ័យ​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​ ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ជា​បណ្ដោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ ...

មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តឧត្តរមានជ័យ​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្តីពី​ ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះមានគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ ...

ក្រុមប្រឹក្សាជាតិគាំពារសង្គម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​២២​ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​

​នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​ ២២​ នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ហាមប្រាម ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​លើ​សំណើសុំ​ក្រោម​មាត្រា​៨​ នៃ​អនុសញ្ញា​អូ​តា​វ៉ា​ កិច្ចប្រជុំ​លើក​ទី​២២​ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​កិច្ចប្រជុំ​លើក​ទី​២២​ របស់​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ ដោយ​ថ្កោលទោស​ការ​វាយប្រហារ​យោធា​របស់​ប្រទេស​ថៃ​មក​លើ​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​លើ​ហេតុការណ៍​មីន ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន

ទាញយក៖ pdf

សេចក្តីជូនដំណឹង​សម្រាប់​សាធារណជន​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​ ឱ្យមក​បង្ហាញ​អត្តសញ្ញាណ​

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​អញ្ជើញ​សាធារណជន​ដែល​អះអាង​ថា​ជា​ម្ចាស់បំណុល​មិន​ទាន់​ទទួល​បានការ​ទូទាត់​ពី​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​ (HUIONE​ PAY​ PLC.)​ ដែល​ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ​២០២៤ ...

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ហ្វេ​ស​បុក​ផេ​ក​ឈ្មោះ​ Horn​ News​ នា​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ “Horn​ News”​ អំពី​ការ​ឈូស​ឆាយដី​ក្នុងស្រុក​ប្រាសាទ​សំបូរ​។​ មន្ទីរ ...

មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​បញ្ចប់​ការ​ជម្រះបញ្ជី​របស់​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​

​នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រុមហ៊ុន​ រី​ច​ន៍​ &​ ផាត​នើ​រ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​អំពី​ការ​បញ្ចប់​កិច្ចការ​ជម្រះបញ្ជី​តាម​នីតិវិធី​ផ្លូវច្បាប់​សម្រាប់​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ហួយ​វ័ន​ ផេ​ ម​.​ក​ (HUIONE​ PAY ...

ក្រុមហ៊ុន​ រី​ច​ន៍​ &​ ផាត​នើ​រ​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​ ស្តី​ពី​​ កិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២១ នឹងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤

នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២៥  ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់នៃ រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤។​ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​ស្តី​ពី​ស្ថានភាព​យោធិន​ខ្មែរ​១៨​ រូប​ដែល​ប្រទេស​ថៃ​បន្ត​ឃុំខ្លួន​

​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ស្តី​ពី​ស្ថានភាព​យោធិន​ខ្មែរ​ចំនួន​ ១៨​ រូប​ ដែល​ប្រទេស​ថៃ​បាន​បន្ត​ឃុំខ្លួន​ដោយ​ខុសច្បាប់​ អស់​រយៈពេល​ ១២៧​ ថ្ងៃ​ ចាប់តាំងពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៥​។​ រាជរដ្ឋាភិបាល ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដកហូត​អាជ្ញាប័ណ្ណ​ និង​ការ​បញ្ចប់​ការ​ជម្រះបញ្ជី​របស់​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​

​នៅ​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ហួយ​វ័ន​ ផេ​ ម​.​ក​ (HUIONE​ PAY​ PLC.)​ ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​តាំងពី​ខែកញ្ញា​ ឆ្នាំ​២០២៤​ និង​បាន​បញ្ចប់​ដំណើរការ​ជម្រះបញ្ជី​រំលាយ ...

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥  ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦។រាជរដ្ឋាភិបាល បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុង ពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ជំនួបពិភាក្សាការងារ​ រវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ

នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២៥  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី​ ជំនួបពិភាក្សាការងារ​ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman) នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ។ជាមួយគ្នានេះ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជាគោលនយោបាយពន្ធគយបដិការ និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមន បានឯកភាពជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើវិស័យគន្លឹះបន្ថែមទៀត។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី ៥

នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៥  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិលើកទី៥។ ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្ល សមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាល ក្រុង ស្រុក(ថ្មី) ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ ដែលគោលការណ៍ណែនាំថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្ត្រមួយដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ សៀវភៅ​ម្ហូប​ "​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​"​ ទទួល​បាន​ជ័យ​លា​ភី​ "Best​ of​ the​ Best​ -​ Cambodia"

​សៀវភៅ​ម្ហូប​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​“​ និង​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​ ភាគ​២“​ ដែល​រៀបរៀង​ និង​ចងក្រង​ដោយ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ទទួល​ជ័យ​លា​ភី​ “Best​ of​ the​ Best​ -​ Cambodia”​ ពី​ Gourmand​ Awards​ Best​ of​ the​ Best​ ១៩៩៥-២០២៥ ...

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ព័ត៌មាន៖ អ្នករាយការណ៍ពិសេសត្រូវបានជំរុញឱ្យចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី ការជំរុញឱ្យអ្នករាយការណ៍ពិសេសចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សូមកោតសរសើរចំពោះសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាបិន។ ទោះជាយ៉ាងណា ស្ថាន បេសកកម្មកត់សម្គាល់ឃើញថា សេចក្ដីប្រកាសព័ត៌មាននេះពុំបានផ្ដោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃនៅតាមបណ្ដោយព្រំដែនឡើយ។ ...

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា។​ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម វីនស្តុន ភីធឺរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែងនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yyPfU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!