កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធគម្រោងសម្បទានដីសង្គមកិច្ច
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារអូឌីស៊ីបានធ្វើបទបង្ហាញពីសំណុំទិន្នន័យព្រាង និងទំព័រផែនទីស្តីពី សម្បទានដីសង្គមកិច្ចរបស់អូឌីស៊ី នៅក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី គម្រោងសម្បទានដីសង្គមកិច្ច ដែលបានធ្វើឡើងនៅស្នាក់ការផ្ទាល់របស់អូឌីស៊ី។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
(១) ដើម្បីប្រឹក្សាយោបល់ជាមួយនឹងដៃគូពាក់ព័ន្ធនានាសម្រាប់ការផ្តល់ជាមតិយោបល់លើការរចនាទំព័រសម្បទានដីសង្គមកិច្ច និងភាពងាយស្រួលរបស់វា សម្រាប់ការបង្ហាញទិន្នន័យទៅជារូបភាពមើលឃើញបានប្រសើរឡើង។
(២) ដើម្បីចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី សម្បទានសង្គមកិច្ច ក៏ដូចជាព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍ។

ក្រុមការងារនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍកំពុងបង្ហាញអំពីសម្បទានដីសង្គមកិច្ចដល់ដៃគូពាក់ព័ន្ធ។

បទបង្ហាញអំពីសម្បទានដីសង្គមកិច្ច