អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា” ដោយបន្ថែមទិន្នន័យផែនទីចំនួន០១របស់តំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ៊្វូ ស្វាយរៀង ក្នុងខេត្តស្វាយរៀង។ សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៥៧ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៤ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

=>សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា”។