អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពបន្ថែមទៅលើសំណុំទិន្នន័យស្តីអំពី ”ស្ថិតិអប់រំសាធារណៈ (២០១៥-២០២២)”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពបន្ថែមទៅលើសំណុំទិន្នន័យស្តីអំពី “ស្ថិតិអប់រំសាធារណៈ (២០១៥-២០២២)” ដោយបន្ថែមនូវស្រទាប់ទិន្នន័យផែនទីស្ថិតិអប់រំសាធារណៈ (២០២១-២០២២) និង ស្ថិតិអប់រំសាធារណៈ (២០១៩-២០២០)។ សំណុំទិន្នន័យនេះមានផ្ទុកនូវស្ថិតិនៃការអប់រំសាធារណៈ នៅតាមខេត្តនីមួយៗនៃប្រទេសកម្ពុជា ដែលនៅលើផែនទីមានបង្ហាញនូវចំនួនសិស្សសរុបដែលបានចុះឈ្មោះចូលរៀន។ លើសពីនេះទៀត វាមានផ្ទុកព័ត៌មានពាក់ព័ន្ធផ្សេងទៀត ដូចជាចំនួនសាលារៀន ចំនួនថ្នាក់រៀន និងចំនួនគ្រូបង្រៀន។ល។ ទិន្នន័យនេះ ត្រូវបានទាញចេញមកពីសៀវភៅ “ស្ថិតិនិងសូចនាករអប់រំ ២០១៥-២០២២ ដែលចេញផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ស្ថិតិអប់រំសាធារណៈ (២០១៥-២០២២)”។