អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” របស់អង្គការសហប្រជាជាតិ ខេមរភាសា និងភាសាអង់គ្លេស ជាមួយនឹងព័ត៌មានពិស្តារអំពី ដំណើរផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា, ការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, មធ្យោបាយនៃការអនុវត្តជាសកល, មធ្យោបាយនៃការអនុវត្តកម្រិតថ្នាក់ជាតិ, និងការត្រួតពិនិត្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬចូលទៅស្វែងរកនៅលើរបា Menu របស់អូឌីស៊ី។