អូឌីស៊ីបានចេញផ្សាយសំណុំទិន្នន័យអំពីការអង្កេតជាមូលដ្ឋានស្តីពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ERW (២០០៩-២០១៤)

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)បានចេញផ្សាយសំណុំទិន្នន័យអំពីការអង្កេតជាមូលដ្ឋានស្តីពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ERW (២០០៩-២០១៤) នៅលើបណ្តាញ ជាខេមរភាសា និងភាសាអង់គេ្លស។ ជាមួយគ្នានឹងទំព័រផែនទី យើងនឹងផ្តល់​ព័ត៌មាន​លម្អិត​អំពីទីតាំងតំបន់រងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) និងគ្រាប់មីន ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤ នៅ​ប្រទេស​កម្ពុជា​។ ទិន្នន័យនេះក៏បានរួមបញ្ជូលពីកម្រិតភាពភ័យខ្លាច ចម្ងាយប្រហាក់ប្រហែលទៅកាន់តំបន់ទាំងនោះ និងការចាត់ចំណាត់ថ្នាក់តំបន់ដែលមានមីនស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីនទាំងនោះ។​
 
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពីការអង្កេតជាមូលដ្ឋានស្តីពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ERW (២០០៩-២០១៤)។ 
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទី។