អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”
អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយសំណុំទិន្នន័យថ្មីស្តីពី “ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”។ សំណុំទិន្នន័យនេះផ្ទុកនូវព័ត៌មានទូទៅស្តីពីជំរឿនសេដ្ឋកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ ២០២២ ព្រមទាំងតួលេខជាច្រើនទៀត។ គោលបំណងនៃជំរឿនសេដ្ឋកិច្ចនេះ ដើម្បីចងក្រងស្ថិតិជាមូលដ្ឋានគ្រឹះស្តីពីសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានជំរឿនសេដ្ឋកិច្ច គឺមានសារៈប្រយោជន៍ជាច្រើនចំពោះភាគីពាក់ព័ន្ធដែលរួមមានដូចជា៖ អ្នករៀបចំធ្វើគោលនយោបាយ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍនានា។ ទិន្នន័យនៃជំរឿនសេដ្ឋកិច្ចនេះក៏ជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការគណនា ប៉ាន់ស្មានផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅប្រទេសកម្ពុជា ផងដែរ។ សំណុំទិន្នន័យនេះត្រូវបានដកស្រង់ចេញពីតារាងចំនួន៥៣ នៃសៀវភៅជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលមានមាតិកាសំខាន់៤ផ្នែករួមមាន៖ តារាងទិន្នន័យអំពីចំនួនអង្គភាពសេដ្ឋកិច្ច តារាងទិន្នន័យអំពីអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ច, តារាងទិន្នន័យអំពីចំណូល ចំណាយ ប្រាក់ចំណេញ និងខាត ប្រចាំឆ្នាំ និង តារាងទិន្នន័យអំពីករណីផលប៉ះពាល់ពីជំងឺកូវីដ-១៩។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២»។