អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយទិន្នន័យសំណុំទិន្នន័យអំពីទីតាំងនៃករណីស្លាប់ និងរបួសដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) និងគ្រាប់មីន (២០០៥-២០១៣)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)បានចេញផ្សាយសំណុំទិន្នន័យអំពីទីតាំងនៃករណីស្លាប់ និងរបួសដែលបណ្តាលមកពីសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) និងគ្រាប់មីន ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣ នៅទូទាំងប្រទេសកម្ពុជា នៅលើបណ្តាញ ជាខេមរភាសា និងភាសាអង់គេ្លស។ ជាមួយគ្នានឹងទំព័រផែនទី យើងនឹងផ្តល់ព័ត៌មានអំពីចំនួនជនរងគ្រោះ (របួស, ដាច់អវៈយវៈ ឬស្លាប់) និងប្រភេទនៃការផ្ទុះផងដែរ។