អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី “ដានអគារក្នុងរាជធានីភ្នំពេញ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យអំពី “ដានអគារក្នុងរាជធានីភ្នំពេញ”។ សំណុំទិន្នន័យនេះមានផ្ទុកនូវព័ត៌មានអំពី ដានអគារក្នុងរាជធានីភ្នំពេញ ដែលទិន្នន័យដានអគារនេះមានអត្ថប្រយោជន៍សម្រាប់កម្មវិធីសំខាន់ៗជាច្រើន ចាប់ពីការប៉ាន់ប្រមាណចំនួនប្រជាជន ការធ្វើផែនការទីក្រុង និងការឆ្លើយតបផ្នែកមនុស្សធម៌ រហូតដល់វិទ្យាសាស្ត្របរិស្ថាន និងអាកាសធាតុ។ សំណុំទិន្នន័យបើកចំហទ្រង់ទ្រាយធំនេះមានគ្រោងនៃអគារដែលបានមកពីរូបភាពផ្កាយរណបដែលមានគុណភាពបង្ហាញខ្ពស់ ដើម្បីគាំទ្រដល់ប្រភេទនៃការប្រើប្រាស់ទាំងនេះ។ គម្រោងនេះមានមូលដ្ឋាននៅប្រទេសហ្គាណា ដោយផ្តោតលើទ្វីបអាហ្រ្វិក និងព័ត៌មានថ្មីៗអំពីអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាមេរិកឡាទីន និងការាបៀន។ សំណុំទិន្នន័យនេះត្រូវបានទាញយកក្នុងដែននៃប្រទេសកម្ពុជា បន្ទាប់មកបានកាត់តាមព្រំដែននៃរាជធានីភ្នំពេញ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ដានអគារក្នុងរាជធានីភ្នំពេញ»។