ព័ត៌មាន
សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
ទឹកប្រាក់មិនបានបង់ថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ កើនឡើងដល់ជិត ២០ លានដុល្លារ
ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...
នៀម ឆេង
http://bit.ly/2cCQBsW
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw
ធ្វើផ្លូវមួយខ្សែកាត់បឹងកក់ដើម្បីបញ្ចៀសការកកស្ទះ
សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវមួយខ្សែពីតំបន់បឹងកក់ពុះកាត់របងវិហារឥស្លាមដែលកំពុងមានភាពចម្រូងចម្រាស់ទៅកាន់មហាវិថីព្រះមុនីវង្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការលិចទឹកនៅតំបន់នោះ។ តាំងពីឆ្នាំ២០១២ សាលារាជធានី ធ្លាប់លើកឡើងពីគម្រោងធ្វើផ្លូវពុះកាត់របងវិហារឥស្លាមអាល់សាកាល់ភ្នំពេញ ក្នុងតំបន់បឹងកក់ នេះ ដោយអះអាងថា មានការឯកភាពពីអ្នកកាន់កាប់ដីវិហារនេះរួចហើយ មានលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងលោក វ៉ាន់ ម៉ាត់ ប្រធានសមាគមខ្មែរឥស្លាមកម្ពុជា។ ប៉ុន្តែសាសនិកឥស្លាម និងនិស្សិតមូស្លីមកម្ពុជា មួយចំនួន បានជំទាស់នឹងគម្រោងធ្វើផ្លូវនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនារបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់ ហើយវិហារចាំបាច់ត្រូវជាកន្លែងស្ងប់ស្ងាត់។ ...
ប៉ិច សុធារី
http://bit.ly/2bU96bJ
ស្ពានជ្រោយចង្វារនឹងត្រូវបិទរយៈពេល២ឆ្នាំដើម្បីជួសជុល
សាលារាជធានីភ្នំពេញនឹងបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ)មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពានប្រមាណជាងពីរឆ្នាំដើម្បីអនុញ្ញាតឲ្យអ្នកជំនាញការមកពីប្រទេសជប៉ុនជួសជុលឡើងវិញក្រោយពីបានរកឃើញថា ស្ពាននេះទ្រុឌទ្រោមខ្លាំងផ្នែកកំណល់នៃទម្រស្ពាន។ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ថា ស្ពាននេះនឹងចាប់ផ្តើមជួសជុលនៅដើមឆ្នាំ២០១៧ ដោយប្រើប្រាស់ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ លោកថា៖ «យើងនឹងបិទរយៈពេល២២ខែ សម្រាប់ធ្វើការជួសជុលស្ពាន ដោយចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០១៧»។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMPn0d
កិច្ចសន្យារវាងក្រុមហ៊ុនស៊ីនទ្រីនិងរដ្ឋាភិបាលត្រូវបានពន្យាពេល
បន្ទាប់ពីមានការរិះគន់ពីសាធារណៈជននិងគម្រាមពីរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំក្នុងការលុបកិច្ចសន្យា ក្រុមហ៊ុនប្រមូលសម្រាប់តែមួយគត់ប្រចាំនៅទីក្រុងភ្នំពេញ ហាក់ដូចជាបានចាប់ផ្តើមដោះស្រាយបញ្ហានេះហើយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/cintri-rewarded-contract-extensions
សាលារាជធានីភ្នំពេញ គ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្ត
សាលារាជធានីភ្នំពេញគ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្តនិងទៅដល់ប្រទេសជិតខាងដើម្បីធ្វើឲ្យតម្លៃធ្វើដំណើរថេរសម្រាប់ប្រជាជន។ លោក អ៊ាន សុខឃីម ទេសា ភិបាលនៃអាជ្ញាធររថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលាទីក្រុងបានពិភាក្សាលើការពង្រីកគម្រោងសេវាកម្មរថយន្តក្រុងទៅតាមបណ្តាខេត្ត។ ...
ជា វណ្ណៈ
http://bit.ly/29QchBM
ដំឡើងស្លាកសញ្ញាចរាចរណ៍ក្នុងក្រុងបន្ថែម ដើម្បីបន្ថយគ្រោះថ្នាក់
សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ ...
មុំ គន្ធា
http://bit.ly/29g7Az6
ចំពេលមានការរារាំង យុទ្ធនាការធ្វើក្បួនដង្ហែនៅថ្ងៃទិវាពលកម្មអន្តរជាតិត្រូវបានរៀបចំឡើង
សហជីពជាអ្នករៀបចំក្បួនដង្ហែរក្នុងថ្ងៃទិវាពលកម្មអន្តរជាតិបានឱ្យដឹងថា ពួកគេនឹងបន្តជាមួយគម្រោងនេះ បើទោះបីជា សាលាក្រុងភ្នំពេញបានបដិសេធសំណើរសុំធ្វើក្បួនដង្ហែរខ្នាតធំចំនួនពីររបស់ពួកគេកាលពីថ្ងៃអាទិត្យក៏ដោយ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/labor-day-marches-planned-despite-ban-from-city-hall-111969/
សាលាក្រុងគ្រោងនឹងផ្តល់ដីចំនួន២៨០ហិចតាសម្រាប់គម្រោងសាងសង់
សាលាក្រុងគ្រោងនឹងយកដីធ្លីចំនួន២៨០ហិចតាដែលជាដីរដ្ឋសម្រាប់ផ្តល់ដល់ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) សម្រាប់គម្រោងជាទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ក្នុងសង្កាត់ជ្រោយចង្វារនៃរាជធានីភ្នំពេញ បើយោងតាមពាក្យសម្តីរបស់មន្ត្រីបានឱ្យ ដឹងកាលពីថ្ងៃព្រហស្បតិ៍។ ...
តុលាការចាប់ផ្តើមដោះស្រាយបណ្តឹងសាទុក្ខរបស់សកម្មជនសិទ្ធិដីធ្លី១៣នាក់
សកម្មជនសិទ្ធិដីធ្លី១៣នាក់មកពីតំបន់បឹងកក់ បានបង្ហាញខ្លួនកាល ...
សាលាក្រុងភ្នំពេញនឹងផ្លាស់ប្តូរក្រុមហ៊ុនប្រមូលថ្លៃឈ្នួលក្នុងផ្សារ
សាលាក្រុងភ្នំពេញគ្រងនឹងផ្លាស់ប្តូរក្រុមហ៊ុនដែលទទួលបន្ទុកក្នុង ការប្រមូលថ្លៃសំចតនិងថ្លៃឈ្នួលហាងលក់ទំនិញពីផ្សារនាៗក្នុង រាជធានីភ្នំពេញ នេះបើយោងតាមលិខិតមួយ ដែលបាន ចេញផ្សាយតាមបណ្តាញសង្គមពីទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/city-hall-pulls-plug-market-fee-collector
ពលរដ្ឋភូមិទ្រា៤រងផលប៉ះពាល់ពីទឹកស្អុយលិចផ្ទះទាមទារសំណងពីក្រុមហ៊ុនចាក់ដីលុបបឹង
ប្រជាពលរដ្ឋ ៤គ្រួសាររស់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាមទារឲ្យអាជ្ញាធរជួយដោះស្រាយប្រាក់សំណង ដែលក្រុមហ៊ុនឯកជនចាក់ដីលុបបឹងក្រពើ បណ្ដាលឲ្យទឹកស្អុយ និងភក់លិចចូលផ្ទះ បាក់បែកខូចខាតផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់។ ...
សិរីមុនី
http://www.rfa.org/khmer/news/land/villager-demands-compensate-02072016033412.html
ប្រជាជនតវ៉ាប្រឆាំងនឹងការសាងសង់ផ្លូវក្នុងទីក្រុងរណប
ប្រជាជនប្រមាណដប់នាក់មកពីសហគមន៍កៀនឃ្លាំងបានដុតកង់ឡាននៅ ក្នុងការបាតុកម្មមួយដែលជាគម្រោងអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ នៅជិតផ្លូវជាតិលេខ ៦ ដែលមាន សហគមន៍ជាច្រើនកំពុងរស់នៅ បន្ទាប់ពីឡានត្រាក់ទ័រចាប់ផ្តើមឈូស ...
Pav Suy
http://www.khmertimeskh.com/news/20543/residents-protest-satellite-city-road-construction/
សាលារាជធានីគ្រោងនឹងកសាងកន្លែងចាក់សម្រាមថ្មីចំនួនពីរ
សាលារាជធានីភ្នំពេញនឹងសាងសង់កន្លែងចាក់សម្រាមថ្មីចំនួនពីរ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរដែលកាន់តែយ៉ាប់យឺនឡើង ដោយតម្រូវការក្នុងការដឹកជញ្ជូនសម្រាមទាំងអស់ក្នុងទីក្រុងទៅកាន់កន្លែងចាក់សម្រាមតែមួយគត់ក្នុងខណ្ឌដង្កោ នេះបើយោង ...
គុច ណារ៉េន
https://www.cambodiadaily.com/news/city-hall-plans-to-build-two-new-dump%E2%80%88sites-103581/
ក្រសួងគម្រាមពីសកម្មភាពប្រឆាំងនឹងការសាងសង់ខុសច្បាប់
កាលពីថ្ងៃម្សិលមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការធ្លាក់ចុះនៃសំណង់ខុសច្បាប់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានគម្រាមថានឹងចាត់វិធានការផ្លូវច្បាប់តឹងរឹងប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនសាងសង់ណាមួយដែលធ្វើប្រតិបត្តិការ ដោយពុំមានការអនុញ្ញាត្តិនៅក្នុងទីក្រុង ...
Pav Suy
http://www.khmertimeskh.com/news/18711/ministry-threatens-action-against-illegal-construction/
ប្រជាជនដែលត្រូវបានជម្លៀសចេញពីបុរីកីឡាបានកោះហៅការបំភ្លឺពីរដ្ឋាភិបាល
សមាជិកប្រមាណ៣០នាក់ នៃសហគមន៍បុរីកីឡាដែលត្រូវបានតម្រូវឱ្យធ្វើការផ្លាស់ទីលំនៅ បានប្រមូលផ្តុំគ្នានៅមុខ សាលារាជធានីភ្នំពេញនៅថ្ងៃសុក្រ ក្នុងការស្វែងរកសេចក្តីបំភ្លឺអំពីសំណងទៅកាន់ពួកគេ នៅចំពេលមានពាក្យបណ្តឹងដែលថា ...
ឃួន ណារិម
https://www.cambodiadaily.com/news/borei-keila-evictees-call-for-govt-clarification-102882/
អ្នកស្រុកផ្ទុះកំហឹងជុំវិញការបាក់រលំជញ្ជាំងប្រឡាយ
អ្នកស្រុកដែលរស់នៅជាប់នឹងប្រឡាយលូក្នុងឃុំចោមចៅ មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេបន្ទាប់ពីជញ្ជាំងប្រឡាយត្រូវបានបាក់ទន្ទឹមនឹងមានការដ្ឋានសាងសង់នៅក្បែរនោះ។ ...
Chea Takihiro
http://www.khmertimeskh.com/news/18259/residents-angry-over-canal-wall-collapse/
នាយករដ្ឋមន្ត្រីព្រមាន ‘មន្ត្រីខិលខូច’ ពាក់ព័ន្ធការរំលោភច្បាប់សាងសង់
ប៉ុន្មានថ្ងៃបន្ទាប់ពីសាលារាជធានីចេញបទបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលកាស៊ីណូ បញ្ឈប់ការពង្រីក សំណង់របស់ខ្លួនព្រោះវាកំពុងធ្វើឲ្យខូច សោភណភាពរាជធានីភ្នំពេញ កាល ពីម្សិលមិញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន “មន្ត្រីខិលខូច” ឲ្យឈប់បណ្តោយ ឲ្យគម្រោងសាងសង់ នានាធ្វើឲ្យខូចសោភ័ណភាពប្រទេសតទៅទៀត។ ...
សកម្មជនចាប់ផ្តើមបាតុកម្មប្រឆាំងនឹងការបណ្តេញចេញជារៀងរាល់ថ្ងៃ
កាលពីថ្ងៃចន្ទ សកម្មជនប្តូរផ្តាច់រាប់សិបនាក់ដែលត្រូវបានបណេ្តញចេញពីសហគមន៏បឹងកក់ បុរីកីឡានិងសហគមន៍អេសអូអេសបានប្រកាសថា ពួកគេនឹងចាប់ផ្តើមយុទ្ធនាការនៃបាតុកម្មជារៀងរាល់ថ្ងៃដែលមានរយៈពេលមួយខែនៅ ...
សេក ឧត្តម
https://www.cambodiadaily.com/news/activists-to-begin-daily-anti-eviction-protests-98385/
ក្រុមគ្រួសារ មិត្តភក្តិ និងក្រុមអ្នកគាំទ្រហែក្បួនដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា
កាលពី១០ឆ្នាំមុនគឺនៅថ្ងៃទី២២ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ បានដើរទៅអានកាសែតនៅតូបលក់កាសែតមួយនៅជិតវត្តលង្កា ហើយកាសែតដែលគាត់អាននៅថ្ងៃ ...
ឃី សុវុឌ្ឍី និង Denise Hruby
http://www.cambodiadailykhmer.com/latest/9738/
អង្គការមិនមែនរដ្ឋាភិបាលបន្តដាក់ញត្តិទាមទារឲ្យដោះលែងអ្នកតវ៉ា២៣នាក់ដែលកំពុងជាប់ឃុំ
បន្ទាប់ពីការចាប់ខ្លួនសកម្មជន១១នាក់កាលពីថ្ងៃអង្គារ ខណៈដែលពួកគេព្យាយាមយកញត្តិទៅដាក់ជូនស្ថានទូតអាមេរិក និងស្ថានទូតបារាំង ស្វះស្វែងឲ្យមានការដោះលែងអ្នកតវ៉ាទាំង២៣នាក់ដែលត្រូវបានឃុំខ្លួននោះ ...
អូន ភាព និង ម៉ិច ដារ៉ា
http://www.cambodiadaily.com/news/after-arrests-ngos-continue-petitioning-to-free-the-23-50966/
Levi Strauss Pulls Out From Embattled SL Garment Factory
A Singaporean-owned garment factory whose workers have been on strike since early August is no longer producing clothes for American denim giant Levi Strauss, a brand representative and a factory worker said Monday. The workers of SL Garment Factory in Meanchey district—which still makes clothes for ...
Aun Pheap and Dene-Hern Chen
http://www.cambodiadaily.com/news/levi-strauss-pulls-out-from-embattled-sl-garment-factory-44015/