អូឌីស៊ីចេញផ្សាយទំព័រព័ត៌មានទិន្នន័យថ្មីអំពីអាជ្ញាប័ណ្ណរ៉ែ
អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយទំព័រព័ត៌មានទិន្នន័យថ្មីអំពីអាជ្ញាប័ណ្ណរ៉ែ។ ទំព័រនេះបង្ហាញពីទិន្នន័យការទទួលបានអាជ្ញាប័ណ្ណរុករករ៉ែដែលបានមកពីប្រភពផ្សេងៗរួមមាន ទិន្នន័យរដ្ឋាភិបាលពេញលេញ ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ទិន្នន័យបន្ទាប់បន្សំ និងទិន្នន័យដទៃទៀត។ ទិន្នន័យមានព័ត៌មានដូចជាទីតាំង ទំហំ កាលបរិច្ឆេទកិច្ចសន្យា រយៈពេលកិច្ចសន្យា ព័ត៌មានសង្ខេបពីក្រុមហ៊ុន ស្ថានភាពការអនុវត្ត ឯកសារយោង ។ល។ ទំព័រព័ត៌មានទិន្នន័យថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាខ្មែរ។