អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបន្ថែមទិន្នន័យថ្មីអំពីតំបន់ការពារទេសភាពប្រាសាទបាកាន និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបន្ថែមទិន្នន័យថ្មីអំពីតំបន់ការពារទេសភាពប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកទៅក្នុងទំព័រព័ត៌មានទិន្នន័យ “តំបន់ការពារធម្មជាតិ” ដែលធ្វើឱ្យទិន្នន័យទាំងអស់កើនដល់ចំនួន ៥៨កន្លែង។ តាមរយៈការចេញផ្សាយជាមួយនឹងសេចក្តីយោងទូលំទូលាយ អ្នកអាចចូលទៅដំណើរការបានទាំងជាភាសាខ្មែរ និងភាសាអង់គេ្លស។ ជាមួួយគ្នានឹងទំព័រផែនទីរបស់យើង ទិន្នន័យនេះនឹងផ្តល់ព័ត៌មានចុងក្រោយបំផុតនៃតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើទិន្នន័យក្លាយជារូបភាពមើលឃើញ។
- សូមចុចនៅទីនេះ ដើម្បីចូលទៅកាន់ទំព័រព័ត៌មានទិន្នន័យ តំបន់ការពារធម្មជាតិ។
- សូមចុចនៅទីនេះ ដើម្បីចូលទៅកាន់ទំព័រព័ត៌មានទិន្នន័យលម្អិតអំពីតំបន់ការពារទេសភាពប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
- សូមចុចនៅទីនេះ ដើម្បីចូលទៅកាន់ទំព័រព័ត៌មានទិន្នន័យលម្អិតអំពីដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន នៃខេត្តព្រះវិហារ និងស្រុកជីក្រែង នៃខេត្តសៀមរាប។
- សូមចុចនៅទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីរបស់អូឌីស៊ី។