អូឌីស៊ី​ចេញ​ផ្សាយ​​ទំព័រ​​ថ្មី​អំពីឯកសារកិច្ចព្រមព្រៀងនានានៅកម្ពុជា

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ បាន​បោះផ្សាយ​ទំព័រ​ថ្មី​មួយ​ឈ្មោះ​ “​កិច្ចព្រមព្រៀង​”​ ដែល​ជា​ផ្នែក​មួយ​នៃ​ទំព័រ​ “​ច្បាប់​ គោលនយោបាយ​ និង​កិច្ចព្រមព្រៀង​”​។​ ទំព័រ​ស្តី​ពី​កិច្ចព្រមព្រៀង​នេះ​ មាន​ផ្ទុក​ទៅ​ដោយ​ប្រភេទ​ឯក​ច្បាប់​ក្រោម​ទម្រង់​ជា​ កិច្ចសន្យា​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ និង​ អាជ្ញាប័ណ្ណ​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​ ឬ​អ្នក​វិនិយោគ​ ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​ បច្ចុប្បន្ន​ ឯកសារ​ទាំងនេះ​ មាន​វិសាលភាព​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​ វិស័យ​រ៉ែ​ សម្បទាន​ដី​សេដ្ឋកិច្ច​ និង​សម្បទាន​អនុ​ផល​ព្រៃឈើ​។​ ធនធាន​នៅ​លើ​ទំព័រ​ថ្មី​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រ​ជា​ភាសា​អង់គ្លេស​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រ​ជា​ភាសា​ខ្មែរ​។​