អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពស្រទាប់ទិន្នន័យផែនទីរបស់សំណុំទិន្នន័យអំពី “បណ្តាញផ្លូវនិងផ្លូវដែកនៅកម្ពុជា (២០១២ & ២០២៤)”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពស្រទាប់ទិន្នន័យផែនទីរបស់សំណុំទិន្នន័យអំពី “បណ្តាញផ្លូវនិងផ្លូវដែកនៅកម្ពុជា (២០១២ & ២០២៤)”។ សំណុំទិន្នន័យបណ្តាញផ្លូវត្រូវបានបង្កើតឡើងដោយ Open Street Map។ ក្រុមការងារផែនទីនិងទិន្នន័យបានទាញយកទិន្នន័យនេះក្នុងទំរង់ជាវ៊ិចទ័រ។ លើសពីនេះទៅទៀត ទិន្នន័យពហុខ្សែរកាច់ទំរង់ជាវ៉ិចទ័រ នៃបណ្តាញផ្លូវដែកនៅកម្ពុជា ដែលបានពីអង្គការសង្រ្គោះសត្វព្រៃកម្ពុជា (SCW) វាបង្ហាញពីស្ថានភាពនៃបណ្តាញផ្លូវដែកដូចជាផ្លូវដែលមានស្រាប់, ផ្លូវថ្មីដែលមានគ្រោងទុក។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “បណ្តាញផ្លូវនិងផ្លូវដែកនៅកម្ពុជា (២០១២ & ២០២៤)”