​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ធ្វើ​បទ​បង្ហាញ​ពី​សំណុំ​ទិន្នន័យ​ព្រាង​ និង​ទំព័រ​ផែនទី​ស្តី​ពី​ សម្បទាន​ដី​សង្គមកិច្ច​របស់​អូ​ឌី​ស៊ី​ នៅ​ក្នុង​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ គម្រោង​សម្បទាន​ដី​សង្គមកិច្ច​ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​ផ្ទាល់​របស់​អូ​ឌី​ស៊ី​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​៖

(១)​ ដើម្បី​ប្រឹក្សា​យោបល់​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​នានា​សម្រាប់​ការ​ផ្តល់​ជា​មតិយោបល់​លើ​ការ​រចនា​ទំព័រ​សម្បទាន​ដី​សង្គមកិច្ច​ និង​ភាព​ងាយស្រួល​របស់​វា​ សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ទៅ​ជា​រូបភាព​មើលឃើញ​បាន​ប្រសើរ​ឡើង​។​

(២)​ ដើម្បី​ចែករំលែក​ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ស្តី​ពី​ សម្បទាន​សង្គមកិច្ច​ ក៏​ដូច​ជា​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​។​

​ក្រុមការងារ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កំពុង​បង្ហាញ​អំពី​សម្បទាន​ដី​សង្គមកិច្ច​ដល់​ដៃគូ​ពាក់ព័ន្ធ​។​

​ក្រុមការងារ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កំពុង​បង្ហាញ​អំពី​សម្បទាន​ដី​សង្គមកិច្ច​ដល់​ដៃគូ​ពាក់ព័ន្ធ​។​

បទ​បង្ហាញ​អំពី​សម្បទាន​ដី​សង្គមកិច្ច

បទ​បង្ហាញ​អំពី​សម្បទាន​ដី​សង្គមកិច្ច